​សហរដ្ឋ​អាម៉េរិក​និង​ចិន​សាចទឹក​ដាក់គ្នា​រឿង COVID-19

209
ចែករម្លែក

ដោយៈ​បណ្ឌិត ឈ​ត ប៊ុន​ថង វិទ្យាស្ថាន​ទំនាក់​ទំ​ន​អន្តរជាតិ​កម្ពុជា នៃ​រាជបណ្ឌិត្យ សភាកម្ពុជា​

​គិត​មកដល់ពេលនេះ​កូ​វីដ​១៩( COVID-19) បាន​វាយលុក​ចូលដល់​ប្រទេស​និង​ដែនដី​សរុប​ជាង ១៧០ ហើយ នៅ ទូទាំង​សកលលោក​។ ជំងឺ​រាតត្បាត​ដ៏​កាច​សាហាវ​មួយ​នេះ វា​បាន​ចម្លង ទៅ​មនុស្ស​សរុប​ចំនួន​ជាង ២០០, ០០០ នាក់ ក្នុងនោះ​អ្នកស្លាប់​មាន​ជិត​១០,០០០​នាក់ និង​ជាសះស្បើយ​ជាង​៨០.០០០​នាក់​។ ជំងឺ​រាតត្បាត​ដ៏​កាច សាហាវ​នេះ​មិន​ត្រឹមតែ​បង្ក​មហា វិនាសកម្ម​ដល់​សេដ្ឋកិច្ចពិភពលោក​ដ៏​ធ្ងន់ធ្ងរ​តែប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​បង្កឱ្យមាន​ការ​រើស អើ​ងរ​វាង​ជាតិ​សាសន៍​អាស៊ី​និង​អឺរ៉ុប​ទៀតផង​។ អ្វីដែល​ធ្ងន់ធ្ងរ​ជាងនេះទៀត​នោះ​មហាអំណាច សេដ្ឋកិច្ចពិភពលោក​ដ៏​ធំ​ទាំងពីរ គឺ​សហរដ្ឋ​អាម៉េរិក​និង​ចិន បាន​ចោទប្រកាន់​គ្នា​ទៅវិញ ទៅមក​ថា ជា​អ្នក​នៅ​ពីក្រោយ​ការផ្ទុះ​ជំងឺ​រាតត្បាត​ដ៏​កាច​សាហាវ​នេះ​។ តើ​ការណ៍​ពិត​បែប ណា​ទៅ​? តើន​រណា​ជា​អ្នកបង្កើត​ជំងឺ​រាតត្បាត​ដ៏​កាច​សាហាវ​នេះ ឬមួយ​វា​កើតឡើង​បែប ធម្មជាតិ​?

​ដំបូង​បំផុត នៅពេលដែល COVID-19 នេះ ផ្ទុះឡើង​ភ្លាម មានការ​លើកឡើងថា មេរោគ​នេះ មាន​ប្រភពពី​សត្វ​ប្រចៀវ ហើយ​បាន​ឆ្លង​ទៅដល់​សត្វ​ពស់​និង​សត្វ​ផ្សេងៗ​ទៀត មុននឹង​ឆ្លង​មក ដល់​មនុស្ស និង​បាន​រាលដាល​ជា​សាកល​។ ប៉ុន្តែ ក្នុង​ខណៈនោះ​មាន​អ្នកជំនាញ​អ៊ីស្រាអែល ម្នាក់ គឺ​លោក Dany Shoham បាន​អះអាងថា Corona Virus គឺ​ចិន​ជា​អ្នកបង្កើត​ទុក​សម្លាប់ មនុស្ស ហើយ​វា​បាន​ធ្លាយ​ចេញពី​មន្ទីរពិសោធន៍​អាវុធ​ជីវសាស្ត្រ​របស់​ចិន​នៅ​ទីក្រុង​វ៉ូ​ហាន​។ អ្នកវិភាគ​សង្គ្រាម​ជីវសាស្ត្រ​អ៊ីស្រាអែល​រូបនេះ​បាន​និយាយថា​«​ការឆ្លង​រាលដាល​នៃ​ជំងឺ​រលាក​សួត​ដែល​បង្កឡើង​ដោយ​វីរុស​កូ​រ៉ូ​ណា បណ្តាលឱ្យ​មនុស្ស​ស្លាប់​ដូច​សត្វ​នេះ​ប្រហែល​ជាមាន ប្រភពដើម​នៅក្នុង​មន្ទីរពិសោធន៍​មួយ​ក្នុង​ទីក្រុង​វ៉ូ​ហាន​ដែល​ភ្ជាប់​ទៅនឹង​កម្មវិធី​អាវុធ​ជីវសាស្ត្រ របស់​ប្រទេស​ចិន​»​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​ដោយ​ទីភ្នាក់ងារ Washington times នៅ​ថ្ងៃទី​២៨ ខែមករា ឆ្នាំ​២០២០​។​

