​សហព័ន្ធ​ហែល​ទឹក ប្រកាស​រៀបចំ វគ្គ​បំពាក់បំប៉ន់ មន្ត្រី​បច្ចេកទេស មុនពេល​ធ្វើជា​ម្ចាស់ផ្ទះ​

242
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា /
​ភ្នំពេញ​៖ សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក បានប្រកាស​រៀបចំ វគ្គ​បំពាក់បំប៉ន មន្ត្រី​បច្ចេកទេស​របស់ខ្លួន ដែលមាន​រយៈពេល ៤ ថ្ងៃ ចាប់ពី​ថ្ងៃទី​១ រហូតដល់​ថ្ងៃទី​៤ ខែឧសភា ឆ្នាំ​២០១៩ ក្រោម​ការឧបត្ថម្ភ​ថវិកា​ប្រចាំឆ្នាំ របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​។​

​លោក ហែម គី​រី អគ្គលេខាធិការ នៃ​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក បាន​ប្រាប់​ឲ្យ​ដឹងថា វគ្គ​នេះ នឹងមាន​សិក្ខាកាម ចូលរួម ៦០ នាក់ វិទ្យាស្ថាន​ជាតិ​អប់រំ​កាយ និង​កីឡា ចំនួន​២០​នាក់ និង​មន្ត្រី​បច្ចេកទេស ៤០ នាក់ ដែល​គ្រូឧទ្ទេស​ជនជាតិ​សិង្ហ​បុរី Ang Peng Wee ជា​នាយក​បច្ចេកទេស នៃ​សហព័ន្ធ​កីឡាហែលទឹក អាស៊ីអាគ្នេយ៍​។​

​លោក​បាន​បន្តថា វគ្គ​នេះ បង្កើតឡើង ដើម្បី​ត្រៀម​ធ្វើជា​ម្ចាស់ផ្ទះ ការប្រកួត​កីឡាហែលទឹក ជ្រើសរើស​ជើងឯក យុវជន​អាស៊ីអាគ្នេយ៍ លើក​ទី ៤៣ ឆ្នាំ​២០១៩ ដែល​ប្រព្រឹត្តទៅ ចាប់ពី​ថ្ងៃទី​២៨ ដល់​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០១៩ នៅ​ពហុ​កីឡដ្ឋាន​ជាតិ មរតក​តេ​ជោ​៕v

​លោក ហែម គី​រី អគ្គលេខាធិការ នៃ​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក