​សហគមន៍​កសិកម្ម​សាមគ្គី​ភ្នំ​ពេជ្រ​បូរី​ធ្វើ​សន្និបាត​បូកសរុប​ល​ទ្ឋ​ផល​ការងារ​ប្រចាំឆ្នាំ​

122
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​កាលពី​ព្រឹក​ថ្ងៃទី​២៤​ខែកុម្ភៈ​ឆ្នាំ​២០២០​សហគមន៍​កសិកម្ម​សាមគ្គី​ភ្នំ​ពេជ្រ​បូរី​ស្ថិតនៅ​ឃុំ​ភ្នំ​ពេជ្រ​ស្រុក​គូលែន​ខេត្តព្រះវិហារ​បានរៀបចំ​មហាសន្និបាត​បូកសរុប​ល​ទ្ឋ​ផល​ការងារ​ប្រចាំឆ្នាំ​២០១៩​និង​លើក​ទិសដៅ​ផែនការ​សកម្មភាព​សម្រាប់​ឆ្នាំ​២០២០​។

​លោក​ពឹង​ទ្រី​ដា​ប្រធាន​មន្ទីរ​កសិកម្ម​និង​រុក្ខា​ប្រ​ម៉ាញ់​និង​នេសាទ​ខេត្តព្រះវិហារ​បានឱ្យដឹង​ថា​សហគមន៍​បង្កើតឡើង​នៅ​ខែមិថុនា​ឆ្នាំ​២០១៤​មាន​សមាជិក​ចំនួន​១៩៧​គ្រួសារ​និង​មាន​ភាគហ៊ុន​ចំនួន​៩.២២៧​ហ៊ុន​។​បច្ចុប្បន្ន​សហគមន៍​មាន​សមាជិក​៣១២​គ្រួសារ​មាន​ភាគហ៊ុន​សរុប​ចំនួន​១១.០០០​ហ៊ុន​។​

​លោក​ប្រធាន​មន្ទីរ​បាន​បន្តថា​ក្នុង​ឆ្នាំ​២០១៩​សហគមន៍​មាន​មុខរបរ​សំខាន់ៗ​មួយចំនួន​ដូចជា​៖​ផលិត​និង​លក់​ទឹកស្អាត​ត​បណ្តាញ​ទឹកស្អាត​ចែកចាយ​តាម​ផ្ទះ​(​ប្រើ​ថាមពល​សូ​ឡា​)​លក់​ធាតុ​ចូល​កសិកម្ម​(​ជីសរីរាង្គ​Coop​ពូជស្រូវ​..)​ប្រាក់​សន្សំ​សមាជិកភាព​សេ​វ៉ា​ម៉ាស៊ីន​ច្រូតស្រូវ​។​លក់​អង្ករ​ចុះកិច្ចសន្យា​ផលិត​-​លក់​ស្រូវ​សរីរាង្គ​និង​ដំឡូង​ជាមួយ​ក្រុមហ៊ុន​AmruRice​និង​ក្រុមហ៊ុន​សាជីវកម្ម​កសិកម្ម​កម្ពុ​ជា​CACC​។

​សមាសភាព​ចូលរួម​ក្នុង​កម្មវិធី​មាន​លោក​ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្ត​,​លោក​មេឃុំ​តំណាង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​AMK,VisionFund​ធនាគារ​អេស៊ីលីដា​រួមទាំង​ថ្នាក់ដឹកនាំ​សហគមន៍​ផ្សេងៗ​ទៀត​នៅក្នុង​ស្រុក​គូលែន​ក៏បាន​ចូលរួម​ផងដែរ​៕S/


​ ​ ​ ​ ​