​សហគមន៍​កសិកម្ម​ត​ស៊ូ​សែន​ជ័យ​ខេត្តព្រះវិហារ​បានទទួល​ជ័យលាភី​លេខ​១

256
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​សហគមន៍​កសិកម្ម​ត​ស៊ូ​សែន​ជ័យ​ខេត្តព្រះវិហារ​បានទទួល​ជ័យលាភី​លេខ​១​ជា​សហគមន៍​កសិកម្ម​ឆ្នើម​ប្រចាំឆ្នាំ​២០២០​នៅ​ទីស្តីការ​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​កាលពី​ព្រឹក​ថ្ងៃទី​២៥​ខែកុម្ភៈ​ឆ្នាំ​២០២០​។​

​លោក​រដ្ឋមន្ត្រី​វេ​ង​សាខុន​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រគល់​ជ័យលាភី​សហគមន៍​កសិកម្ម​ឆ្នើម​ឆ្នាំ​២០២០​និង​ពិធី​ប្រកាស​ទទួលស្គាល់​ស​ម្ព័​ន្ឋ​សហគមន៍​កសិកម្ម​កម្ពុ​ជា​ដែល​ពិធី​នេះ​ក៏មាន​ការអញ្ជើញ​ពី​លោក​SaschaReebs​លេខា​ទី​១​ស្ថានទូត​អាល្លឺម៉ង់​។​លោក​HardySchneider​នាយក​កម្មវិធី​សហព័ន្ធ​សហករណ៍​រ៉ៃ​អៃ​សិន​អាល្លឺម៉ង់​(DGRV)​ប្រចាំ​កម្ពុជា​។​

​លោក​,​លោកស្រី​តំណាង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​អ្នកនាង​កញ្ញា​ភ្ញៀវកិត្តិយស​ជាតិ​-​អន្តរជាតិ​និង​បងប្អូន​កសិករ​តំណាង​សហគមន៍​កសិកម្ម​ប្រមាណ​៥០០​នាក់​។​មាន​ចំណាប់អារម្មណ៍​ប្រកបដោយ​ខ្លឹមសារ​របស់លោក​HardySchneider​និង​លោក​SaschaReebs​បានបង្ហាញ​យ៉ាងច្បាស់​ពី​ផ្លែផ្កា​នៃ​កិច្ចសហប្រតិបត្តិការ​ជំនួយ​ឧបត្ថម្ភ​គាំទ្រ​ទាំង​បច្ចេកទេស​និង​ហិរញ្ញប្បទាន​ឥត​សំណង​របស់​ប្រទេស​អាល្លឺម៉ង់​។​

​សម្រាប់ធ្វើ​ការអភិវឌ្ឍ​លើ​វិស័យ​អាទិភាព​សំខាន់ៗ​ក្នុងនោះ​ក៏មាន​វិស័យ​កសិកម្ម​ផងដែរ​ដែល​ការអភិវឌ្ឍន៍​នេះ​បាន​ចូលរួមចំណែក​ប្រកបដោយ​ផ្លែផ្កា​ក្នុង​ការជួយជ្រោមជ្រែង​ដល់​កំណើនសេដ្ឋកិច្ច​សន្តិ​សុខ​ស្បៀង​និង​ស្ថិរភាព​សង្គម​នាពេល​បច្ចុប្បន្ន​។​បន្ទាប់មក​លោក​ងិន​ឆាយ​ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុ​ជាទ​ទួល​បន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​បាន​រាយការណ៍​ជូន​អង្គពិធី​ជ្រាប​អំពី​ការរៀបចំ​សម្ព័ន្ធ​សហគមន៍​កសិកម្ម​កម្ពុ​ជា​និង​ដំណើរការ​នៃ​ការជ្រើសរើស​សហគមន៍​កសិកម្ម​ឆ្នើម​ផ្តល់​ជ័យលាភី និង​វិញ្ញាសារ​ប្រឡង​ជ្រើសរើស​។

​ទាក់ទង​ចំណុច​នេះ​លោក​ស្នើឱ្យ​DGRV​ជួយ​បន្ត​ផ្តល់​កិច្ចសហការ​ជាមួយ​អគ្គនាយកដ្ឋាន​កសិកម្ម​ដើម្បី​រៀបចំ​សេចក្តីព្រាង​គោលនយោបាយ​ជាតិ​ស្តីពី​ការអភិវឌ្ឍន៍​សហគម​ន៍​កសិកម្ម​ក៏ដូចជា​ការជួយ​គាំទ្រ​ដល់​សម្ព័ន្ធ​សហគមន៍​កសិកម្ម​ឱ្យ​ដំណើរការ​បានល្អ​សំដៅ​ចូលរួម​អភិវឌ្ឍន៍​សហគម​ន៍ក​សិ​កម្ម​ឱ្យមាន​ការរីកចម្រើន​នាពេល​អនាគត​។​

​សូម​ជម្រាបជូន​ថា សម្រាប់​ឆ្នាំនេះ​ជ័យលាភី​លេខ​១: បាន​ទៅ​សហគមន៍​កសិកម្ម​តស៊ូ​មានជ័យ​។ លេខ​២​សហគមន៍​កសិកម្ម​អភិវឌ្ឍន៍​,​ស្រុក​យើង​លេខ​៣:​សហគមន៍​កសិកម្ម​បុរី​អភិវឌ្ឍន៍​,​លេខ​៤:​សហគមន៍​កសិកម្ម​អ​ញ្ញា​ញ​រូង​សម័យថ្មី​,​និង​លេខ​៥:​សហគមន៍​កសិកម្ម​ស​ម្រ​ស់កំ​ពង់​ល្ពៅ​។​

​យោង​លើ​សេចក្តីត្រូវការ​ជាក់ស្តែង​ឆ្នាំនេះ​ក្រសួង​សម្រេច​ជូន​សហគមន៍​កសិកម្ម​ដែល​ទទួលបាន​ជ័យលាភី​ទាំង​៥​ជា​ថវិកា​វិញ​ដើម្បី​យកទៅ​ប្រើប្រាស់​តាម​ការចាំបាច់​ក្នុង​សហគមន៍​របស់ខ្លួន​។​ដែលមាន​តាម​លំដាប់លំដោយ​ពី​លេខ​១ ដល់​លេខ​៥ ដូចតទៅ ១៦​លាន​រៀល​, ១០​លាន​រៀល​, ៨​លាន​រៀល​, ៦​លាន​រៀល​, និង​៤​លាន​រៀល​, ព្រមទាំង​ប័ណ្ណសរសើរ​ផងដែរ​៕S/​