​សរុប​សកម្មភាព​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​នៅ​ទីក្រុង​តូ​ក្យូ​ប្រទេស​ជប៉ុន​ពីថ្ងៃ​ទី ៦ ដល់​ថ្ងៃទី​១០ ខែ តុលា

758
ចែករម្លែក

​ភ្នំពេញ​៖​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​អញ្ជើញទៅ ដល់ទីក្រុង​តូ​ក្យូប្រទេស​ជប៉ុននៅរសៀលថ្ងៃទី ៦ ខែតុលា ដើម្បី​បំពេញ​ទស្សនកិច្ច​ផ្លូវការ​និង​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​មេគង្គ​-​ជប៉ុន​លើក​ទី​១០​ (ពីថ្ងៃ​ទី​៦​ដល់​ថ្ងៃទី​១០​ខែតុលា)​ ។

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ​ដល់ទី​ក្រុង​តូ​ក្យូ​កាលពី​វេលា​ម៉ោង​១៧៖៤០​នាទី​ម៉ោង​នៅ​ទីក្រុង​តូ​ក្យូ​ត្រូវ​នឹង​ម៉ោង​១៣៖៤០ នាទី​ម៉ោង​នៅ កម្ពុជា ។

​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បានចាប់ផ្តើម​ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវ​នៅ​ប្រទេស​ជប៉ុន​នៅ​ព្រឹក​ថ្ងៃទី​៧ តុលា ដោយ​ចាប់ផ្តើម​ដំណើរ​ទស្សនកិច្ច​លើ​តំបន់​និង​មជ្ឈមណ្ឌល​សំខាន់ៗ​មួយចំនួន​ក្នុង​ទីក្រុង​តូ​ក្យូ និង ទីក្រុង​យូ​កូ​ហា​ម៉ា ខេត្ត​កា​ណា​ហ្កា​វ៉ា ក្នុងនោះ​ទី​១.​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​អញ្ជើញ​ទស្សនា​មជ្ឈមណ្ឌល​សំអាត​ទឹកលូ​,​ទី​២​អញ្ជើញ​ទស្សនា​កំពង់ផែ​កុងតឺន័រ​អន្តរជាតិ​យូ​កូ​ហា​ម៉ានិង​ទី​៣.​អញ្ជើញ​ទស្សនា​គម្រោ ង​អភិវឌ្ឍ​តំបន់​មីណា​តូ​មី​រ៉ា​យ ទីក្រុង​យូ​កូ​ហា​ម៉ា ខេត្ត​កា​ណា​ហ្កា​វ៉ា ប្រទេស​ជប៉ុន ។

​នៅ​មជ្ឈមណ្ឌល​សំអាត​ទឹកលូ​ក្នុង​ទីក្រុង​តូ​ក្យូសម្តេច​តេ​ជោ​  បាន​តាមដាន​ស្តា​ប់យក​ច​យកចិត្តទុកដាក់​ពី​ការធ្វើ បទ​បង្ហាញ​ពី​សំណាក់​ថ្នាក់​ដឹកនាំ​មជ្ឈមណ្ឌល​ស្តីពី​គម្រោង​នៃ​ការផលិត​ទឹកស្អាត​ក្នុង​ទីក្រុង​តូ​ក្យូពិសេស​ការធ្វើ​ប្រព្រឹ ត្ត​កម្ម​ទឹក​កខ្វក់​សម្រាប់​បម្រើ​ឲ្យ​សេចក្តីត្រូវការ​ប្រចាំថ្ងៃរបស់​ប្រជាពលរដ្ឋ​ក្នុង​ទីក្រុង​តូ​ក្យូ ។មជ្ឈមណ្ឌល​នេះ​ក៏​កំពុង​ ធ្វើ​កិច្ចសហប្រតិបត្តិការ​ជាមួយនិង​ប្រទេស​កម្ពុជា​ក្នុងការ​នាំយក​នូវ​បច្ចេកវិទ្យាដ៏​ទំនើប​នេះ​ទៅកាន់​ប្រទេស​កម្ពុ ជា​ដើម្បី​ធ្វើ​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​មួយចំនួន​ដើម្បី​ម​ប្រើ​ឲ្យ​សេចក្តីត្រូវការ​និងការប្រើប្រាស់​របស់​ប្រជាជន​កម្ពុជា ពិ សេស​ការកាត់បន្ថយ​លើ​ហានិភ័យ​នៃ​សុខភាព​របស់​ប្រជាជន​កម្ពុជា ។