​យោងតាម​ការផ្សាយ​រប​ស់​វិទ្យុ​អាស៊ីសេរី​កាលពី​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០២០ បាន​ផ្សាយ ឡើងវិញ​នូវ​របាយការណ៍​របស់​ទូរទស្សន៍​វ៉ូ​ហាន​ពី​ឆ្នាំ​២០១៥ ដែល​បង្ហាញ​ពី​មន្ទីរពិសោធន៍ ស្រាវជ្រាវ​វីរុស​ទំនើប​បំផុត​របស់​ប្រទេស​ចិន ដែល​ត្រូវបាន​គេ​ស្គាល់​ថា​ជា «​វិទ្យាស្ថាន​វិទ្យា សាស្ត្រ​វ៉ូ​ហាន​»​។ មន្ទីរពិសោធន៍​នេះ​គឺជា​កន្លែង​តែមួយគត់​នៅក្នុង​ប្រទេស​ចិន​ដែល មាន សមត្ថភាព​ធ្វើការ​ជាមួយ​វីរុស​សម្លាប់​មនុស្ស​។​

​លោក Dany Shoham អតីតមន្ត្រី​ចារកម្ម​យោធា​អ៊ីស្រាអែល ដែល​បាន​សិក្សា​អំពី​សង្គ្រាម ជីវសាស្ត្រ​ចិន​បាន​និយាយថា វិទ្យាស្ថាន​នេះ​មាន​ជាប់ទាក់ទង​ទៅនឹង​កម្មវិធី​អាវុធ​ជីវៈសាស្ត្រ របស់​ទីក្រុង​ប៉េកាំង​។ លោក Shoham បាន​ប្រាប់​កាសែត The Washington Times ថា «​មន្ទីរពិសោធន៍​មួយចំនួន​នៅក្នុង​វិទ្យាស្ថាន​នេះ​ប្រហែលជា​បាន​ចូលរួម​នៅក្នុង​ការស្រាវជ្រាវ និង​ការអភិវឌ្ឍ​នៅក្នុង​កម្មវិធី​អាវុធ​ជីវសាស្ត្រ​របស់​ចិន​»​។ គាត់​បាន​បន្ថែមទៀតថា​ការងារ​ផលិត អាវុធ​ជីវសាស្ត្រ​ត្រូវបានធ្វើ​ឡើងជា​ផ្នែក​មួយ​នៃ​ការស្រាវជ្រាវ​ស៊ីវិល​និង​យោធា​ស៊ីវិល​ហើយ​វា ពិតជា​មានការ​លាក់លៀម​ខ្លាំង ណាស់​ពី​រដ្ឋាភិបាល​ចិន​។ នៅពេលដែល​មានការ​បង្ហាញ​ការ សង្ស័យ​បែបនេះ​ភាគី​ចិន​មិនបាន​បង្ហាញ​ប្រតិកម្ម​ភ្លាមៗ ជា​ដុំកំភួន​នោះទេ ដោយពេល​នោះ ប្រទេស​ចិន​កំពុង​ជាប់ដៃ​ខ្លាំង​ក្នុងការ​រិះរក​វិធី​នានា​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង COVID-19 និង​សង្គ្រោះ​ប្រជាពលរដ្ឋ​របស់ខ្លួន​ដែល​កំពុង​ទទួលរង​ផលប៉ះពាល់​ពី​ជំងឺ​នេះ​។​

