​សម្លាប់​មនុស្ស​រួច​ព្យួរ​សព​លើ​ដើមឈើ​ជំនាញ​កំពុង​ស្រាវជ្រាវ​

1104
ចែករម្លែក

​ដោយៈ​ឆាយា​នាថ​/​ភ្នំពេញៈ​ប្រជាពលរដ្ឋ​ប្រទះឃើញ​សព​បុរស​ម្នាក់​ព្យួរ​លើ​ដើមឈើ បង្ក​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង នៅ​ព្រឹក​ថ្ងៃទី​២៦ ខែសីហា​ឆ្នាំ​២០១៨ នេះ ។ សមត្ថកិច្ច សង្ស័យថា នេះ​ជា​អំពើ​ឃាតកម្ម​ដ៏​សាហាវ សម្លាប់​មនុស្ស​រួច​ព្យួរ​សព​លើ​ដើមឈើ ដើម្បី​បំបាត់ភស្តុតាង ។​ការប្រទះឃើញ​សព​ព្យួរ​លើ​ដើមឈើ នេះ គឺ នៅ​ចំណុច​ផ្លូវ​R5 ជិត​នឹង​រដ្ឋាករទឹក សង្កាត់​ស្រះចក ខណ្ឌដូនពេញ ។

​នៅឯ​ខេត្តក្រចេះ វិញ ទើប​កើតមាន​ករណី​សម្លាប់​មនុស្ស​មួយ​គ្រួសារ​មាន​គ្នា​៤​នាក់ រួច​ដុត​សាកសព​និង​ដុត​ផ្ទះ តែ​សមត្ថកិច្ច​ចាប់​ក្រុម​ឃាតក​អត់​ទាន់​បានទេ​។​ករណីនេះ​ប្រជាពលរដ្ឋ​ដាក់​ការសង្ស័យថា​ជា​អំពើ​ឃាតកម្ម​ដោយមាន​ក្រុម​ជនសង្ស័យ​ធ្វើ​សកម្មភាព​វាយ​សម្លាប់​។​

បន្ទាប់មក​យកមក​ធ្វើការ​ព្យួរ​សពជាប់​នឹង​មេឃ​ដើម​ឆ័​ត្រ​ដើម្បី​បំបិទ​ភស្តុតាង​នៅ​ទីតាំង​កន្លែងកើតហេតុ ។​នៅ​កន្លែងកើតហេតុ​វិញ​គឺមាន​ស្នាម​បែក​បំពង់​ដាក់​ទឹក​ក្ដៅ​ដែល​នៅជាប់​នឹង​ចុងជើង​ជនរងគ្រោះ ហើយ​ឃើញ​មាន​ស្នាម​អូស​ជាប់​នឹង​ផ្លូវ​ប៊េ​តុង និង មាន​ឈាម​ស្រក់​នៅ​ផ្លូវ​នោះ ។

​រហូតមកដល់​ពេលនេះ​សមត្ថកិច្ច​ជំនាញ​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ផ្នែក​កោសល្យវិច័យ​បាន​កំពុងតែធ្វើការ​ត្រួត​ពិ​និ​តទៅ​លើ​សព​និង​ស្នាម​វត្ថុតាង​ផ្សេងៗ​នៅ​កន្លែងកើតហេតុ ៕S/​

​សម្លាប់​មនុស្ស​រួច​ព្យួរ​សព​លើ​ដើមឈើ​ជំនាញ​កំពុង​ស្រាវជ្រាវ​