​សហគមន៍​កសិកម្ម​ស្ត្រី​រតនៈ​បូកសរុប​ល​ទ្ឋ​ផល​ការងារ​ប្រចាំ

150
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​នៅ​ស្នាក់ការ​សហគមន៍​កសិក​ម្ម​ស្ត្រី​រតនៈ​ស្ថិតក្នុង​ឃុំ​ស្អាង​ស្រុក​ជ័យ​សែន ខេត្តព្រះវិហារ​កាលពី​ថ្ងៃ​ទី​៤​ខែមីនា​ឆ្នាំ​២០២០​នេះ​បានរៀបចំ​សន្និបាត​បូកសរុប​ល​ទ្ឋ​ផល​ការងារ​ប្រចាំ ឆ្នាំ​២០១៩​និង​លើក​ទិសដៅ​ផែនការ​ឆ្នាំ​២០២០​។​

​លោក​ពឹង​ទ្រី​ដា​ប្រធាន​មន្ទីរ​ក​សិ​ម្ម​រុក្ខា​ប្រ​ម៉ាញ់​និង​នេសាទ​ខេត្តព្រះវិហារ​បានឱ្យដឹង​ថា​ល​ទ្ឋ​ផល​សម្រេចបាន​ឆ្នាំ​២០១០​សហគមន៍​មាន​សមាជិក​សរុប​ចំនួន​១៥៧​គ្រួសារ​។​បច្ចុប្បន្ន​ក្នុង​ឆ្នាំ​២០១៩​នេះ​សហគមន៍​មាន​សមាជិក​សរុប​ចំនួន​៦០៩​គ្រួសារ​។​ក្នុង​ឆ្នាំ​២០១៩​នេះ​សហគមន៍​មាន​មុខរបរ​សំខាន់ៗ​ចំនួន​៥​ដូចជា​៖​សម្របសម្រួល​កិច្ចសន្យា​ទិញ​លក់​ស្រូវ​សរីរាង្គ​,​ឥណទាន​សាច់ប្រាក់​,​លក់​ជីសរីរាង្គ​Coop,​ផលិត​ទឹក​ពិសារ​ភូមិ​យើង​, និង​ផលិត​ទឹកស្អាត​ចែកចាយ​ជូន​សមាជិក​សហគមន៍​។​

​លោក​ពឹង​ទ្រី​ដា​ប្រធាន​មន្ទីរ​ក​សិ​ម្ម​បាន​បន្តថា​ក្នុង​ឆ្នាំ​២០១៩​មាន​សមាជិក​សហគម​ន៍​៤៧៩​គ្រួ​សារបាន​ចុះកិច្ចសន្យា​លក់​ស្រូវ​សរីរាង្គ​ជូន​ក្រុមហ៊ុន​AmruRice​លើ​បរិមាណ​ចំនួន​៣.៦៦៨.៦០០​គីឡូក្រាម​។​ជាល​ទ្ឋ​ផល​សហគមន៍​បាន​លក់​ស្រូវ​ជូន​ក្រុមហ៊ុន​បាន​បរិមាណ​៣.៧៩៣.៤០៦​គីឡូក្រាម​ស្មើ​១០៣,៤​ភាគរយ​បើ​ធៀប​និង​កិច្ចសន្យា​។​សម្រាប់​ផែនការ​ឆ្នាំ​២០២០​សហគម​ន៌​នឹង​ពង្រីក​សមាជិកភាព​បន្ថែមនឹង​ពង្រីក​ដៃគូរ​បន្ថែម​សម្រាប់​ផលិតកម្ម​ស្រូវ​សរីរាង្គ​។​

​ចូលរួម​ជា​កិត្តិយស​ក្នុង​កម្មវិធី​សន្និបាត​មាន​ថ្នាក់ដឹកនាំ​មន្ទីរ​កសិកម្ម​រុក្ខ​ប្រមាញ់​និង​នេសាទ​រដ្ឋបាល​ស្រុក​ជ័យ​សែន​សហភាព​សហគម​ន៌​កសិកម្ម​អាជ្ញាធរ​ភូមិ​/​ឃុំ​និង​ដៃគូ​អភិវឌ្ឍ​ន៌​ដូចជា​អង្ក​ការ​ទស្សនៈ​ពិភពលោក ទីប្រឹក្សា​គម្រោង​អែម​ជាដើម​៕S/