​បន្ទាប់ពី​ប្រទេស​ចិន​បានបង្ហាញ​ឱ្យឃើញថា ខ្លួន​អាច​គ្រប់គ្រង​ការរីក​រាលដាល​នូវ COVID-19 ទាំង​ការទប់ស្កាត់​ការឆ្លង​ថ្មី​និង​ការព្យាបាល​បាន​ប្រសើរ​ជាង​មុន​នៅ​ផ្ទៃ​ក្នុងប្រទេស​របស់ខ្លួន ភាគី​ចិន​បានចាប់ផ្ដើម​ឆ្លើយតប​ទៅនឹង​ការព្យាយាម​ចោទប្រកាន់​មុនៗ​មកលើ​ខ្លួន​ហើយ​បាន វាយបក​ទៅវិញ​ថា តាមពិត អាម៉េរិក​វិញ​ទេ​ដែលជា​អ្នក​នៅ​ពីក្រោយ COVID-19 នេះ​។

អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​បានលើកឡើង​កាលពី​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០២០ ថា «​យោធា​សហរដ្ឋអាមេរិក​ទំនងជា​បាន​នាំយក​វីរុស​កូ​រ៉ូ​ណា ចូល​ទីក្រុង​វ៉ូ​ហាន​របស់​ប្រទេស​ចិន ខណៈដែល​កន្លងមក​យើង​ឃើញថា ទីក្រុង​ប៉េកាំង​តែងតែមាន​ទំនាស់​ជាមួយ​ក្រុង​វ៉ាស៊ីនតោន​» នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន Reuters​។ ប៉ុន្តែ​ប្រទេស​ចិន​មិនបាន​បង្ហាញ ភស្តុតាង​ណាមួយ​ប្រាកដប្រជា​សម្រាប់​គាំទ្រ​ការលើកឡើង​របស់ខ្លួន​ដែលថា យោធា​អាម៉េរិក អាចជា​អ្នក​នាំយក​វីរុស​កូ​រ៉ូ​ណា​នោះ​ចូល​ប្រទេស​ចិន​ឡើយ​។​

​កន្លងមក ប្រទេស​ចិន​ត្រូវបាន​មន្ត្រី​សហរដ្ឋ​អាម៉េរិក​ចោទប្រកាន់ថា មានប្រតិកម្ម​យឺតយ៉ាវ ចំពោះ​វីរុស​កូ​រ៉ូ​ណា ដែល​វា​បាន​ផ្ទុះឡើង​ដំបូង​នៅ​ក្រុង​វ៉ូ​ហាន កាលពី​ចុងឆ្នាំ​២០១៩ ហើយ​ថា ចិន​ធ្វេសប្រហែស​ចំពោះ​បញ្ហា​នេះ​។ កាលពី​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០២០ ទីប្រឹក្សា​សន្តិសុខ​ជាតិ របស់​សហរដ្ឋ​អាម៉េរិក លោក Robert O’Brien បាន​និយាយថា ល្បឿន​នៃ​ការឆ្លើយតប​របស់ ចិន​ចំពោះ​ការលេចចេញ​នូវ​វីរុស​កូ​រ៉ូ​ណា​មានការ​យឺតយ៉ាវ​នៅពេលដែល​ចិន​គួរតែ​អាច​ត្រៀម រៀបចំខ្លួន​សម្រាប់​ការ​ទប់ទល់​នេះ​។​

