​សាកលវិទ្យាល័យ​ឯកទេស​នៃ​កម្ពុជា​បង្កើន​ចំណេះដឹង​បន្ថែម​ផ្នែក​ពន្ធដារ​ដល់​និស្សិត​

934
ចែករម្លែក

ភ្នំពេញ​៖​សាស្ត្រាចារ្យ និង និស្សិត​ប្រមាណ​ជាង ២០០ នាក់​នៃ​សាកលវិទ្យាល័យ​ឯកទេស​នៃ​កម្ពុជា​បាន​ចូលរួម​ស្វែងយល់​និង​បង្កើន​ការយល់ដឹង​អំពីតួនាទី​ពន្ធដារនិងអត្ថប្រយោជ ន៍​នៃ​ពន្ធដារ នៅក្នុង​សិក្ខាសាលា​មួយ​ក្រោម​ប្រធានបទ​«​តួនាទី និង អត្ថប្រយោជន៍​ពន្ធ​និង​ប្រព័ន្ធ​ពន្ធដារ​នៅ​កម្ពុជា​» ដែល​បានរៀបចំ​ធ្វើឡើង​នា​ល្ងាច​ថ្ងៃទី ១៩ ខែមករា​នេះ ក្រោម​កិច្ចសហការ​រវាង​សាកលវិទ្យាល័យ​ឯកទេស​នៃ​កម្ពុជា អគ្គនាយកដ្ឋាន​ពន្ធដា​រ និង អង្គ ការ JICA ជប៉ុន ។​

​លោក​បណ្ឌិត កែវ ជា សាកលវិទ្យាធិការរង​CUS បានលើកឡើង​ពី​គោលបំណង​នៃ​ការរៀបចំ​សិក្ខាសាលា​នេះ​ឡើង​ដើម្បី​ផ្តល់នូវ​ចំណេះដឹង​ដល់ និស្សិត​សាកលវិទ្យាល័យ​ឯកទេស​នៃ​កម្ពុជា បាន​យល់​បី​ប្រព័ន្ធ​ពន្ធដារ ជា​លក្ខណៈ​ជាតិ និង​អន្តរជាតិ​។​ពិសេស​ផ្តោតលើ​តួនាទី​និង​អត្ថប្រយោជន៍​នៃ ពន្ធដារ​និង​ទំនាក់ទំនង​រវាង​ពន្ធដារ​និង​អ្នក​ប្រកប​អាជីវកម្ម​ក្រុមហ៊ុន សហគ្រាស អង្គការ​ជាតិ អន្តរជាតិ និង ប្រជាពលរដ្ឋ កាត​ព្ធ​កិច្ច​ក្នុងការ​បង់ពន្ធ ជូន​រដ្ឋ ។ ចំណូល​ពន្ធ​ដែល​ប្រមូលបាន​ចូលទៅក្នុង​ថវិការដ្ឋ រដ្ឋ​បាន​លុយ​ពី​ការប្រមូល​ពន្ធ​នេះ​គឺ​ដើម្បី​យកទៅ​វិនិយោគសាធារណៈ​ដើម្បី​បំរើ​ឲ្យ​ផល ប្រយោជន៍​ប្រជាពលរដ្ឋ​គឺ​វា​មាន​ទំនាក់ទំនង​និង​ប្រតិសកម្ម​ទៅវិញទៅមក ។​

