​សាកលវិទ្យាល័យ​UME​ប្រារព្ធ​ពិធី​ប្រគល់​សញ្ញាប័ត្រ​ដល់​និស្សិត​ចំនួន​១៨០៧​នាក់​

468

(​ក្រចេះ​)៖​សាកលវិទ្យាល័យ​គ្រប់​គ្រង់​និង​សេដ្ឋកិច្ច​ខេត្តក្រចេះ​ក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ដល់​និស្សិត​ជ័យលាភី​កម្រិត​បរិញ្ញាបត្រ​ជាន់ខ្ពស់​បរិញ្ញាបត្ររង​និង​កម្រិត​បរិញ្ញាបត្រ ចំនួន​១.៨០៧ ក្រោម​អធិបតីភាព​លោក បណ្ឌិត​ហ៊ុន ម៉ា​ណែ​ត ប្រធាន​កណៈ​កម្ម​ធិ​ការ អាហារ​រូបករណ៍​សិស្ស និស្សិត​ក្រីក្រ និង លោក សរ ចំ​រ៉ុង អភិបាលខេត្ត​ក្រចេះ​។

​លោក ទុន ភក្តី ទីប្រឹក្សា ផ្ទាល់​សម្ដេច ពញា​ចក្រី ហេង សំរិន និង​ជា​សាកលវិទ្យាធិការ នៃ​សាកល​វិ​ទ្យ​ល័យ គ្រប់​គ្រង់​និង​សេដ្ឋកិច្ច ព្រមទាំង​មន្ត្រី​ពាក់​ព័​ន្ក្នុ​ង​ខេត្ត​កងកម្លាំង​ទាំងបី​ប្រភេទ​អាណាព្យាបាល​សិស្ស​និង​សិស្សានុសិស្ស​ប្រមាណ​៦.០០០​នាក់​។​
​ពី​ធី​បាន​ប្រារព្វ​ឡើង​ស្ថិតក្នុង​មន្ទីរ​វប្បធម៌​និង​វិចិត្រសិល្បៈ​ខេត្ត​ក្នុង​សង្កាត់​ក្រចេះ​ក្រុង​ក្រចេះ​ខេត្តក្រចេះ​កាលពី​ព្រឹក​ថ្ងៃទី​២៥​ខែវិច្ឆិកា​ឆ្នាំ​២០១៧​នេះ​។​

​លោក ទេព វាសនា សាកលវិទ្យាធិការ​ង​ទទួលបន្ទុក សាខា សាកលវិទ្យាល័យ​(UME)​ខេត្តក្រចេះ បាន​លើកឡើងថា ស្ថិតិ​និស្សិត​កំពុង​សិក្សា ឆ្នាំ​២០១៧ -២០១៨ នេះ​សាកលវិទ្យាល័យ បាន​កំពុង​បណ្ដុះបណ្ដាល​និស្សិត​ដែលមាន​កម្រិត​បរិញ្ញាបត្រ​រង បរិញ្ញាបត្រ និង​បរិញ្ញាបត្រ ជាន់ខ្ពស់​សរុប​មាន​ចំនួន ២.៥១១​នាក់​។​ក្នុងនោះ​ស្រី​មាន​ចំនួន​១​។​១១១​នាក់ ។​និស្សិត ទាំងនោះ​មកពី​ខេត្តក្រចេះ ស្ទឹងត្រែង រតនគីរី​និង​មណ្ឌល​គី​រី​។​និស្សិត​ដែល​កំពុង​សិក្សា ឆ្នំ​ទី​២;៣;៤​និង​និស្សិត បានបញ្ចប់​កា​សិក្សា ភាគច្រើន មានឱកាស​ទទួល​ការងារ នៅតាម​ស្ថាប​ប័ន​ផ្សេងៗ ដូចជា​មីក្រូហិរញ្ញវត្ថុ ធនាគា អង្គការគ្រៅរដ្ឋាភិបាល និង​ស្ថាប័នរដ្ឋ​។​