​បន្ទាប់មក​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​អញ្ជើញ​ទស្សនា​កំពង់ផែ​អន្តរជាតិ​យូ​កូ​ហា​ម៉ា​ដែលជា​កំពង់​ផែន​ក្នុង​តឺ​ន័​រ​ទឹក​ជ្រៅ​មួយ​របស់​ប្រទេស​ជប៉ុន​។ នៅក្នុង​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា​ប្រទេស​ជប៉ុន​កំពុង​ចូលរួម​ជួយ​រៀប ចំ​ការអភិវឌ្ឍ​កំពង់ផែ​ស្វយ័ត​ព្រះសីហនុ តាមរយះ​ការរៀបចំ ប្រព័ន្ធ​គយ​និង​ហេ​ដ្ឋា​រចនា​សម្ប័​ន្ធ​ដទៃទៀត ។

​ក្នុង​ដំណើរ​ទស្សនកិច្ច​កំពង់ផែ​យូ​កូ​ហា​ម៉ា​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​តាមដាន​យ៉ាង​យកចិត្តទុកដាក់​តាម ដាន​ពី​ខ្សែសង្វាក់​ផលិតកម្ម និង ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​កំពង់ផែ ពិសេស​ការលើកឡើង​ពី​កិច្ចសហប្រតិបត្តិការ​រ​វាង​កំពង់ផែ​អន្តរជាតិ​យូ​កូ​ហា​ម៉ា​ជាមួយនិង​កំពង់ផែ​ស្វយ័ត​ខេត្ត ព្រះសីហនុ ។

​នៅ​ទីនោះ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​មានប្រសាសន៍​សំដែង​នូវ​ការវាយតម្លៃ​ខ្ពស់​ចំពោះ​ថ្នាក់ដឹកនាំ​កំពង់ផែ​អន្ត រជាតិ​យូ​កូ​ហា​ម៉ា​ដែល​បាន​អនុញ្ញាត​ឲ្យ​រូប​សម្តេច​ធ្វើ​ទស្សនកិច្ច ។សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​ស្នើ​ដល់​កំពង់ ផែ​អន្តរជាតិ​យូ​កូ​ហា​ម៉ា​បន្ត​ការយកចិត្តទុកដាក់​និង​បង្កើន កិច្ចសហប្រតិបត្តិការ​ជាមួយនិង​កំពង់ផែ​ស្វយ័ត​ខេត្ត​ព្រះសីហនុ​សំដៅ​ធ្វើយ៉ាងណា​ប្រែក្លាយ​កំពង់ផែ​ស្វយ័ត​ខេត្ត​ព្រះសីហនុទៅជា​កំពង់ផែដែលមាន​លក្ខ​ណះ​ស្តង់ដារ​អន្តរ ជាតិ​និង​មានការ​ប្រកួតប្រជែង​ជាមួយនិង​បណ្តា​កំពង់ផែ​នៃ​ប្រទេស​ក្នុង​តំបន់​និង​អន្តរជាតិ​។

​បន្ទាប់មក​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​អញ្ជើញពិសារ​អាហារ​ថ្ងៃត្រង់​ការងារ​ជាមួយ​លោកស្រី ហ្វុ​មី​កូ ហា​យ៉ា​ស៊ី អភិ បាលក្រុង​យូ​កូ​ហា​ម៉ា​។ក្នុងជំនួប​អាហារ​ការងារ​ថ្ងៃ​ត្រង់នោះ​លោកស្រី​អភិបាលក្រុង​មានប្រសាសន៍​សំដែង​នូវ​ការស្វា គមន៍​យ៉ាង​កក់ក្តៅ​បំផុត​ចំពោះ​វត្តមាន​របស់ សម្តេច តេ​ជោ​នៅ​ទីក្រុង​យូ​កូ​ហា​ម៉ាសម្រាប់​ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវការ ។

