​សរសេរ​ខុស​អក្ខរាវិរុទ្ធ​លើ​ស្លាក​ទីដៅ​ផ្លូវជាតិ​លេខ​៥៨​រដ្ឋមន្ត្រី​ដឹង​ឱ្យ​កែតម្រូវ​បន្ទាន់​

1638
ចែករម្លែក
  • 105
    Shares

​ដោយ​:​ភ្នំ​ស្វាយ​/​ឧ​ត្ត​រ​មានជ័យ​-​បន្ទាយមានជ័យ​:​គ្រាន់តែ​មានការ​សរសេ​រ​ខុស​អក្ខរាវិរុទ្ធ​លើ​លើ​ស្លាក​ទីដៅ​ភូមិសាស្ត្រ​លើ​ដង​ការដ្ឋាន​ផ្លូវជាតិ​លេខ​៥៨​ក៏​រដ្ឋមន្ត្រី​ដឹង​ហើយ​ឱ្យ​កែតម្រូវ​បន្ទាន់​។​

នោះ​គឺ​ស្លាក​ទីដៅ​សរសេរ​សម្គាល់​ត្រង់​ព្រំប្រទល់​រវាង​ស្រុក​ថ្មពួក​ខេត្តបន្ទាយមានជ័យ​និង​ស្រុក​បន្ទាយ​អម្ពិល​ខេត្ត​ឧ​ត្ត​រ​មានជ័យ​លើ​បណ្តោយ​ការដ្ឋាន​ផ្លូវជាតិ​លេខ​៥៨ ដែល​ពាក្យ​” ឧ​ត្ត​រ​មានជ័យ​” ត្រូវ​ក្រុមហ៊ុន​បោះពុម្ព​ស្លាក​និង​បង្គោល​សរសេរ​ខុស​ថា ” ឧ​ត្ព​មានជ័យ “​ដែល​ច្រឡំ​ជើង​អក្ស “​ព​” និង​ខ្វះ​អក្សរ “​រ​” ។​

ករណីនេះ​អ្នកឆ្លើយឆ្លង​សារព័ត៌មាន​កាសែត​រស្មី​កម្ពុជា​ប្រចាំខេត្ត​បន្ទាយមានជ័យ​និង​ឧ​ត្ត​រ​មានជ័យ បាន​សួរ​ទៅ​បុគ្គលិក​ខ្មែរ​ដែល​ធ្វើការ​ជាមួយ​បុគ្គលិក​ចិន​នៃ​ក្រុមហ៊ុន​ស្ថាបនា​ផ្លូវ ដោយ​គាត់​និយាយថា : ជនជាតិ​ចិន​មិនដឹង​ពី​កំហុស​អក្ខរាវិរុទ្ធ​នោះទេ​។ តែ​គាត់​ឱ្យ​ដាក់​សិន បើទោះជា​បុគ្គលិក​ខ្មែរ​បាន​ប្រាប់​ពី​កំហុស​ក្តី​។​

​ក្នុង​ដំណើរ​ឆ្លងកាត់​អ្នកយកព័ត៌មាន​បានឃើញ ហើយ​ក៏មាន​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កបាន​បង្ហោះ​ផងដែរ រួច​មាន​គេ​ផ្ញើ​ចូល​ប្រអប់​សំបុត្រ​ហ្វេ​ស​ប៊ុ​កលោក​ទេសរដ្ឋមន្ត្រី​ស៊ុន ចាន់ថុល​។ រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​កាលពី​ព្រលប់​ថ្ងៃទី​១១​មិថុនា បាន​តប​ភ្លាមៗ​ថា លោក​នឹងធ្វើ​ដំណើរ​កាត់​និង​ត្រួតពិនិត្យ​ការដ្ឋាន​ផ្លូវ​ជាត់​លេខ​៥៨​នេះ ។​

​លោក​បាន​ប្រាប់​មន្ត្រី​ឱ្យ​ប្រាប់​ទៅ​ក្រុមហ៊ុន​កែតម្រូវ​ហើយ ។​ចម្លើយ​តប​នេះ ទោះជា​ស្លាក​មិនបាន​រើចេញ​និង​ជំនួស​បាន​ភ្លាមៗ​ក៏​សាធារណ​: អ្នកលេង​បណ្តាញ​សង្គម​និង អ្នកសារព័ត៌មាន​សាទរ​និង​ពេញចិត្ត​ភាពវាងវៃ​និង​រហ័សរហួន​ក្នុង​ការងារ​របស់លោក​ទេសរដ្ឋមន្ត្រី​ដែរ ។​

​សូមបញ្ជាក់ថា ថ្ងៃទី​១២​មិថុនា ២០១៨ លោក​ទេសរដ្ឋមន្ត្រី​ស៊ុន ចាន់ថុល​និង​ប្រតិភូ​បាន​ចុះ​ត្រូតពិនិត្យ វាយតម្លៃ​ល្បឿន​នៃ​ដំណើរការ​ស្ថាបនា​ផ្លូវជាតិ​លេខ​៥៨ ពី​ផ្អុង ក្រុង​សំរោង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​មក​ដើមផ្លូវ​នេះ​នៅ​សង្កាត់​ផ្សារកណ្តាល​ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ​និង​ការដ្ឋាន​ស្ថាបនា​ផ្លូវ​ស្ពាន​ច្រកព្រំដែន​សេដ្ឋកិច្ច​ថ្មី​ស្ទឹង​បត់ -​ណង​អៀន នៅ​ក្រុង​ប៉ោយប៉ែត​ដែរ ។​

