​សាកលវិទ្យាល័យ​សូ​ហ្វី​យ៉ា​ប្តេជ្ញា​ជួយ​ជ្រោមជ្រែង​កិច្ច​អភិរក្ស​ប្រាសាទ​ក្នុង​តំបន់​អង្គរ​

437
ចែករម្លែក

​ដោយ​:​អង្គរតូច​/​សៀមរាបៈ​លោក​ហង់​ពៅ​អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា​កាលពី​រសៀល​ថ្ងៃទី​២៦​ខែមេសា​នេះ​បានទទួល​ស្វាគមន៍​ប្រតិភូ​សាកលវិទ្យាល័យ​សូ​ហ្វី​យ៉ា​នៃ​ប្រទេស​ជប៉ុន​ដែល​ដឹកនាំ​ដោយ​លោក​សាស្ត្រាចារ្យ​ហ៊ី​រ៉ា​យ៉ាម៉ា​សិង​គិ​ជិ​(HirayamaZenkichi)​ប្រធាន​គណៈកម្មការ​ប​ច្ចេកទេស​គម្រោង​ជួសជុល​ស្ពាន​ហាល​ប្រាសាទអង្គរវត្ត នៅ​ទីស្នាក់ការ​អាជ្ញាធរ​ជាតិ​អប្សរា​។

​ជំនួប​ដ៏​មាន​អត្ថន័យ​នេះ​បាន​ផ្តោត​សំខាន់​ទៅលើ​កិច្ចសហប្រតិបត្តិការ​យូរ​ឆ្នាំ​ដែល​សាកលវិទ្យាល័យ​សូ​ហ្វី​យ៉ា​និង​អាជ្ញាធរ​ជាតិ​អប្សរា​បាន​បំពេញ​រួមគ្នា​នាពេល​កន្លងមក​។ លោក​សាស្ត្រាចារ្យ ហ៊ី​រ៉ា​យ៉ាម៉ា សិង​គិ​ជិ​បាន​លើកឡើងថា​ប្រាសាទ​ក្នុង​រមណីយដ្ឋាន​អង្គរ​មាន​អាយុកាល​ជាង​មួយ​ពាន់​ឆ្នាំ​ហើយ​តាមរយៈ​កិច្ចសហការ​ក្នុងការ​អភិរក្ស​និង​ការជួសជុល​កន្លងមក​។​ប្រាង្គ​ប្រាសាទ​ទាំងនេះ​នឹង​នៅតែ​រឹងមាំ បាន​រាប់ពាន់​ឆ្នាំ​ទៅមុខទៀត​។​

​ក្នុង​គម្រោង​អភិរក្ស​ជួសជុល​ស្ពាន​ហាល​ប្រាសាទអង្គរវត្ត​លោក​សាស្ត្រាចារ្យ​ក៏បាន​ថ្លែងអំណរគុណ​ដល់​អាជ្ញាធរ​ជាតិ​អប្សរា​ដែល​បានផ្តល់​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ជិត​ស្និ​ទ្ធិ​ជាមួយ​សាកលវិទ្យាល័យ​សូ​ហ្វី​យ៉ា​ព្រមទាំង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​អ្នកជំនាញ​ខ្មែរ​ដែល​បំពេញការងារ​បាន​យ៉ាង​ល្អ​និង​បាន​បង្កើន​សមត្ថភាព​ជំនាញ​ដ៏​រឹងមាំ​ក្នុងពេល​អនុវត្ត​គម្រោង​។

​ដោយឡែក​លោក ហង់ ពៅ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា ក៍បាន​សម្តែង​ការថ្លែងអំណរគុណ ចំពោះ​កិច្ចសហការ​របស់​សាកលវិទ្យាល័យ​សូ​ហ្វី​យ៉ា​ដែល​បាន​ជួយ​និង​គាំទ្រ​គម្រោងការ​ជួសជុល​អភិ​រក្ស​ប្រាង្គ​ប្រាសាទ​ការស្រាវជ្រាវ​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​ដល់​អ្នកជំនាញ​ខ្មែរ​។

​ស​មិ​ទិ្ធ​ផល​កន្លងមក​ទាំង​ការអភិរក្ស​ជួលជុល​ប្រាង្គ​ប្រាសាទ​នៅ​រមណីយដ្ឋាន​អង្គរ​និង​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​ពិតជា​មិនអាច​ផ្តាច់​ចេញពី​កិច្ចសហការ​យ៉ាង​ល្អប្រសើរ​ពី​សាកលវិទ្យាល័យ​សូ​ហ្វី​យ៉ា​បានឡើយ​។

​លោក​ក៏បាន​កោតសរសើរ​ចំពោះ​ទឹកចិត្ត​ក្តី​ស្រឡាញ់​និង​ការលះបង់​របស់​សាស្ត្រាចារ្យ​ជំនាញ​ជាន់ខ្ពស់​គ្រប់ផ្នែក​ទាំងអស់រ​នៃ​សាកលវិទ្យាល័យ​សូ​ហ្វី​យ៉ា​មិន​ថា​មាន​វ័យ​ចំណាស់​ណាស់​ទៅហើយ​មិន​ថា​អាកាសធាតុ​ក្តៅ​យ៉ាងណា​ក៏​នៅតែ​មក​បំពេញភារកិច្ច​យ៉ាង​ទៀងទាត់​រាល់​និង​ខ្ជាប់ខ្ជួន​នៅ​រមណីយដ្ឋាន​អង្គរ​។ នេះ​ជា​គំរូ​ដ៏​គួរ​ឲ្យ​កោត​គោរព​បំផុត​៕S/​

#