​សហភាព​អឺរ៉ុប​មក​កម្ពុជា​មិនមែន​មក​ដក​EBA​ពី​កម្ពុជា​ទេ​

436
ចែករម្លែក
  • 272
    Shares

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ លោកស្រី Poala Pampaloni នាយករង​ផ្នែក​គ្រប់គ្រង​ប្រចាំ ការ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ច​និង​ជា​ប្រធាន​គណៈប្រតិភូ​សហគមន៍​អឺរ៉ុប បាន​ថ្លែង​បញ្ជាក់ថា គណៈប្រតិភូ​សហភាព​អឺរ៉ុប​មក​កម្ពុជា​នៅពេលនេះ​គឺ​មិនមែន​មក​ដក EBA ពី​កម្ពុជា​នោះទេ ។​

ប៉ុន្តែ​មក​ធ្វើការ​ជាមួយគ្នា​បើក​កិច្ចសន្ទនា​ជាមួយគ្នា​ស្វែងរក​ចំណុចរួម​ដើម្បី​រក​ដំណោះស្រាយ នឹង​បង្កើន​កិច្ចសហប្រតិបត្តិការ​រ​វាង​សហភាព​អឺរ៉ុប​ជាមួយនឹង​កម្ពុជា ហើយ​ដើម្បី​បម្រើ​ដល់​ផលប្រយោជន៍​រួម​រវាង​ភាគី​ទាំងពីរ​។

​លោកស្រី​បាន​បន្តថា​សហគមន៍​អឺរ៉ុប​ចង់​បង្កើន​ភាពជា​ដៃគូ​ឱ្យ​កាន់តែ​ខ្លាំងក្លា​ជាមួយ​កម្ពុជា​និង​បន្ត​នូវ​អ្វីដែល​សហគមន៍​អឺរ៉ុប​បាន​ជួយ​ដល់​កម្ពុជា​។​ការ​ថ្លែង​បញ្ជាក់​របស់​ប្រធាន​គណៈប្រតិភូ​សហគមន៍​អឺរ៉ុប​គឺ​បាន​ធ្វើឡើង​នៅក្នុង​ជំនួប​កិច្ចពិភាក្សា​ការងារ​ជាមួយ​សម្ដេច​ក្រឡាហោម ស ខេង​ឧបនាយករ​ដ្ធ​មន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ កាលពី​ព្រឹក​ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០១៩ នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ​។​

​លោកស្រី​PoalaPampaloni​បានលើកឡើង​អំពី​បញ្ហា​លំហូរ​នយោបាយ​នៅ​កម្ពុជា​និង​ការចូលរួម​នយោបាយ​នៅក្នុង​សង្គម​លទ្ធិប្រជាធិបតេយ្យ​របស់​អង្គការ​សង្គម​ស៊ីវិល​។​គណៈប្រតិភូ​សហគមន៍​អឺរ៉ុប​មក​កម្ពុជា​នេះ​គឺ​ដើម្បី​បង្កើន​នូវ​ការជួប​សន្ទនា​រវាង​ដៃគូ​ទាំងពីរ​ដោយ​ត្រង់​ទៅ​ត្រង់​មកលើ​បញ្ហា​ដែល​បានលើកឡើង​ខាងលើនេះ​៕S/