​សហាយស្មន់​គ្នា​ទីបំផុត​ខាង​ប្រុស​ជាប់គុក​ព្រោះ​គំរាម​ហែកកេរ្តិ៍​ខាង​ស្រី​

792
ចែករម្លែក

​ដោយៈ​ស​រិ​ទ្ធ​/​ភ្នំពេញៈ​បុរស​ម្នាក់​ជា​បុគ្គលិក​មន្ទីរពេទ្យបង្អែក​ស្រុក​ពារាំង​ខេត្តព្រៃវែង​ត្រូវ​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ឃុំខ្លួន​ដាក់ពន្ធនាគារ​នៅ​រសៀល​ថ្ងៃទី​២៦​ខែមេសា​ឆ្នាំ​២០១៨​នេះ​ក្រោម​ការចោទប្រកាន់​ពីបទ​គំរាម​ហែ​កកេ​រ្តឹ៍​ស្ត្រី​ម្នាក់​ដែលជា​សហាយស្មន់​របស់​ខ្លួន​តាម​រូបភាព​គំរាម​បង្ហោះ​រូបភាព​វីដេអូ​រួមភេទ​ជាមួយគ្នា​នាពេល​កន្លងមក​។​

​ប្រភព​បានឱ្យដឹងថា​បុរស​រូបនេះ​ឈ្មោះ​តុង​វាសនា​អាយុ​២៨​ឆ្នាំមាន​ទីលំនៅៗ​ខេត្តតាកែវ​ជា​បុគ្គលិក​មន្ទីរពេទ្យបង្អែក​ស្រុក​ពារាំង​ខេត្តព្រៃវែង​ត្រូវ​ស្ត្រី​ម្នាក់​អាយុ​២៥​ឆ្នាំ​ជា​បុគ្គលិក​មន្ទីរពេទ្យបង្អែក​ស្រុក​ពារាំង​ខេត្តព្រៃវែង​ជាមួយគ្នា​ប្តឹង​ចោទប្រកាន់ថា​បាន​ប្រព្រឹត្ត​អំពើ​គំរាម​បង្ហោះ​រូបភាព​វីដេអូ​រួមភេទ របស់​នាង ក្នុង​គោលដៅ​ឈ្លានពាន​ផ្លូវភេទ​។​

​តាម​បណ្តឹង​របស់​នារី​រងគ្រោះ បាន​បញ្ជាក់ថា រូបនាង​មាន​ទីលំនៅៗ​ខេត្តកំពង់ចាម​មាន​ប្តី​រួចទៅហើយ តែ​ដោយ​ការងារ​តម្រូវ រូបនាង​ត្រូវបាន​អង្គភាព​ចាត់​ឲ្យ ផ្លាស់​មក​ធ្វើការ​ឆ្ងាយ​ពី​ប្តី​។ ក្រោយមក​នៅ​អំឡុង​ដើមឆ្នាំ​២០១៨​នេះ​រូបនាង​ក៏មាន​ទំនាក់ទំនង​ផ្លូវភេទ ជាមួយនឹង​បុរស​ម្នាក់ ធ្វើការ​ជាមួយគ្នា ដែល​បុរស​នោះ​ក៏មាន​ប្រពន្ធ​រួចហើយ​ដែរ​។​

​មួយរយៈ​ក្រោយមក រូបនាង​ដឹងខ្លួន​ថា ប្រព្រឹត្ត​ខុស​ប្រពៃណី ក៏​សម្រេចចិត្ត​ផ្តាច់ទំនាក់ទំនង​ជាមួយ​ជនសង្ស័យ​។ តែ​ដោយ​កន្លងមក​រូបនាង និង​ជនសង្ស័យ​ធ្លាប់បាន ថតរូប​អាក្រាត​និង​វីដេអូ​រួមភេទ​ជាមួយគ្នា​ក្នុង​ទូរស័ព្ទដៃ ទើប​ធ្វើ​ឲ្យ​ជនសង្ស័យ​យក​វីដេអូ​និង​រូបភាព​ទាំងនោះ មក​គម្រាម​នាង ឲ្យ​រួមភេទ​ជាមួយគ្នា​ជា​បន្តបន្ទាប់​។ តែមួយ​ខែ​ចុង​ក្រោយនេះ​រូបនាង បាន​ព្យាយាម​គេច​មិន​ជួប​មុខ និង​ផ្តាច់ទំនាក់ទំនង​ផ្លូវភេទ ជាមួយ​ជនសង្ស័យ​។

​រហូតដល់​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០១៨ ជនសង្ស័យ​បាន​ផ្ញើ​សារ​មក​គំរាម​បង្ខំ​ឲ្យ​នាង​ត្រូវតែទៅ រួមភេទ​ជាមួយ​រូបគេ បើ​មិន​ដូច្នោះ​ទេ រូបគេ​នឹង​បង្ហោះ​រូបភាព​វីដេអូ​រួមភេទ​របស់​នាង​និង​គេ ចូលក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។ ដោយបាន​ណាត់​នាង​ឲ្យ​ទៅ​ជួប​ក្នុង​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០១៨​ជា​កំហិត ទើប​នាង​ប្តឹង​មក​សមត្ថកិច្ច​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ឲ្យ​ជួយ​អន្តរាគមន៍​តែម្តង​។​

​ប្រភព​ដដែល​បាន​បន្តថា​តាម​វិធានការ​ជំនាញ​របស់​អា​វុ​ធ​ហត្ថ​រាជធានី​ភ្នំពេញ ជនសង្ស័យ​ត្រូវបាន​ឃាត់ខ្លួន​នៅ​ថ្ងៃទី​២៤​ខែមេសា និង​បាន​សារភាពថា រូបគេ​ពិតជា​មាន​ទំនាក់ទំនង​ផ្លូវភេទ ជាមួយ​នារី​រងគ្រោះ​ពិតប្រាកដ​មែន ហើយ​ថែមទាំង​មាន​រូបភាព​អាក្រាត និង​វីដេអូ​រួមភេទ​ជាមួយគ្នា ក្នុង​ទូរស័ព្ទដៃ​ផងដែរ​។

តែ​ដោយ​រូបគេ មានចិត្ត​ស្រឡាញ់​នារី​រងគ្រោះ​ខ្លាំងពេក មិនអាច​បាត់​មុខ​បាន ហើយ​នាង​ចេះតែ​ឆ្លើយតប​ថា​រវល់ មិន​ព្រម​មកជួប​រូប​ខ្លួន ទើប​ខ្លួន​សម្រេចចិត្ត​ផ្ញើ​សារ​ជា​អក្សរ​និង​សម្លេង សុំ​នាង​រួមភេទ ដោយ​គំរាមថា បើ​នាង​មិន​ព្រម​មក​ទេ រូប​ខ្លួន​នឹង​បង្ហោះ​រូបភាព​វីដេអូ​រួមភេទ​ជាមួយគ្នា ជា​សាធារណៈ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ។​ក្រោយមក​នាង​ក៏​យល់ព្រម និង​បាន​ណាត់​ខ្លួន​ឲ្យ​មក​ទៅ​ជួប ក៏ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​តែម្តង​៕S/