​ក្រោយពី​ប្រទេស​ចិន​បានឃើញ​ការចោទប្រកាន់​នេះ លោក Zhao Lijian អ្នកនាំពាក្យ​ក្រសួង ការបរទេស​របស់​ចិន ក៏បាន​តប​ទៅវិញ​នៅក្នុង​បណ្ដាញ​សង្គម Twitter ថា មិនមែន​ចិន​ទេ គឺ​អាម៉េរិក​ទៅវិញ​ទេ​ដែល​គ្មាន​តម្លាភាព​។ លោក Zhao បាន​ចោទសួរ​អាម៉េរិក​ថា «​តើ​អ្នកជំងឺ កូ​រ៉ូ​ណា​ដំបូង​ចាប់ផ្តើម​នៅ​អាម៉េរិក​នៅពេលណា​? តើ​មាន​មនុស្ស​ប៉ុន្មាន​នាក់​ឆ្លង​វីរុស​នេះ​? តើ​មន្ទីរពេទ្យ​ដាក់​អ្នកជំងឺ​មានឈ្មោះ​អ្វីខ្លះ​? វា​អាចជា​កងទ័ព​អាម៉េរិក​ដែល​បាន​នាំយក​វីរុស រាតត្បាត​នេះ​មក​ទីក្រុង​វ៉ូ​ហាន​។ សូម​ឱ្យមាន​តម្លាភាព​! បង្ហាញ​ទិន្នន័យ​របស់​អ្នកជា​សា ធា​រណៈ​មក​! សហរដ្ឋ​អាម៉េរិក​ជំពាក់​យើង​នូវ​ការពន្យល់​អំពី​រឿង​ទាំងនោះ​»​។​

​បើ​ពិនិត្យមើល​ការចោទប្រកាន់​គ្នា​ទៅវិញទៅមក​រវាង​ចិន​និង​អាម៉េរិក​នេះ​យើង​អាច​និយាយ បាន​ថា វា​គ្រាន់តែ​ជា​សង្គ្រាមពាក្យសម្ដី​រវាង​មហាអំណាច​ពីរ​ដែល​កំពុងតែ​ប្រជែង​គ្នា​យក មុខមាត់ ភាពខ្លាំង​ខាង​នយោបាយ សេដ្ឋកិច្ច និង​យោធា​តែប៉ុណ្ណោះ​។ ដូចគ្នា​ដែរ កន្លងមក ពេល​មាន​សង្គ្រាម​ឬ​ជម្លោះផ្ទៃក្នុង​របស់​ប្រទេស​ណាមួយ និង​ភេរ​កម្ម​នានា​នៅក្នុង​តំបន់​ណាមួយ មហាអំណាច​ក៏ត្រូវ​បាន​គេ​ចោទប្រកាន់ថា បាន​ស្ថិតនៅ​ពីក្រោយ​ខ្នង​នៃ​ភាគី​ជម្លោះ ឬ​ក្រុម ភេរ​ករទាំង​នោះដែរ​។​

​យ៉ាងណាមិញ បើ​យោងតាម​អំណះអំណាង​រប​ស់​អ្នកជំនាញ​អ៊ីស្រាអែល​ខាងលើ​ថ្វីបើ​មិន ទាន់​មាន​ភស្តុតាង​គ្រប់គ្រាន់​ក៏ដោយ ក៏​វា​មាន​ភាពសមហេតុ​ផល​ខ្លះ​ដែល​យើង​អាច​ទទួល យក​ធ្វើជា​សម្មតិកម្ម​សម្រាប់ធ្វើ​ការសិក្សា​ស្រាវជ្រាវ​បន្ថែម​បានដែរ​។ លើសពីនេះ​ទៀត ប្រទេស​មហាអំណាច​តិច​ឬ​ច្រើន​សុទ្ធ​តែមាន​សមត្ថភាព​ក្នុង​ការផលិត​អាវុធ​គ្រប់​ប្រភេទ ជាពិសេស អាវុធ​មហា​ប្រល័យ ដូចជា អាវុធ​បរមាណូ អាវុធ​គីមី និង​អាវុធ​ជីវសាស្ត្រ ជាដើម​។​

