​សហប្រតិបត្តិ​ការសាងសង់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ថ្រា​យ អឹម​រវាង​ក្រុមហ៊ុន​ចិន​ពីរ​នៅ​កម្ពុជា​

346
ចែករម្លែក
  • 18
    Shares

​ដោយ​៖​មូល​សម្បត្តិ​/​ភ្នំពេញ​-​ក្រុមហ៊ុន​យុន ណាន សេង ម៉ៅ​អ៊ិន​វេស​មិន​(​ចិន​)​និង​ក្រុមហ៊ុន​Attica Diamond(​ចិន​)​កាលពី​ថ្ងៃទី​23​ខែមីនា​នេះ​បាន​ចុះ​អនុស្សារណ​:​នៃ​ការយោគយល់​គ្នា​​មួយ​ចាប់​ដៃគូ​សហការគ្នា​ដើម្បី​សាងសង់​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ដ៏​ធំ​មួយ​នៅលើ​ផ្ទៃដី​វិនិយោគ​អតីត​កំពង់ផែ​ស្វ័យ​ត្ម​ភ្នំពេញ​ក្នុង​សង្កាត់​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ​។​

​លោក​ឈិន​ថៃ​អាន​អគ្គនាយក​ក្រុមហ៊ុន​យុន​ណាន​សេង​ម៉ៅ​អ៊ិន​វេស​ម៉ិ​ន​(​ខេ​ម​បូ​ឌា​)​បានលើកឡើង​ក្នុង​ពិធី​ចុះហត្ថលេខា​នេះ​ថា​គម្រោង​នៃ​ការសាងសង់​ម​ជ្ឃ​មណ្ឌល​ពាណិជ្ជកម្ម​ដ្រា​យ​អឹម​ដែលមាន​ទំហំ​៦០​ម៉ឺន​ម៉ែត្រក្រឡា​(​ជិត​១០​ហិកតា​)​ដែល​នឹង​ហើយ​ឆាប់ៗ​ខាងមុខនេះ​។​អាច​នឹង​ក្លាយជា​បណ្តុំ​ផ្សារ​ពាណិជ្ជកម្ម​អន្តរជាតិ​សណ្ឋាគារ​លំដាប់​ផ្កាយ​ទីកន្លែង​ស្នាក់នៅ​និង​អគារ​ការិយាល័យ​ជាដើម​។​

យើង​នឹង​បង្កើត​មណ្ឌល​កម្សាន្ត​អន្តរជាតិ​និង​ធ្វើជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​បោះ​ដុំ​ទំនិញ​និង​ផលិតផល​សំខាន់ៗ​១០​ម៉ឺន​មុខ​ដែល​ធំជាងគេ​នៅ​កម្ពុជា​។​មជ្ឈមណ្ឌល​ពា​ណី​ជ្ជ​កម្ម ដ្រា​យ អឹម​នៅ​កម្ពុជា​នេះ​គឺជា​ចំណុច​ដ៏​សំខាន់​មួយ​ដែល​នាំ​កម្ពុជា​ឆ្ពោះទៅកាន់​ទីផ្សារ​ចិន​និង​ទីផ្សារ​អឺរ៉ុប ដែលជា​ឱកាស​ដ៏​កម្រ​សម្រាប់​ពិភពលោក​។​

​លោក​Max​ជា​ប្រធាន​ក្រុមហ៊ុន​AtticaDiamond​បាន​មានប្រសាសន៍ថា​ក្នុង​របត់​នៃ​អន្តរ​ភាវូបនីយកម្ម​សាកល​អ្ន​កមាន​ទ្រព្យសម្បត្តិ​កម្រិត​ខ្ពស់ៗ​ជាច្រើន​តែង​រើសយក​សេវាកម្ម​ឬ​ឧបករណ៍​វិនិយោគ​មួយ​សមស្រប ដែក​អាច​កាត់បន្ថយ​ហានិភ័យ​នៃ​ការធ្លាក់ចុះ​នៃ​ទ្រព្យសកម្ម​របស់ខ្លួន​ដូចគ្នា​នឹង​នៅ​កម្ពុជា​បច្ចុប្បន្ន ក្រុមហ៊ុន​យើង​ក៏​ត្រៀម​នឹង​ផ្តល់នូវ​សេវាកម្ម​ដ៏​ល្អ​បំផុត​និង​ប្រកបដោយ​ការធានារ៉ាប់រង​សំរាប់​អតិថិជន​ក្នុ​ការទិញ​លំនៅដ្ឋាន​។​ល​។​

​លោក​ហ៊ឺ​បា​វី​ប្រ​ធា​អគ្គនាយក​កំពង់ផែ​ស្វ័យ​ត្ន​ភ្នំពេញ​បាន​ដែលជា​សាក្សី​នៃ​ការវិនិយោគ​ទីតាំង​នេះ​បាន​ចាប់អារម្មណ៍​ថា​ក្រុមហ៊ុន​យុន​ណា​មានបាន​ចាប់ដៃ​ជាមួយ​កំពង់ផែ​ស្វយ័ត​កន​ភ្នំពេញ​ក្នុងការ​វិនិយោគ​លើ​គំរោង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ដ្រា​យ​អឹម​នេះ​តាំងពី​ឆ្នាំ​2016​មកម្ល៉េះ​។​មាន​ភាពយឺតយ៉ាវ​ក្នុងការ​សាងសង់​បន្តិច​ក៏ពិតមែន​។

​តែ​គម្រោង​នេះ​នឹង​លេច​រូបរៀង​ចេញ​ជា​សមិទ្ធិផល​រួចរាល់​ជា​ស្ថាពរ​ឆាប់ៗ​ខាងមុខនេះ មិនឱ្យ​អតិថិជន​ខកចិត្ត​ឡើយ​។​គេ​មិន​បង្ហើប​ឱ្យដឹង​ទៅលើ​ការចំណាយ​ទុនវិនិយោគ​អស់​ប៉ុន្មាន​លាន​ដុល្លា​នោះទេ​។​តែ​ការសាងសង់​សំណង់​នេះ​មាន​វិសាលភាព​ធំ​ធាង​ណាស់​៕S​/

#