​សម្ភោ​ធ​ផ្លូវ​ក្រួស​ក្រហម​និង​ស្ពាន​ជូន​ដល់​ពលរដ្ឋ​ឃុំ​សំរោង​ស្រុក​ភ្នំក្រវាញ​

843
ចែករម្លែក

​ដោយៈ​ពស​/​ពោ​សាត់​:​ផ្លូវ​ក្រាល​ក្រួស​ក្រហម​មួយ​ខ្សែ​ប្រវែង​៧.១០០​ម៉ែត្រ​លូ​កាត់​ទទឹង​ថ្នល់​ចំនួន​៧​និង​ស្ពានឈើ​មួយ​ប្រវែង​១៦​ម៉ែត្រ​ទទឹង​៤,៥​ម៉ែត្រ​ឆ្លងកាត់​ពី​ភូមិ​អូ​ព្រាល​ដល់​ភូមិ​ព្រែក​ពីរ​។​សមិទ្ធផល​នេះ​ត្រូវបាន​សម្ភោ​ធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​កាលពី​ព្រឹក​ថ្ងៃទី​២៤​ខែកក្កដា​ឆ្នាំ​២០១៨​ក្រោម​វត្តមាន​លោក​ម៉ៅ​ធនិន​អភិបាលខេត្ត​ពោធិសាត់​និង​លោក​ទីន​រិ​ន្ធ​ប្រធាន​អជ្ញាធរ​អគ្គិសនី​កម្ពុជា​និង​ដោយមាន​ប្រជាពលរដ្ឋ​ចូលរួម​យ៉ាងច្រើន​កុះករ​។​

​លោក​ម៉ៅ​ធនិន​បាន​ថ្លែងថា​នេះ​ជា​សមិទ្ធផល​ថ្មី​មួយ​ដែល​ទុកជា​ចំណង​ដៃដល់​បងប្អូន​ឃុំ​សំរោង​ស្រុក​ភ្នំក្រវាញ​ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ក្នុងការ​ធ្វើដំណើរ​សម្រាប់​ដឹក​កសិផល​ផ្សេងៗ​ទៅកាន់​ទីផ្សា​ក៏​ដូច​បង្កលក្ខណៈ​ងាយស្រួល​ដល់​ប្អូនៗ​សិស្សានុសិស្ស​ធើ​ដំណើរ​ទៅ​សាលារៀន​ផងដែរ​។​

លោក​ទាំង​ពីរបាន​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​បាន​ប្រើប្រាស់​ចូលរួម​ថែរក្សា​សមិទ្ធផល​ទាំងនោះ​ឱ្យបាន​គង់វង្ស​ល្អ​យូរអង្វែង​សម្រាប់់​យើងទាំងអស់គ្នា​។​
ចុងបញ្ចប់​លោក​ទាំងពី​របា​ន​អំពាវនាវ​ដល់​បងប្អូន​ដែលមាន​ឈ្មោះ​ក្នុង​បញ្ជីរ​បោះឆ្នោត​សូម​ទៅ​បោះឆ្នោត​ឱ្យបាន​គ្រប់គ្នា​នៅ​ថ្ងៃទី​២៩​ខែកក្កដា​ខាងមុខនេះ​៕S/

​សម្ភោ​ធ​ផ្លូវ​ក្រួស​ក្រហម​និង​ស្ពាន​ជូន​ដល់​ពលរដ្ឋ​ឃុំ​សំរោង​ស្រុក​ភ្នំក្រវាញ​

#