​សូម​រំលឹកថា កាលពី​ថ្ងៃទី​១៨​មីនា​២១០៥ សម្តេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​និង​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា បាន​បើក​ការដ្ឋាន​ស្ថាបនា​ផ្លូវជាតិ​លេខ​៥៨ នេះ​មាន​ប្រវែង​១៧៤,១៦​គម ទ​ទឺង​សរុប​១២​ម៉ែត្រ ប្រភេទ​កម្រាល​ថ្ម​ស្រោច​កៅស៊ូ​២​ស្រទាប់​DBST សម្រាប់​គន្លង​ផ្លូវ​២ ត្រូវ​ស្ថាបនា​ខ្នែង​ផ្លូវ​៤​ភ្ជាប់​ទៅ​ច្រកព្រំដែន​៤៣ ,​ច្រក​បឹង​ត្រកួន ,​ច្រក​ជប់​គគីរ​, ច្រក​ថ្ម​ដូន ប្រវែង​៨,៩៨​គម​។

សាងសង់​ស្ពាន​៤៧​កន្លែង​ប្រវែង​១.៥៧៤​ម៉ែត្រ លូ​គ្រប់​ប្រភេទ​៣៣០​កន្លែង​។​គ្រោង​ចំណាយ​ថវិកា​១២២,៩៨​លាន​ដុល្លារ ជា​ហិរញ្ញប្បទាន​រដ្ឋាភិបាល​សាធារណ​:​រដ្ឋ​ប្រជាមានិត​ចិន​។​លោក​បន្តថា​:​អតីត​កាលសម័យ​សង្គ្រាម សងខាង​ផ្លូវ​ជា​សមរភូមិ​ប្រយុទ្ធ តំបន់​ប្រទាញប្រទង់​បន្សល់ទុក​គ្រាប់មីន កាកសំណល់​គ្រាប់​យុទ្ធ​ភ័​ណ្ធ​យ៉ាងច្រើន​។​

រាជរដ្ឋាភិបាល​ស្ថាបនា​ផ្លូវ​នេះ​គឺ​បំពេញ​បន្ថែមទៀត​ហេ​ដ្ឋ​រចនាសម្ព័ន្ធ​មាន​ស្រាប់​ដើម្បី​ជួ​យស​ម្រួ​ក​ការ​ដឺ​ក​ជញ្ជូន ពាណិជ្ជកម្ម សមាហរណកម្ម​លើ​គ្រប់​វិស័យ​មក​ក្នុងប្រទេស​និង​ទៅ​ប្រទេស​ថៃ ព្រមទាំង​ភ្ជាប់​តំបន់​ដាច់ស្រយាល​ព្រំដែន​មក​ផ្ទៃ​ក្នុងប្រទេស​ផង​និង​ជម្រុញ​កំណើនសេដ្ឋកិច្ច អភិវឌ្ឍន៍​សង្គម​និង​លើកកម្ពស់​ជីវភាព​ពល​ដ្ឋ​។​

​បន្ថែម​ផ្លូវ​នេះ​ទៀត​ក៏​ជួយ​លើផ្លូវ​យុទ្ធសាស្ត្រ​ការពារជាតិ ផ្គត់ផ្គង់​សមរភូមិ​ខ្សែក្រវ៉ាត់​ព្រំដែន​មិ​ង​បូរណភាព​ទឹកដី​។​សងខាង​ផ្លូវ​នេះ​ក៏​ភ្ជាប់​នឹង​រឿងរ៉ាវ​នៃ​ប្រវត្តិ​វីរ​:​ភាព​របស់​យុទ្ធជន នារី​ក្នុងការ​ប្រយុទ្ធ​ការពារ​ព្រំដែន បូរណភាព​ទឹកដី​តាម​ខ្នង​និង​ជើងភ្នំ​ដងរ៉ែក​។​

តាម​គ្រោងទុក ផ្លូវជាតិ​លេខ​៥៨​ដែល​ត្រូវ​សាងសង់​ដោយ​ក្រុមហ៊ុន​សៀង​ហៃ​ហ្គ្រូ​ប​( SCG )​និង​ត្រួតពិនិត្យ​បច្ចេកទេស​ដោយ​ក្រុមហ៊ុន​សំណង់​ក្វាង​ចូ​វ​វ៉ាន​អាន​(GuangChou WuanAn consultant) នេះ នឹង​រួចរាល់​នៅ​ខែសីហា​២០១៨​ឬ​រយ​:​ពេល​៤២​ខែ​៕S/

សរសេរ​ខុស​អក្ខរាវិរុទ្ធ​លើ​ស្លាក​ទីដៅ​ផ្លូវជាតិ​លេខ​៥៨​រដ្ឋមន្ត្រី​ដឹង​ឱ្យ​កែតម្រូវ​បន្ទាន់​