​លោកស្រី​អភិបាលក្រុង​មានប្រសាសន៍​បន្តថា​ទីក្រុង​យូ​កូ​ហា​ម៉ា​ពិសេស​កំពង់ផែ​អន្តរជាតិ​យូ​កូ​ហា​ម៉ា​មាន​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ខ្លាំង​ជា មួយ​និង​កំពុងផែ​ស្វយ័ត​ខេត្ត​ព្រះសីហនុ ។ លោកស្រី​អភិបាលក្រុង​បន្តថា​ឆ្នាំ​២០១៨ នេះ​គឺជា​ខួប​៦៥​ឆ្នាំ​នៃ​ទំនាក់​ទម​នង​ការទូត​រវាង​ប្រទេស ទាំងពីរ​កម្ពុជា​ជប៉ុន ។
​ ​ ​
​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​មានប្រសាសន៍​ថ្លែង​នូវ​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ជូន​ចំពោះ​ថ្នាក់ដឹកនាំ​ក្រុង​យូ​កូ​ហា​ម៉ា ដែល​បានរៀបចំ ទទួល​បដិសណ្ឋារកិច្ច​និង​ទទួលទាន​អាហារ​ការងារ​ថ្ងៃត្រង់​ជូន​ចំពោះ​សម្តេច និង គ​ណះ​ប្រតិភូ ។ សម្តេច​តេ​ជោ​មានប្រសាសន៍ថា​បើទោះបីជា មាន​រយះពេល​ខ្លី​ក្នុងការ​អញ្ជើញ​ទស្សនា​ទីក្រុង​យូ​កូ​ហា​ម៉ា​ពិ សេស​ទស្សនកិច្ច​កំពង់ផែ​អន្តរជាតិយូ​កូ​ហា​ម៉ា​ក៏​ពិតមែនតែ​សម្តេច​សូម​គាំទ្រ​យ៉ាងពេញទំហឹង​ចំពោះ​ថ្នាក់ដឹកនាំ​កំពង់​ផែន​អន្តរជាតិ​យូ​កូ​ហា​ម៉ា ដែល​បានធ្វើ​កិច្ចសហប្រតិបត្តិការ​ក្នុងការ​លើកកម្ពស់​សម​ត្ថ​ភាព​និង​ប្រសិទ្ធភាព របស់​កំពង់ផែ​ស្វយ័ត​ខេត្ត​ព្រះសីហនុ​ក្នុង​រយះ​ពែ​ល​កន្លងមក​និង​បន្តទៅ​អនាគត ។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​មានប្រសាសន៍​បន្តថា​ប្រទេស ជប៉ុន​បាន​ចូលរួមចំណែក​យ៉ាង​ឥត​សំចៃ​ក្នុងការ​ស្វែងរក​សុខសន្តិភាព ការស្តារ​និង​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​ឡើងវិញ​ពោលគឺ​ការរីកចម្រើន​របស់ ប្រទេស​កម​ក្ពុ​ជា​នៅពេល​បច្ចុប្បន្ននេះ​គឺ​ពិតជា​មិនអាច​កាត់ផ្តាច់​ចេញពី​ការជួយឧបត្ថម្ភ​គាំទ្រ​ពី​សំណាក់​រដ្ឋាភិបាល និង​ប្រជាជន​ជប៉ុន​នោះទេ​។

​បន្ទាប់មក​សម្តេច​តេ​ជោ​បាន​អញ្ជើញ​ទស្សនា​គម្រោង​អភិវឌ្ឍន៍​តំបន់ មីណា​តូ មី​រ៉ា​យ ពីលើ​អាកាស​កំពស់ ២០០ ម៉ែត្រ​នៃ​សណ្ឋាគារ​ឡែ​ន​ម៉ាក ក្នុង​ទីក្រុង​យូ​កូ​ហា​ម៉ា ។

​នៅវេលា​ម៉ោង​១៧​និង​៣០​នាទី​ម៉ោង​នៅ​ទីក្រុង​តូ​ក្យូ​ប្រទេស​ជប៉ុន​ក្នុង​ថ្ងៃទី ៧ ខែ តុលា សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​អញ្ជើញ​ជួប​សំណេះ សំ​ណា​ល​ជាមួយ​សហគមន៍​និស្សិត​ខ្មែរ និងកម្មសិក្សាការី​នៅ​ប្រទេស​ជប៉ុន​ចំនួន​៣៥០ នាក់ ។