​លោក​បាន​បន្ដទៀតថា ស្ថិតិ​និស្សិត​ជ័យលាភី ត្រូវ​ទទួល​សញ្ញាបត្រ​ព្រឹក​នេះ​គិត​ចាប់ពី​ឆ្នាំ​សិក្សា ២០១១-២០១៧ សំរាប់​សាខា​ខេត្តក្រចេះ បាន​បណ្ដុះបណ្ដាល​និស្សិត បញ្ចប់​ក្នុង​កម្រិត បរិ​ញ្ញា​រង បរិញ្ញាបត្រ និង​បរិញ្ញាបត្រ​ជាន់ខ្ពស់ សរុប​ចំនួន​១៨០៧ (​ស្រី​៦៣៣​នាក់​)​ក្នុងនោះ​ចែកចេញជា​និស្សិត​តាម​កម្រិត ដូចខាងក្រោម​

១៖​បរិញ្ញាបត្រ​ជាន់ខ្ពស់​ជំនា​ន់ទី​៣;៤’៥​ចំនួន​២០៨​ក្នុងនោះ​ស្រី​មាន​(៣៥​នាក់​)​។​២៖​បរិញ្ញាបត្រ ជំនាន់ ៥;៦​និង​ទី​៧ ចំនួន​១២២៦ (​ស្រី​ចំនួន ៤៧៧​នាក់​) ៣៖​បរិញ្ញាបត្ររង ជំនាន់ ទី​៩ ‘១០​និង​ទី​១១ ចំនួន​៣៧៣ នាក់ (​ស្រី​១២១)​។​

​ក្នុងនោះ​ផងដែរ​សាកល​វិឡា​ល័យ​(UME)​សាខា​ខេត្តក្រចេះ បាន​ចូលរួមចំណែក​កសាង​ធនធានមនុស្ស នង​ដើម្បី​ចូលរួម​កាត់បន្ថយ​ភាពក្រីក្រ ដោយ​ផ្ដល់​អាហារូបករណ៍​ដល់​និស្សិត ដែលមាន​ជីវភាព​ក្រីក្រ និស្សិត​រៀន​ពូកែ ព្រះសង្ឃ និង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​និង​អាហារូបករណ៍​ជូន សម្ដេច នាយករដ្ឋមន្ត្រី ថ្នាក់​បរិញ្ញាបត្រ បរិញ្ញាបត្ររង ចំនួន​៥០​នាក់​ក្នុង មួយឆ្នាំ​អស់​រយះពេល​៥​ឆ្នាំ​រួចមក​ហេ​ី​យ (​បានបញ្ចប់​កា​សិក្សា ចំនួន​៥០​នាក់​) សរុប​ចំនួន​៤៥០​នាក់​តាមរយះ លោក បណ្ឌិត​ហ៊ុន ម៉ា​ណែ​ត ប្រធាន​គណកម្មាធិការ​អាហារ​រូបករណ៍​សិស្ស​និស្សិត​ក្រីក្រ​។​

​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​នេះដែរ​លោក បណ្ឌិត​ហ៊ុន ម៉ា​ណែ​ត បាន​នាំយក​អំណោយ​របស់​សម្ដេច នាយករដ្ឋមន្ត្រី ហ៊ុន សែន ចែកជូន​ដល់​សាកលវិទ្យាល័យ​UME សាស្ត្រ​ចារ និស្សិត សិស្ស​វិទ្យាល័យ​ចំនួន​៣​វិទ្យាល័យ​នឹង យុវជន​កាកបាទក្រហម សស​យក និង​កាយ​រិ​ទ្ធ​ផងដែរ​៕S/​ដោយ​៖​សេង​ឃួន​

​សាកលវិទ្យាល័យ​UME​ប្រារព្ធ​ពិធី​ប្រគល់​សញ្ញាប័ត្រ​ដល់​និស្សិត​ចំនួន​១៨០៧​នាក់​