​លើសពីនេះ​ទៀត ការផ្ទុះ​ឡើង​នូវ COVID-19 នេះ វា​ជួន​ពេល​ជាមួយ​ប្រទេស​ចិន​និង​សហរដ្ឋ អាម៉េរិក​កំពុងមាន​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយគ្នា និង​ចំពេល​ដែល​អាម៉េរិក​កំពុង​ព្រួយបារម្ភ អំពី​ការ​ងើបឡើង​របស់​ចិន​លើ​ឆាក​អន្តរជាតិ ទាំង​នយោបាយ​ការបរទេស សេដ្ឋកិច្ច យោធា បច្ចេកវិទ្យា​ព័ត៌មាន និង​វិស័យ​ដទៃទៀត ជាពិសេស​នៅពេលដែល​ឥទ្ធិពល​នៃ​គំនិត​ផ្ដួចផ្ដើម ខ្សែក្រវាត់​និង​ផ្លូវ​របស់​ចិន​កំពុង​ជ្រៀតចូល​ទៅក្នុង​ទ្វីប​នានា ដូចជា អាស៊ី អាហ្វ្រិក និង​អឺរ៉ុប ជាដើម ហើយ​វា​ស្ថិត​ចំពេល​មួយ​ដែល​ប្រទេស​ចិន​ត្រូវបាន​គេ​មើលឃើញថា​កំពុងធ្វើដំណើរ ឆ្ពោះទៅរក​ការរៀបចំ​ខ្លួន​ដើម្បី​ក្លាយជា​មហាអំណាច​ទីមួយ​ជំនួស​សហរដ្ឋ​អាម៉េរិក​ក្នុងពេល​អា​នាគ​ត​។​

​មាន​សំណួរ​ជាច្រើន ដែល​គេ​បាន​សួរ​ពាក់ព័ន្ធ​នឹង​ប្រភព​នៃ COVID-19 នេះ​។ មានមតិ​ខ្លះ​លើក ឡើង​ថា ជាធម្មតា អ្នកស្រុក វ៉ូ​ហាន និង​ប្រជាជន​នៅ​កន្លែង​ផ្សេងទៀត ក៏​ធ្លាប់​បរិភោគ​សាច់ សត្វ​ប្រចៀវ​និង​សាច់​សត្វព្រៃ​ដទៃទៀត​តាំងពី​យូរ​មកហើយ ហេតុអ្វី​បានជា COVID-19 ទើបតែ​កើត​នៅពេលនេះ​? លើសពីនេះ​ទៀត ការ​អះអាងថា COVID-19 មាន​ប្រភពពី​សត្វ ប្រចៀវ​នោះ ក៏​មិនទាន់​បានបង្ហាញ​ទឡ្ហីករណ៍ ឬ​ការបកស្រាយ​បែប​វិទ្យាសាស្ត្រ​ជាក់លាក់​ដែរ ថា​តើ​ប្រចៀវ​នោះ​វា​មាន COVID-19 តាមរបៀប​ណា​ដែរ មុននឹង​វា​ចម្លង​ទៅ​សត្វ​ដទៃ រហូត រាលដាល​ដល់​មនុស្ស​។ ម្យ៉ាងទៀត ការសន្និដ្ឋាន​នោះ វា​ក៏​ហាក់ដូចជា​លឿន​ពេក​គ្រាន់​តែមាន ការផ្ទុះ COVID-19 ភ្លាម ការសន្និដ្ឋាន​ក៏​កើតមាន​ភ្លាមៗ​ដែរ វា​ហាក់ដូច​ជាមាន​ការរៀប​ចំ ឬ​ការ​សន្មត​ទុកជាមុន​។​