​នៅ​ថ្ងៃទី៨ ខែ តុលា​ដែលជា ថ្ងៃទី ៣ នៃ​ការ​ស្នាក់នៅ​ទីក្រុង​តូ​ក្យូ​ប្រទេស​ជប៉ុន​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ លោក ម៉ាសា​ហ៊ី​រ៉ូ អ៊ី​ម៉ា​មួ​រ៉ា ប្រធាន​សមាគម​មិត្តភាព​សភា​ជប៉ុន​-​កម្ពុជា​, ជួបពិភាក្សា​ជាមួយ​លោក ហ៊ី​រ៉ូ​យូគីអ៊ី​ស្សី​ហ្គេប្រធាន​និងជានា​យកប្រតិបត្តិការ​អង្គការ​ពាណិជ្ជកម្ម​ក្រៅប្រទេស​ជប៉ុន (JETRO), ជួបពិភាក្សា​ជាមួយ​លោក ណូ​ប៊ូ​អាគី គី​តា​ម៉ូ​រី តំណាង​ក្រុមហ៊ុន មី​ស៊ុ​អ៊ី , ជួបពិភាក្សា​ជាមួយ​លោក ហ្វ៊ុ​យ​មី​អាគី តាកាហាស៊ី អតីត​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា​និង​ជា​ប្រធាន​សមាគម​ជប៉ុន​-​កម្ពុជា​និង​ពិសា​អាហារ​ថ្ងៃត្រង់ ​ការងារ​ជាមួយ​សមាគម​ជប៉ុន​-​កម្ពុជា ។​
​ ​ ​
​នៅវេលា​ម៉ោង​១៤៖២០​នាទី​រសៀល​ថ្ងៃទី​៨​ខែតុលា​ជំនួប​ពិភាក្សា​ទ្វេភាគី​រវាង​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះ រាជាណាចក្រ​កម្ពុជា ជាមួយ​នាយករដ្ឋមន្ត្រី​ជប៉ុន ស៊ីន​ហ្សូ អា​បេ ។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ត្រូវបាន​ការធ្វើ​គារវកិច្ច​ស្វាគមន៍​យ៉ាង​កក់ក្តៅ​បំផុត  ​ពី​សំណាក់​សម​ភាគី​នាយករដ្ឋមន្ត្រី​ជប៉ុន ស៊ីន​ហ្សូ អា​បេ ក្នុង ពិធី​បដិសណ្ឋារកិច្ច​ផ្លូវ​ការដែល​ធ្វើឡើង​នៅ​ទីស្តីការ​នាយករដ្ឋមន្ត្រី​ជប៉ុន​ក្នុង​ទីក្រុង​តូ​ក្យូ ។

​ជំនួប​ពិភាក្សា​ទ្វេភាគី​របស់​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពី​ កម្ពុជា​-​ជប៉ុន  ​បាន​ចំណាយពេល​ពិភាក្សា​ទាក់ទិន​ទៅ​និង​កិច្ច​សហប្រតិបត្តិ ការ​ទ្វេភាគី​ពហុភាគី​បញ្ហា​តំបន់​និង ​អន្តរជាតិ​រយះពេល​ប្រមាណ១ម៉ោង​ប្រកប ដោយ​លទ្ធផល​ដ៏​ត្រចះត្រចង់​រួចមក​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​នៃប្រទេស​ទាំងពីរ​កម្ពុជា​-​ជប៉ុន​បាន​ឈានទៅ​ធ្វើ​សន្និ សីទកាសែត​រួមគ្នា​។ក្នុង​សន្និសីទកាសែត​រួមគ្នា​នេះ​លោកនាយក​រដ្ឋមន្ត្រី​ជប៉ុនបានប្រកាសអមដំណើរ​ជាមួយ​កម្ពុជា​តាម​វិថី​នៃ​ការ​អិ​វ​ឌ្ឍ​ប្រកបដោយ​ប្រជាធិបតេយ្យ ។ លោកនាយក​រដ្ឋមន្ត្រី​បាន​បន្តថា  ​ជប៉ុន​នឹង​អញ្ជើញ​អ្នកនយោ បាយ​វ័យក្មេង​នៃ​គណបក្ស​នានា​នៅ​កម្ពុជា​និងមន្ត្រី គ ជ ប មក​ពិនិត្យមើល​ដំណើរការ​ប្រជាធិបតេយ្យ​របស់​ប្រទេ ស​ជប៉ុន​ ។​  ជាមួយនេះ​ជប៉ុន​និង​ជួយ​ដល់​ដំណើរការ​របស់​ស្ថាប័ន​យុ​ត្តិ​ធ៌​ម​របស់​កម្ពុជា​ផងដែរ ។ ចំណែក​សម្តេច​តេ​ជោ ហ៊ុន សែន​ក៏បាន​សំដែង​ការពេញចិត្ត​នឹង​អ្វីដែល​លោក អា​បេ ថា​នឹង​អញ្ជើញ​អ្នកនយោបាយ​វ័យក្មេង​មកពី​គណបក្ស នយោបាយ​នានា​មក​ទស្សនកិច្ច​នៅ​ប្រទេស​ជប៉ុន ។ សម្តេច​តេ​ជោ​ហ៊ុនសែន​បន្តថា​នេះ​ជា​វិធីសាស្ត្រ​នៃ​កសាង​លិទ្ធ​ប្រជាធិបតេយ្យ​សម្រាប់​អនាគត​វែងឆ្ងាយ​របស់​កម្ពុជា​។​អ្នកនយោបាយ​វ័យចាស់​អាច​ផុតរលត់​ទៅហើយ​អ្នក​ន​យោ បាយ​វ័យក្មេង​គេ​អាច​កសាង​នូវ​វប្ប​ធ៌​ម​ប្រជាធិបតេយ្យ​មួយ​មាន​រយៈពេល​យូរហើយ​មាន​សុខដុមរមនា​ជាមួយគ្នា​ផង​ថែមទៀត ។ សម្តេច​តេ​ជោ​ហ៊ុនសែន​បាន​បន្តថា​នៅក្នុង​ការចរចា​សម្តេច​បានស្នើ​សុំ​ឲ្យ​លោក អា​បេ បន្ត​ជួយ​កម្ពុជា​លើ​ការបោះឆ្នោត​បន្តទៅទៀត ព្រោះ​ការបោះឆ្នោត​មិន​បញ្ចប់​នៅ​ឆ្នាំ ២០១៨ នោះទេ​យើង​ត្រូវ​ធ្វើតាម​ការកំណត់​បន្តៅ​ទៀត ។ដោយសារ​អាស៊ី​ត្រូវជា​ម្ចាស់ផ្ទះ​សម្រាប់​កិច្ចប្រជុំ​អាស៊ី អឺរ៉ុប​លោកនាយក រដ្ឋមន្ត្រី​ជប៉ុន​បាន​គាំទ្រ​បេក្ខភាព​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​សម្រាប់​កិច្ចប្រជុំ​អាស៊ី​អឺរ៉ុប​នៅ​ឆ្នាំ ២០២០ ។ ​

