​សាកសព​បុរស​ម្នាក់​ដែល​គេ​សម្លាប់​រួច​យក​បោះចោល​នៅ​ស្ពាន​ព្រែក​រូង​ទី​២

527
ចែករម្លែក

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ ប្រជាពលរដ្ឋ​ប្រទះឃើញ​សាកសព​បុរស​ម្នាក់ នៅ​ចំណុច​ស្ពាន​ព្រែក​រូង​ទី​២ ផ្លូវជាតិ​លេខ​៨ ចន្លោះ​គីឡូ​ម៉ែត​លេខ ២៨-២៩​ភូមិ​អន្លុង​ឃុំ​ព្រែ​កតា​មាក់​ស្រុក​ខ្សាច់កណ្តាល​ខេត្តកណ្តាល នៅ​ព្រឹក​ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ​២០១៩ ។

សាកសព​មនុស្ស​ប្រុស​មិន​ស្គាល់​អត្តសញ្ញាណ អាយុ​ប្រហែល ៣៨​ឆ្នាំ ទៅ ៤០​ឆ្នាំ កម្ពស់ ១.៥០ ម៉ែត្រ ពាក់អាវ​ក្រៅ​ដៃ​វែង​(​អាវ​កីឡា​)​ពណ៌​ខ្មៅ​លាយ​ឆ្នូត​លឿង​អាវ​ក្នុង​អាវយឺត​ពណ៌​ខៀវ​ស្លៀកខោ​សាច់​ក្រ​អាត់​ជើងវែង​ពណ៌​គគី​។​សា​សព​ដេក​ផ្កាប់មុខ​បែរ​ក្បាល​ទៅ​ទិស​ខាងត្បូង​។​

​ករណីនេះ​សមត្ថកិច្ច​ហ៊ុំព័ទ្ធ​កន្លែងកើតហេតុ​រងចាំ​ជំនាញ​ខេត្ត​ដើម្បី​មក​ពិនិត្យ​។​សាកសព​ត្រូវគេ​សម្លាប់​យកទៅ​ទម្លាក់ចោល​នៅ​ស្ពាន​ព្រែក​រូង​២​។​សមត្ថកិច្ច​ជំនាញ​នៃ​ស្នងការ​ខេត្តកណ្តាល​កំពុង​ស្រាវជ្រាវ​ដើម្បី​វែកមុខ​ឃាតករ​យកមក​ផ្តន្ទាទោស​តាមច្បាប់​៕S/