​សាកលវិទ្យាល័យ​កម្ពុជា​ប្រកាស​ផ្តល់​អាហារូបករណ៍ ៣.០៥០កន្លែង​សម្រាប់​ឆ្នាំ​សិក្សា ២០១៨ -២០១៩

1131
ចែករម្លែក

​ភ្នំពេញ​៖​ក្នុង​យ​ទ្ធ​សាស្ត្រ​ជ្រើសរើស​យុវជន​វ័យក្មេង​ឆ្នើម​មក​បន្ត​ការសិក្សា​ថ្នាក់​ឧ​ត្ត​មសិ​ក្សា និង​ការអបអរ​ខួប​លើក​ទី​១៥​ឆ្នាំ​,​សកល​វិទ្យាល័យ​កម្ពុជា បានសម្រេច​ផ្ដល់​អាហារូបករណ៍​ចំនួន​សរុប ៣.០៥០ កន្លែង​សម្រាប់​ការសិក្សា​ឆ្នាំ ២០១៨ -២០១៩ ។​

​សន្និសីទ​សារព័ត៌មាន​ស្តីពី​អាហារូបករណ៍​របស់​សាកលវិទ្យាល័យ​កម្ពុជា សម្រាប់​ឆ្នាំ​សិក្សា ២០១៨ -២០១៩ ដែល​បាន​ប្រារព្ធ​ធ្វើ​កាលពី​ល្ងាច​ថ្ងៃទី​១៦​ខែសីហា​នៅ​សាកលវិទ្យាល័យ​កម្ពុជា ៕

​ ​ការប្រកាស​ផ្តល់​អាហារូបករណ៍​នេះ​ត្រូវបាន​ធ្វើឡើង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី​អាហារូបករណ៍​របស់​សាកលវិទ្យាល័យ​កម្ពុជា សម្រាប់​ឆ្នាំ​សិក្សា ២០១៨ -២០១៩ ដែល​បាន​ប្រារព្ធ​ធ្វើ​កាលពី​ល្ងាច​ថ្ងៃទី​១៦​ខែសីហា​នៅ​សាកលវិទ្យាល័យ​កម្ពុជា ។

​ ​លោក​បណ្ឌិត អ៊ី រតនា សាកលវិទ្យាធិការរង​នៃ​សាកលវិទ្យាល័យ​កម្ពុជា​បាន​ថ្លែងថា​៖​ដោយ​សង្កេតឃើញថា​មាន​សិស្ស​និស្សិត​ជាច្រើន ដែល​ខ្វះខាត និង​មិនមាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ចំណាយ​ចំពោះ​ការបន្ត​ការសិក្សា​នៅ​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​ល្អៗ​ក្នុងប្រទេស​ដោយសារ ថ្លៃ​សិក្សា ខ្ពស់​និង​ការចំណាយ​ប្រចាំថ្ងៃ ។ ដូច្នេះ​ពួកគេ​ចង់បាន​អាហារូបករណ៍​ដើម្បី​ជួយ​សម្រាល​បន្ទុក​នៃ​ការចំណាយ​គ្រួសារ​របស់​ពួកគេ​នឹង​អាច​ឲ្យ​ពួកគេ ផ្ចឹ​ត​ផ្ចង់​ខិតខំ​រៀនសូត្រ​ឱ្យ​ពូកែ​និង​ក្លាយជា​ធនធានមនុស្ស​ដ៏​ពូកែ​របស់​កម្ពុជា ។ ទើប​សាកលវិទ្យាល័យ​សម្រេច​ផ្តល់​អាហារូបករណ៍​សម្រាប់​និ​ស្សិ ត​រហូត ៣.០៥០ កន្លែង​សម្រាប់​ឆ្នាំ​សិក្សា​២០១៨ -២០១៩​នេះ​។​