​នៅ​ព្រឹក​ថងៃទី​៩ខែតុលា​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​មេគង្គ​-​ជប៉ុន​លើក​ទី​១០ នៅ​ទីក្រុង​តូ​ក្យូប្រទេសជប៉ុន ។ នៅមុន​ពិធី​បើក​កិច្ចប្រជុំ​កំពូល​បណ្តា​មេដឹកនាំ​នៃ​ប្រទេស​មេគង្គ​បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ទទួលទាន​អាហារ​ការងារ​ពេលព្រឹក​រៀបចំដោយ​សមាគម​មិត្តភាព​សភា​ជប៉ុន​-​មេគង្គ​សម្រា ប់​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​មេគង្គ​។មេដឹកនាំ​នៃ​ប្រទេស​មេគង្គ​ដែល​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ទទួល ទាន​អាហារ​ការងារ​ពេលព្រឹក​។ នៅក្នុង​ពិធី​ទទួលទាន​អាហារ​ការងារ​ពេលព្រឹក​នេះ​បណ្តា​មេដឹកនាំ​នៃ​ប្រទេស​មេគង្គនិង​ថ្នាក់ដឹកនាំ​នៃ​សមាគមមិត្តភាព​សភាជប៉ុន​-​មេគង្គបានធ្វើការ​ផ្លាស់ប្តូរ​យោបល់ និង​ទស្ស​នះ ជំរុញ​វឌ្ឍនភាព​នៃ​ការបង្កើតឡើង​សមាគម​សភា​មិត្តភាព​ជប៉ុន​-​មេគង្គ ដែល​បង្កើតឡើង​ដោយ​គំនិត​ផ្តួចផ្តើម​របស់​បណ្តា​មេដឹកនាំ​ជប៉ុន​-​មេគង្គ នាពេល​កន្លងមក​។​
​ ​ ​
​បន្ទាប់មក​នៅ​ព្រឹក​ថ្ងៃ​ដដែល​នោះដែរ​សម្តេច​តេ​ជោ ហ៊ុន សែន និង មេដឹកនាំ​នៃ​ប្រទេស​មេគង្គ​បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​កិច្ចប្រជុំ​កំពូលមេគង្គ​-​ជប៉ុន​លើក​ទី​១០​។កិច្ចប្រជុំ​កំពូល​មេគង្គ​-​ជប៉ុន​លើក​ទី​១០ ដែល​បាន​ប្រារព្វ​ធ្វើឡើង​នៅ​វិមាន​រដ្ឋ​ក្នុង​ទីក្រុង​តូ​ក្យូ បណ្តា​មេដឹកនាំ​នៃ​ប្រ​ទេ ស​មេគង្គ​ត្រូវបាន​ការធ្វើ​គារវកិច្ច​ស្វាគមន៍​យ៉ាង​កក់ក្តៅ​បំផុត​ពី​លោក​ស៊ីន​ហ្សូ អា​បេ នាយករដ្ឋមន្ត្រី​ជប៉ុន​និង​ជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​មេគង្គ -​ជប៉ុន លើក​ទី​១០ ។នៅមុន​ពិធី​បើក​កិច្ចប្រជុំ​កំពូល​មេគង្គ​-​ជប៉ុន លើក​ទី ​១០ បណ្តា​មេដឹកនាំ​នៃ​ប្រទេស​មេគង្គ​-​ជប៉ុន បានទទួល​ជួប​ជាមួយ តំណាង​ក្រុម​កីឡាករ​អាយុ​ក្រោម១៧ ឆ្នាំ មកពី​ប្រទេស​មេគង្គ​-​ជប៉ុន ដែល​ក្រុមកីឡា​ទាំងអស់នេះ​នឹងចូលរួម​ក្នុង​កម្មវិធី​ប្រកួត​កីឡា​អបអរសាទរ​ខួប​១០ឆ្នាំនៃ​កិច្ចប្រជុំ​កំពូល​មេគង្គ​-​ជប៉ុន​។នៅក្នុង​ពិធី​ជួបជុំ​ជាមួយ និង​តំណាង​មកពី​ប្រទេស​មេគង្គ​-​ជប៉ុន​នោះដែរ​មេដឹកនាំ​នៃ​ប្រទេស មេគង្គ​-​ជប៉ុន បាន​ជូន​បាល់ទាត់​ជា​និម្មិត​រូប​ដល់​ក្រុមកីឡា​នៃ​ប្រទេស​និ​មួយៗ​ដោយឡែក​តំណាង​ក្រុមកីឡា​ក៏បាន​ជូន​អាវ​យ៉ឺ​ត​កីឡា​មាន​លេខ ១០ ជូន​បណ្តា​មេដឹកនាំ​នៃ​ប្រទេស​មេគង្គ​-​ជប៉ុន​ផងដែរ​។​