​ចំពោះ​ការ​អះអាងថា COVID-19 អាចជា​មេរោគ​សិប្បនិម្មិត ថ្វីបើ​មិនទាន់មាន​ភស្តុតាង​គ្រប់ គ្រាន់​និង​រឹងមាំ​ក៏ដោយ ក៏​យើង​មិនទាន់​អាច​បដិសេធ​បាន​ដាច់ខាត​ដែរ​ពីព្រោះ​ប្រទេស​មហា អំណាច​នៅលើ​ពិភពលោក សុទ្ធតែ​ត្រូវបាន​គេ​អះអាងថា មា​នស​ត្ថ​ភាព​ក្នុង​ការផលិត​អាវុធ មហា​ប្រល័យ រួមមាន អាវុធ​បរមាណូ អាវុធ​គីមី និង​អាវុធ​ជីវសាស្ត្រ ហើយ COVID-19 នេះ​គឺជា​ផ្នែក​មួយ​នៃ​អាវុធ​ជីវសាស្ត្រ​។ បញ្ហា​នៅត្រង់ថា​តើ ចិន​និង​អាម៉េរិក រក​ភស្តុតាង​មិន ទាន់​ឃើញ ឬ​មហាអំណាច​ទាំងពីរ​នេះ មិន​ចង់បង្ហាញ​ភស្តុ​ង​តាង ដោយសារតែ​ខ្លួន​សុទ្ធ តែ​អាច​ជាប់​ពាក់ព័ន្ធ​ក្នុងការ​សង្ស័យ​អំពី​ការ​នៅ​ពីក្រោយ COVID-19 នេះ​។​

​ការសន្និដ្ឋាន​បែបនេះ មិនមែន​គ្មាន​មូលដ្ឋាន​នោះទេ សូម​ពិនិត្យមើល​ពេល​មានការ​ផ្ទុះ ជំងឺ​នេះ​ភ្លាម អ្នកជំនាញ​អ៊ីស្រាអែល ជា​ជនជាតិ​នៃ​ប្រទេសមួយ​ដែល​គេ​ដឹងថា​មាន​ទំនាក់ ទំនង​ល្អ​ជាមួយ​សហរដ្ឋ​អាម៉េរិក​បាន​ប្រញាប់ប្រញាល់​ចេញ​បទ​វិភាគ​មួយ​ភ្លាមៗ​ដោយមាន ចេតនា​ចោទប្រកាន់ថា ប្រទេស​ចិន​អាចជា​អ្នក​នៅ​ពីក្រោយ​មេរោគ​នោះ​។ បន្ទាប់មក​អាម៉េរិក បាន​សុំ​ខ្លួន​ជួយ​ធ្វើ​អន្តរ​គម​ន៍​ដល់​ចិន​ចំពោះ​ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​នេះដែ​លអាច​បង្ហាញថា អាម៉េរិក​ពិតជា​មានកា​រ​យល់ដឹង និង​មាន​បទពិសោធ​អំពី​មេរោគ​នេះ តែ​ត្រូវ​ចិន​បដិសេធ​។ ហើយ​បន្ទាប់មក អាម៉េរិក​បាន​អះអាងថា ខ្លួន​បាន​រកឃើញ​វ៉ាក់សាំង​ការពារ​ជំងឺ​នេះ លើសពីនេះ​ទៀត ក៏មាន​អ្នកនយោបាយ​អាម៉េរិក​ខ្លះ​បាន​ហៅ​មេរោគ​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី​នេះ ដោយ​ភ្ជាប់​នឹង​ពាក្យ​វ៉ូ​ហាន «Wuhan Virus» ជាដើម ដែលជា​ចេតនា​សន្មត​ថា ចិន​គឺជា​អ្នក នៅ​ពីក្រោយ ឬ​អ្នកទទួលខុសត្រូវ​អំពី COVID-19 នេះ​។​