​លោក ម៊ុ​តូ ស៊ី​ហ្សុ​គិ ប្រធាន​ផ្តល់​ប្រឹក្សា​JICA/GDT បានធ្វើ​បទ​បង្ហាញ​ដោយ​ផ្តោត​ខ្លាំង​ទៅលើ​តួនាទី​និង​អត្ថប្រយោជន៍​ពន្ធដារ និង ប្រព័ន្ធ​ពន្ធដារ នៅ ក្នុងប្រទេស​ជប៉ុន​។ រដ្ឋ​ចាំបាច់​ត្រូវ​ប្រមូល​ពន្ធ​ពីរ​ក្រុមហ៊ុន​អាជីវកម្ម និង ពី​ប្រជាពលរដ្ឋ ដើម្បី​ចូលទៅក្នុង​ថវិការដ្ឋហើយ​រដ្ឋ​យក​ថវិកា​ដែល​ប្រមូលបាននេះ​ទៅ​វិ​ន​យោគ​កសាង​ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ​ដែល​បំរើ​ឲ្យ​ផលប្រយោជន៍​ប្រជាជន​ ។ លោក ម៊ុ​តូ ស៊ី​ហ្សុ​គិ ក៏បាន​ឲ្យ​ដឹងផង​ដែរ​ថា​នៅ​ប្រទេស ជប៉ុន​បច្ចុប្បន្ន​មាន​ដាក់​កម្មវិធីសិក្សា​ផ្នែក​ពន្ធដារ​នៅ​កម្រិត​ឧ​ត្ត​ម​សិក្សា​ដល់​និស្សិត​ក្នុងការ​យល់ដឹង​ពី​ពន្ធដារ ។​

​លោក ទូច ជា​កាដូ តំណាង​អគ្គនាយកដ្ឋាន​ពន្ធដារ ដែលជា​វាល​ក្មិ​ន​នៅក្នុង​សិក្ខាសាលា​នេះ​ក៏បាន​បង្ហាញ​ពី​ប្រព័ន្ធ​ពន្ធដារ​នៅក្នុង​ប្រទេស​ក្ពុ​ជា​ដែលមាន​លក្ខណៈ​មិន​ខុសពី​ប្រព័ ន្ធ​ពន្ធដារ​នៃ​ប្រទេស​នានា​នៅលើ​ពិភពលោក​នោះទេ ។នៅ​កម្ពុជា​ប្រភេទ​ពន្ធដារ​ជាច្រើន​ដែល​រដ្ឋ​បានកំណត់​ក្នុងការ ប្រមូល​តាមរយៈ​របប​ស្វ័យ​ប្រកាស​របស់​អ្នក​ជាប់ពន្ធតាម​ការកំណត់​របស់​រដ្ឋបាល​ពន្ធដារ និង កាត​ព្ធ​កិច្ច​បង់ពន្ធ ។​

​សាកលវិទ្យាល័យ​ឯកទេស​នៃ​កម្ពុជា​បាន​បង្កើតឡើង​១៨​ឆ្នាំ​មកហើយដោយមាន​មហាវិទ្យា ល័យ​ចំនួន ៥ បច្ចុប្បន្ន​សាកលវិទ្យាល័យ​មាន​សាខា​ចំនួន៨ទីតាំងនៅ​រាជធានី​ភ្នំពេញ ២ ទីតាំង​និង​នៅ​បណ្តា​ខេត្ត​ចំនួន​៦​ទៀតគឺ​សៀមរាប បាត់ដំបង កំពង់ធំ កំពង់ចាម បន្ទា យមានជ័យ​និង​កំពត ។​និស្សិតដែល​បានបញ្ចប់​ការសិក្សា​មាន​ចំនួន​ជាង៣ម៉ឹ​ន​នាក់និង​ មាន​និស្សិត​កំពុង​សិក្សា​ចំនួន​ជិត ២ ម៉ឺន​នាក់ ។ សាកលវិទ្យាល័យ​មាន​កិច្ច​សហប្រតិបត្តិ ការ​ជាមួយ​សាកលវិទ្យាល័យ បរទេស​ជាច្រើន និង​ស្ថាប័នរដ្ឋ​ព្រមទាំង​ឯកជន​ជាង​៥០០​ដើម្បី​រក​ទីកន្លែង​សម្រាប់​និស្សិត​ហាត់​ការ និង ធ្វើ​ការងារ ៕BR​