​កិច្ចប្រជុំ​កំពូល​មេគង្គ ជប៉ុន លើក​ទី​១០ បានអនុម័ត​យុទ្ធសាស្ត្រ​ទីក្រុង​តូ​ក្យូ​ឆ្នាំ ២០១៨ សម្រាប់​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ជប៉ុន​ដែល​ផ្តោតទៅលើ​សសរស្តម្ភ​ថ្មី​បី​នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ​ជប៉ុន ក្នុងនោះ​ទី​១.​ការតភ្ជាប់​រស់​រវើក​និង​មាន​ប្រសិទ្ធភាព​,ទី​២.​សង្គម​ដែល​ផ្តោតទៅលើមនុស្ស​ជា​ចម្បងនិងទី​៣.​ការសម្រេចបាន​នូវ​មេគង្គ​បៃតង ។លើ​កិច្ចសហប្រតិបត្តិការ​មេគង្គ ជប៉ុន និង ទិសដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព មេដឹកនាំ​ទាំងអស់​បានសម្រេច​ប្តូរ​ផែនការ​សកម្មភាព​ទស​វត្ស​ឆ្ពោះទៅរក​តំបន់​មេគង្គ​បៃតង ត្រឹម​ឆ្នាំ ២០២០,​ទៅជា​គំនិត​ផ្តួចផ្តើម​មេគង្គ​ជប៉ុន សម្រាប់​ទិសដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ឆ្ពោះទៅ​ឆ្នាំ​២០៣០។កិច្ចសហប្រតិបត្តិការ​មេគង្គជប៉ុននិងយុទ្ធសាស្ត្រ​តំបន់​ឥណ្ឌូ​ប៉ា​ស៊ី​ហ្វី​កដែល​សេរី​និង​បើកចំហរ ។ មេដឹកនាំ​ទាំងអស់​បាន​គូសបញ្ជាក់​ពី​សារសំខាន់​នៃ​កិច្ចខិតខំ​ប្រឹង ប្រឹង​ជា​បន្តបន្ទាប់​របស់​ប្រទេស​មេគង្គ​និ​មួយ ៗ ក្នុងការ​ពង្រឹង​សណ្តាប់ធ្នាប់​ដែល​សេរី​និង​បើកចំហរ ដោយ​ឈរលើ​គោលការណ៍​នីតិរដ្ឋ ដើម្បី​ធានា​ឲ្យ​មាន​សន្តិភាព ស្ថិរភាព និង​វិបុលភាព​នៅ ក្នុង​តំបន់​និង​បាន​បញ្ជាក់ថា តំបន់​មេគង្គ​ដែល​ត​ភ្ជាប់ ជាមួយ​មហាសមុទ្រ​ឥណ្ឌា ទៅជា​មហាសមុទ្រ​ប៉ា​ស៊ី​ហ្វី​ក មាន​អំណោយផល​ផ្នែក​ភូមិ សាស្ត្រ​ដែល​អាច​ទទួលបាន​នូវ​អត្ថប្រយោជន៍​ជាច្រើន​ពី​ការសម្រេចបាន​នូវ​តំបន់​ឥណ្ឌូ ប៉ា​ស៊ី​ហ្វី​ក ដែល​សេរី​និង​បើកចំហរ ។