​ដោយឡែក យោងតាម​ការតាមដាន​ព្រឹត្តិការណ៍​អន្តរជាតិ យើង​បាន​មើ​ឃើញថា ខណៈ COVID-19 កំពុង​ឆ្លង​រាលដាល​លើ​ប្រទេស​ជាង​១៧០​នេះ​ប្រទេស​រុស្ស៊ី​ដែលជា​មហាអំណាច មួយ​ដែរ មានការ​ឆ្លង​រីក​រាលដាល​ជំងឺ​នេះ​តែ​ប​ន្តិ​បន្តួច​ប៉ុណ្ណោះ ហើយ​ប្រទេស​នេះ​ក៏​ជា ប្រទេសជិតខាង​មួយ​របស់​ចិន​ដែល​បិទ​ព្រំដែន​ជាមួយ​ចិន​មុនគេ​ដែរ​។​ទាំងអស់នេះ​អាច​បង្ហាញ ថា រុស្ស៊ី​បានដឹង​និង​ស្គាល់​អំពី COVID-19 នេះ​ច្បាស់​ណាស់ ដូច្នេះហើយ​ទើប​រុស្ស៊ី​បាន​ស្ថិត ក្នុងស្ថានភាព​ការពារ​ខ្លួន​បាន​យ៉ាងរឹងមាំ​។ លើសពីនេះ​ទៀត​រុស្សី​ក៏ត្រូវ​បាន​គេ​សន្ម​ត់​ថា ជា​ប្រទេសមួយ​ដែលមាន​ទិន្នន័យ​ច្បាស់​ជាងគេ​អំពី​មេរោគ​ជីវសាស្ត្រ ក៏ដូចជា COVID-19 ដែរ​។​

​យោងតាម​ការលើកឡើង​ទាំងអស់​ខាងលើ យើង​អាច​សន្និដ្ឋានបានថា​ប្រទេស​មហាអំណាច សុទ្ធតែ​មានការ​យល់ដឹង ការសិក្សា​ស្រាវជ្រាវ ការពិសោធ​អំពី​អាវុធ​ជីវសាស្ត្រ ឬ​មេរោគ​សិប្ប និម្មិត និង​ជា​កម្មវត្ថុ​នៃ​ការសង្ស័យ​អំពី​ការប្រើប្រាស់​អាវុធ​ជីវសាស្ត្រ​នាពេល​កន្លងមក បច្ចុប្បន្ន និង​អនាគត​។ ចំពោះ​ការ​សន្និដ្ឋានថា​តើ COVID-19 គឺជា​មេរោគ​ដែល​កើតឡើង​បែប​ធម្មជាតិ ឬ​កើតឡើង​បែប​សិប្បនិម្មិត ហើយ​ប្រទេស​ណា​ជា​អ្នកបង្កើត​និង​ជា​អ្នកប្រើប្រាស់​វា​ដែល​បាន ចម្លង​ដល់​មនុស្ស​ជាង​២០​ម៉ឺន​នាក់ និង​បណ្ដាល​ឱ្យស្លាប់​ជាង​មួយ​ម៉ឺន​នាក់​មានតែ​មហាអំណាច ពាក់ព័ន្ធ អង្គការ​សុខភាព​ពិភពលោក និង​អង្គការសហប្រជាជាតិ​ទេ ដែល​អាចមាន​សមត្ថភាព និង​សមត្ថកិច្ច សិក្សា ស្រាវជ្រាវ អង្កេត និង​ឆ្លើយបំភ្លឺ​អំពី​ចម្ងល់​នេះ​បាន​។ ជារួម ពេលនេះ មិនមែនជា​ពេលដែល​ពួក​មហាអំណាច​ក៏ដូចជា​បណ្តា​ប្រទេស​នានា​ចោទប្រកាន់​គ្នា​ទៅវិញទៅមក​នោះទេ តែ​ជា​ពេលវេលា​មួយ​ដែល​បណ្តា​ប្រទេស​ទាំងអស់​រួម​កម្លាំង​គ្នា​ជា​ធ្លុង​មួយ​ដើម្បី ប្រយុទ្ធប្រឆាំង​ជំងឺ​រាតត្បាត​ដ៏​កាច​សាហាវ​នេះ​៕
​ប្រភព​៖ វិទ្យាស្ថាន​ទំនាក់​ទំ​ន​អន្តរជាតិ​កម្ពុជា​