​សម្រេច​ឃុំខ្លួន​ជនសង្ស័យ​២​នាក់​ដែល​បន្លំ​ខ្លួន​ជា​ព្រះសង្ឃ​វាយ​ប្លន់​អ្នករត់ម៉ូតូឌុប​

1003
ចែករម្លែក

​ដោយៈ​ចាន់ថន​/​ព្រៃវែងៈ​ជន​ត្រូវ​ចោទ​២​នាក់ ដែល​បាន​ប្រើល្បិច កោរសក់​គ្រង​ស្បង់​ជីពរ បន្លំ​ខ្លួន​ជា​ព្រះសង្ឃ រួច​ហៅ​ម៉ូតូឌុប​ឲ្យ​ឌុប ដល់​កន្លែង​ស្ងាត់​រួច​វាយ​ប្លន់​យក​ម៉ូតូ​នោះ ត្រូវបាន​បាន​សាលាដំបូង​ខេត្តព្រៃវែង​សម្រេច​ឃុំខ្លួន​កាលពី​ល្ងាច​ថ្ងៃទី​២៧​ខែមេសា​ឆ្នាំ​២០១៨​។​

​លោក ម៉ុង មុនី​ចរិយា ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​ខេត្តព្រៃវែង ចេញ​ដីកា​សម្រេច​ឃុំខ្លួន ជន​ត្រូវ​ចោទ​ទាំង​២​នាក់ ទី​១​ឈ្មោះ ស៊ីម​.​វិសាល ភេទ​ប្រុស អាយុ​២២​ឆ្នាំ​រស់នៅ​ភូមិ​តា​ប្រុយ​.​ឃុំ​ព្រៃ​ពោន ស្រុក​កំពង់ត្របែក​ខេត្តព្រៃវែង​។​២​ឈ្មោះ ប៉ុល​.​បញ្ញា​អាយុ​២០​ឆ្នាំ នៅ​ភូមិ​ត្រពាំង​ក្រសាំង​ឃុំ​ព្រៃ​ពោន​.​ស្រុក​ត្របែក​ខេត្តព្រៃវែង តាម​មាត្រា ៣៥៧នៃ​ក្រមព្រហ្មទណ្ឌ ។​

ពីបទ​លួច​មាន​ស្ថាន​ទម្ងន់ទោស ដោយ​ប្រព្រឹត្ត​អំពើហិង្សា ដែល​បាន​ប្រព្រឹត្ត នៅ​ចំណុច​វាលស្រែ ភូមិ​តា​មូង​.​ឃុំ​ថ្កូវ​ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង​កាលពី កាលពី​ថ្ងៃទី​២៦​ខែមេសា​ឆ្នាំ​២០១៨​។​យោងតាម​ដីកា​សន្និដ្ឋាន​បញ្ជូន​ឲ្យ​ស៊ើបសួរ​លេខ​១០៣ ចុះ​ថ្ងៃទី​២៧​ខែមេសា​ឆ្នាំ​២០១៨ របស់​អយ្យការ​អម​សាលាដំបូង​ខេត្តព្រៃវែង​។​

​គួ​រម្លឹកថា​ជនសង្ស័យ​ខាងលើ ត្រូវបាន​នគរបាល​ខេត្តព្រៃវែង ឃាត់ខ្លួន​នៅ​ចំណុច​ភូមិ​សុ​ណន​ចៃ​.​ឃុំ​ក្រាំងស្វាយ​ស្រុក​ព្រះស្តេច ខេត្តព្រៃវែង កាលពី​វេលា​ម៉ោង​៣ រសៀល​ថ្ងៃទី​២៦​ខែមេសា​ឆ្នាំ​២០១៨​។​
​បន្ទាប់ពី​ពួកគេ​បាន​បន្លំ​ខ្លួន​ជា ព្រះសង្ឃ នៅ​ព្រឹក​ថ្ងៃទី​២៦​ខែមេសា រួច​ជួល​អោយ​ជនរងគ្រោះ ឈ្មោះ​ឈឹម ខឿន ភេទ​ប្រុស អាយុ​៦៨​ឆ្នាំ​នៅ​ភូមិ​ស្នួល ឃុំ​ធា​យ​ស្រុក​បាភ្នំ​ខេត្តព្រៃវែង ជា​ជនរងគ្រោះ ឌុប​មក​វត្ត​បឹង​ក្រ​ទឹប។
លុះ​មកដល់ នៅ​ចំណុច​វាលស្រែ ភូមិ​តា​មូង​.​ឃុំ​ថ្កូវ​ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង ពួកគេ​បាន​ទាញ​ជនរងគ្រោះ​ផ្ដួល​ពីលើ​ម៉ូតូ រួច​សំឡុត​ចាប់ចង​មុខ អោយ​ដេក​ផ្ងា និង​វាយ​ចំនួន​២​ដៃ ឈូស​ចំនួន​៥​ជើង​ថែមទៀត​។យក​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​C125​ស៊េរី​2013​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ព្រៃវែង​.1G.1393 ជិៈ​គេច​ទៅ​ទិស​ខាងជើងពេល​ដឹង​ដល់​សមត្ថកិច្ច និង​មាន​បញ្ជា​ពី​លោកស្នងការ​ខេត្ត ឲ្យ​ដាក់​កម្លាំង​ស្ទាក់ គ្រប់​ច្រកល្ហក ទើប​ចាប់​ជនសង្ស័យ រួមទាំង​ម៉ូតូ​ជនរងគ្រោះ បាន​នៅ​ចំណុច​ភូមិ​សុ​ណន​ចៃ​.​ឃុំ​ក្រាំងស្វាយ​ស្រុក​ព្រះស្តេច នៅ​រសៀល​ថ្ងៃ​ដដែល​៕S/​

​សម្រេច​ឃុំខ្លួន​ជនសង្ស័យ​២​នាក់​ដែល​បន្លំ​ខ្លួន​ជា​ព្រះសង្ឃ​វាយ​ប្លន់​អ្នករត់ម៉ូតូឌុប​