​មេដឹកនាំ​នៃ​ប្រទេស​មេគង្គ​ទាំងអស់​បាន​ស្វាគមន៍​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់ជ​ប៉ុន​ក្រោម​យុទ្ធសាស្ត្រ​ឥណ្ឌូ ប៉ា​ស៊ី​ហ្វី​ក ដែល​សេរី​និង​បើក ចំហរ​ព្រមទាំង​បាន​សំដែង​នូវ​ការប្តេជ្ញាចិត្ត​របស់ខ្លួន​ក្នុងការ​អនុវត្ត​គម្រោង​កិច្ចសហប្រតិបត្តិការ​មេគង្គ ជប៉ុន ដែល​រួមចំណែក​ដល់​យុទ្ធសាស្ត្រ ឥណ្ឌូ ប៉ា​ស៊ី​ហ្វី​ក ដែល​សេរី​និង​បើកចំហរ ។

​បន្ទាប់មក​នៅវេលា​ថ្ងៃត្រង់​ថ្ងៃ​ដដែល​នោះដែរសម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជានិង បណ្តា​មេដឹកនាំ​នៃ​ប្រទេស​មេគង្គ​បាន​អញ្ជើញចូលរួម​ក្នុង​ពិធី​ទទួលទាន​អាហារ​ថ្ងៃត្រង់ ​ដែរ​ល​រៀបចំឡើង​ដោយ​ក្រុម​ធុរកិច្ច​នៃ​ប្រ ទេសជប៉ុនមេគង្គ ។ដូចគ្នា​និង​បណ្តា​មេដឹកនាំ​នៃ​ប្រទេស មេគង្គ​ដទៃទៀត​ដែរ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ថ្លែងថា មេគង្គ​ជា​តំបន់​មួយ​ដែលមាន​ទីតាំង​យុទ្ធសាស្ត្រ​សេដ្ឋកិច្ច​និង​មាន​ផលទុន​សរុបក្នុងស្រុក (​ផសស​) រួមគ្នា​សរុប​ប្រមាណ​៨០០​ប៊ី​លាន​ដុល្លា​អាមេរិកនិងមាន​ប្រជាជន​សរុប២៤០លាន​នាក់។បច្ចុប្បន្ន​តំបន់​នេះ​កំពុងតែ មានការ​ផ្លាស់ប្តូរ​តួនាទី​ជា​ភូមិសាស្ត្រ​យុទ្ធសាស្ត្រ​ជាទី​ផ្សារ និង ជា​មជ្ឈមណ្ឌល​ផលិតកម្ម​រួម​ធំ​មួយ​។