​ ​បើតាម​ការ​ឲ្យ​ដឹង​របស់លោក អ៊ី រតនា អាហារូបករណ៍​នេះ​គឺ​បែង​ចែកជា​អាហារ​រូបករណ៍​ពេញ​ថ្លៃ​សិក្សា ១០០ ភាគរយ​សម្រាប់​ថ្នាក់ បរិញ្ញាបត្រ​ចំនួន ១.000 កន្លែង​។ អាហារ​រូបករណ៍​ពេញ​ថ្លៃ​សិក្សា​១០០​ភាគរយ​សម្រាប់​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ចំនួន ៣៥​កន្លែង​និង​ថ្នាក់បណ្ឌិត ចំនួន ១៥ កន្លែង ។ អាហារូបករណ៍​ពាក់កណ្ដាល​ថ្លៃ​សិក្សា​៥០ ភាគរយ​ចំនួន ​២.000 កន្លែង​ក្នុងនោះ​សម្រាប់​បរិញ្ញាបត្រ​ចំនួន ១.៥00 កន្លែង ។ ថ្នាក់អនុបណ្ឌិត​ចំនួន ៣00 កន្លែង​និង​សម្រាប់​ថ្នាក់បណ្ឌិត​ចំនួន ២00 កន្លែង​។​សិស្សានុសិស្ស​ដែល​ទើប​ប្រឡង​ជាប់​ថ្នាក់​ទី ១២​អាច​ប្រឡង​យកអាហារូបករណ៍​នៅទីនេះ​បាន ។ ការ​បរិច្ឆេទ​ឈប់​ទទួល​ពាក្យ​នៅ​ថ្ងៃទី ២ ខែតុលា​។​ការប្រឡង​នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃទី ៦ ខែតុលា ហើយនឹង​ប្រកាស លទ្ធផល​នៅ​ថ្ងៃទី ១៣ ខែតុលា​ឆ្នាំ ២០១៨ សម្រាប់​អាហារូបករណ៍​ពេញ​ថ្មៃ​។ ចំណែក​អាហារូបករណ៍​ពាក់កណ្តាល​ឈប់​ទទួល​ពាក្យ​ប្រឡង​ចាប់ ពីថ្ងៃ​ទី ១៨ ខែតុលា ។​

​លោក​បណ្ឌិត​បាន​បន្តថា​៖​ការផ្តល់​អាហារូបករណ៍​នេះ​មាន​គោលបំណង​ផ្ដល់ឱកាស​ជាច្រើន​បន្ថែមទៀត​ដល់​និស្សិត​បញ្ញវ័ន្ត​វ័យក្មេង កម្ពុជា​និង​ដើម្បី​ធានាថា​យុវជន​វ័យក្មេង​ទាំងអស់​អាច​ទទួលបាន​នូវ​ការអប់រំ​ប្រកបដោយ​គុណភាព​និង​មាន​អនាគត​រុងរឿង​ដោយ​មិន​គិត​អំពី​សាវតា​ផ្នែក​ហិរញ្ញវត្ថុ​របស់​ពួកគេ​។​វា​ក៏​ជាការ​ចូលរួមចំណែក​ដ​ល់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ​តាមរយៈ​ការបណ្ដុះបណ្ដាល​ធនធាន​មនុស្ស​ក្នុង​វិស័យ​អប់រំ​ឧត្ដមសិក្សា ។​

​ ​បើ​យោងតាម​លោក អ៊ី រតនា ប្រភព​នៃ​ការផ្តល់​អាហារូបករណ៍​ជា​ផ្នែក​មួយ​នៃ​យុទ្ធនា​ការកៀងគរ​មូល​និ​ធិ​សាកលវិទ្យាល័យ​កម្ពុជា​ឆ្នាំ ២០១៨-២០២៣ (​ដែលមាន​ទឹកប្រាក់​៣០០ លាន​ដុល្លារ​)​ដែល​បានមកពី​សប្បុរសជន​ទាំង​ក្នុងស្រុក​និង​ក្រៅ​ស្រុក ។​

​ ​សាកលវិទ្យាល័យ​កម្ពុជា​ជា​សាកលវិទ្យាល័យ​ឯកជន​មួយ​ដែល​បាន​បង្កើតឡើង​នៅ​ខែមិថុនា ឆ្នាំ ២០០៨ គិត​មក ដល់ពេលនេះ​មានអាយុកាល​ជាង​១៥ឆ្នាំ​ហើយ​។​សាកលវិទ្យាល័យ​កម្ពុជា​មានការ​រីកចម្រើន​និង​អភិវឌ្ឍ​កាន់តែខ្លាំង​និង​រឹងមាំ​ឡើង​ក្លាយជា​សកលវិទ្យា​ល័យ​ឈាន មុខ​មួយ​នៅ​កម្ពុជា​តាមរយៈ​ការផ្ដល់​កម្មវិធីសិក្សា​និង​មុខជំនាញ​សម្បូរបែប​ប្រកបដោយ​គុណភាព​ឆ្លើយតប​ទៅនឹង​តម្រូវការ​អ្នកសិក្សា​និង​ទីផ្សារការងារ ។ និស្សិត​ដែល​បានបញ្ចប់​ការសិក្សា​ប្រមាណ ៤.០០០​នាក់​, មាន​ជាង ៩០ ភាគរយ​ទទួលបាន​ការងារ​ធ្វើ​,​បង្កើត​អាជីវកម្ម​ដោយ​ខ្លួនឯង ប្រមាណ​ពី​២​ភាគរយ​និង​ប្រមាណ​៤ ភាគរយ​បន្ត​ការសិក្សា​ក្នុងប្រទេស​និង​ក្រៅប្រទេស មាន​និស្សិត​មួយចំនួន​បានទទួល​តួនាទី​ខ្ពស់​ក្នុង​ស្ថាប័ន រដ្ឋ ឯកជន និង​សង្គម​ស៊ីវិល ៕BR