​សហគម​ន៌​អភិរក្ស​សត្វ​ស្លាប​បឹង​ស្នេហ៍​កំពុងដ​ង្ហើ​យ​រក​ជំនួយ​ឩ​ប​ត្ថ​ម្ភ ដើម្បី​ពង្រឹង​ការងារ​

559
ចែករម្លែក

ដោយ​៖​ចាន់ថន​/​ព្រៃវែង​៖​ព្រៃ​ទួល​ពាន់តា​ឡី​គឺជា​ទួល​ដ៏​ធំ​មួយ​ដែលមាន​ព្រៃ​ល្បះ​និង​ព្រៃ​លិច​ទឹក​ដុះ​ព័ទ្ធជុំវិញ​ស្ថិតនៅ​កណ្តាល​ដែន​អភិរក្ស​បឹង​ស្នេហ៍​ដែលមាន​វិសាលភាព​៨៣​ហិកតា​ស្ថិតក្នុង​ភូមិសាស្ត្រ​ឃុំ​ធា​យ ស្រុក​បាភ្នំ​នៃ​ខេត្តព្រៃវែង​។​

បច្ចុប្បន្ន​ទួល​ពាន់តា​ឡី​នេះ​មាន​សត្វ​ស្លាប​កម្រ​រាប់ពាន់​ក្បាល​កំពុង​រស់នៅ​លើ​ទួល​នេះ​និង​ស្ថិតនៅក្រោម​ការការពារ​អភិរក្ស​ដោយ​សហគមន៍​អភិរក្ស​បឹង​ស្នេហ៍​ដែល​ឩ​ប​ត្ថ​ម្ភ​គាំទ្រ​ដោយ​អង្គការ​”WOMEN” ។​

​លោក ប៉ាន់ យ​ន ប្រធាន​សហគមន៍​អភិរក្ស​បឹង​ស្នេហ៍​បានឱ្យដឹងថា បច្ចុប្បន្ន​នៅលើ​ទួល​ពាន់តា​ឡី​នេះ មាន​សត្វ​ស្លាប​រាប់ពាន់​ក្បាល​កំពុង​រស់នៅ។ ក្នុងនោះ​មានដូចជា សត្វ​កុក សំបក​ត្រពាំង ខ្វែក ក្អែកទឹក ត្មោ​ញ ននៀល​ខ្ច​ង ទុង និង​ក្រសារ​ជាដើម​។​លោក​បន្តថា ក្រុម​អ្នកឃ្លាំមើល ការពារ​អភិរក្ស​ស្វត​ស្លាប នៅក្នុង​ដែន​អភិរក្ស​បឹង​ស្នេហ៍​នេះ មាន​ចំនួន​តែ​បីនាក់​ប៉ុណ្ណោះ​ធ្វើការ​ដោយ​ស្ម័គ្រចិត្ត​គ្មាន​ប្រាក់ខែ​ទេ​។​

​បច្ចុប្បន្ន​កំពុងតែ​ខ្វះខាត​ឧបករណ៍​ជា​មធ្យោបាយ​បំរើកា​រងារ​ថែម​ទៀតផង​ជាហេតុ​ធ្វើ​ឲ្យ​ការគ្រប់គ្រង​និង​ការពារ​មិនសូវមាន​ប្រសិទ្ធ​ភាពល្អ​ប៉ុន្មាន​នោះទេ​។​ដូច្នេះហើយ​ទើប​លោក​សុំ​អំពាវនាវ​ដល់​សប្បុរស​ជន​ជិត​ឆ្ងាយ មន្ត្រី​ពាក់​ព​ន្ធ័​នានា សូមជួយ​ឧបត្ថម​ដល់​សហគមន៍​អភិរក្ស​បឹង​ស្នេហ៍​នេះ​ផង​។

​លោក សឹម ទេព​វង្សា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តព្រៃវែង​បាន​ឲ្យ​ដឹងថា តំបន់​អភិរក្ស​បឹង​ស្នេហ៍​នេះ គឺជា​ដី​សាធារណៈ​របស់​រដ្ឋ ពីមុនមក​មិនសូវមាន​សត្វ​រស់​នៅទេ​។ ទើបតែ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ បន្ទាប់ពី​អង្គការ​women​បាន​បង្កើតអោយមាន​ស​ហ​គម​ន៌​អភិរក្ស​បឹង​ស្នេ​ហ៌​។​និង​មានការ​ការពារ​និង​អភិរក្ស​យ៉ាង​ម៉ត់ចត់​ដោយ​សហគម​ន៌​ក្រោម​ការ​ឩ​ប​ត្ថ​ម្ភ​របស់​អង្គការ​women​។​

​បានធ្វើឱ្យ​ទីតាំង​នេះ​ក្លាយទៅជា​ជំរក​ដ៏​កក់ក្តៅ​របស់​ពពួកសត្វ​ជាពិសេស​សត្វ​ស្លាប​កម្រ​។​ហើយ​បាននាំគ្នា​មក​រស់នៅ​និង​បង្កាត់​ពូជ​បង្កើត​កូនចៅ​កាន់តែ​ច្រើនឡើងៗ​រហូតដល់​រាប់ពាន់​ក្បាល​ដូច​សព្វថ្ងៃនេះ​៕S/