​សម្តេច​តេ​ជោ​ក៏បាន​បញ្ជាក់ដែរថា​ប្រទេស​មេគង្គ​មាន​សក្តានុពល​អាច​អាចបំពេញ​បន្ថែម​គ្នា​ទៅវិញទៅមក​ដោយ​ផ្អែកលើ​ឧត្តមភាព​ប្រកួត​ប្រ​ជែ ង​នៅក្នុង​ខ្សែសង្វាក់​ផលិតកម្ម​ឧស្សាហកម្ម ។ សម្តេច​បន្តថា​រាជរដ្ឋាភិបាល​កម្ពុជា​តែងតែ​បុ​រេ​សកម្ម​ក្នុងការ​រៀបចំ​និង​ដាក់ចេញ​នូវ​ផែនការនិងគោលនយោបាយ​សេដ្ឋកិច្ច​ជាក់លាក់ដែល​ឆ្លើយតប​ទៅ​និង​តម្រូវការ​ជាក់ស្តែង​រប​ស់​វិស័យ​ឯកជន ។សម្តេច​សង្កត់ធ្ងន់ថា​រាជរដ្ឋាភិបាល​កំពុងតែ​អនុវត្តន៍​នូវ​វិធានការ​មួយចំនួន​រួមមាន​ទី​១.​លើកកម្ពស់​ការសម្រួល​ពាណិជ្ជកម្ម​ដោយ​ត្រៀម​ដាក់​ឲ្យ​អនុវត្តន៍​នូវ​បញ្ជរ​ចេញចូល​តែមួយ​ធ្វើ​សា ម​ញ្ញ​កម្ម​និង​ស្វ័យប្រវត្តិកម្ម និតិ​វិធី​គយទាំង​លើ​ការកំណត់ថ្លៃនិងការបញ្ចេញ​ទំនិញ​កាត់បន្ថយ​នូវ​ថ្លៃ​សេវា ទាំង​ផ្លូវការ និង មិន​ផ្លូវការ និង​កែសម្រួល​ស្ថាប័ន​តាម​មាត់​ច្រកទ្វារ​អន្តរជាតិ​និង​កំពង់ផែ​អន្តរជាតិ ដើម្បី​សំរួល និង ព​ន្លឿ​ន​ដល់​ការនាំចេញ​និង​នាំចូល ។ ទី​២.​យកចិត្តទុកដាក់ និង​បង្កើន​ការវិនិយោគ​លើ​ហេ​ដ្ឋា​រចនា​ស័​ម្ព​ន្ធ​រូបវន្ត​ដោយ​ពង្រីក​ផ្លូវជាតិ​ទាំងអស់​ឲ្យ​ទៅជា​បួន​គន្លង​ជាពិសេស​ផ្លូវជាតិ​ដែល​ត​ភ្ជាប់​ទៅ​និង​ប្រទេស ជិតខាង​និង​កំពុង​កសាង​កំពង់ផែ​សមុទ្រ​ទឹក​ជ្រៅ​រហូតដល់​ជម្រៅ​ទឹក១៤ម៉ែត្រ​ដែល​អាច​ទទួលបាន​នូវ​កប៉ាល​ដឹកទំនិញ​ធំៗនិងកសា ង​ផ្លូវល្បឿន​លឿន​ដែល​នឹង​សម្រេច​រួចរាល់​ក្នុង​រយះពេល​ឆាប់ៗ​ខាងមុខ និង ទី​៣.​បញ្ចុះ​ថ្លៃ​ភ្លើង​បន្ថែមទៀត​ដោយ​ចាប់​អនុវត្ត​ពី​ឆ្នាំ ២០១៩តទៅ​ក៏ដូចជា​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ស្ថិរភាព​នៃ​ការផ្គត់ផ្គង់ ដើម្បី​លើកកម្ពស់​ភាព​ទាក់ទាញ​ការវិនិយោគ​ក្នុង​វិស័យ​ឧស្សាហកម្ម​ផលិតកម្ម​។

​បន្ទាប់មក​នៅ​រសៀល​ថ្ងៃ​ដដែល​នោះដែរសម្តេច​តេ​ជោ ហ៊ុន សែន និង​បណ្តា​មេដឹកនាំ​នៃ​ប្រទេស​មេគង្គ​បាន​អញ្ជើ ញ​ជា​អធិបតី​ក្នុង​សិក្ខាសាលាស្តីពី​ការវិនិយោគ​ដែល​រៀបចំឡើង​ដោយ​អង្គការ​ពាណិជ្ជកម្ម​ក្រៅប្រទេស​ជប៉ុន។ សិក្ខា សាលា​នេះ​មាន​អ្នកចូលរួម​ប្រមាណ ៥០០ នាក់​មកពី​ប្រទេស​មេគង្គ ជប៉ុន និង ដៃគូ​អភិវឌ្ឍន៍​នានា​របស់​ប្រទេស​មេគង្គ​និង​ប្រទេស​ជប៉ុន​។

​គួរ​បញ្ជាក់ថា​ប្រទេស​ជប៉ុន​បាន​ផ្តល់នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ​ចំនួន៣.៥៥៥មុខទំនិញ​និង​ការលើកលែង​ពន្ធ គយ​និង​កូតា​ចំនួន​៨.៨៥៩ មុខ ទំនិញ​ក្នុងនោះ​ទំនិញ​កសិកម្ម​និង​នេសាទ​១.៩៨៣ មុខ ,​ទំនិញ​ឧស្សាហកម្ម​មាន​៦.៩៦៦​មុខ​ក្នុងនោះ​លើកលែងតែ​ផលិតផល​ស្ករ អង្ករ ផលិត ផល​ត្រី​មួយចំនួន ម្សៅ និង ផលិតផល​ស្បែក​ខ្លះ ៕