​សាកសព​ម្នាក់​ត្រូវបាន​គេ​ដុតចោល​សង្ស័យ​ជា​រឿង​រំលោភ​សម្លាប់​

476
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​សាកសព​ម្នាក់​សង្ស័យ​ជា​ស្ត្រីភេទ​បន្ទាប់ពី​ឃើញ​អាវទ្រនាប់​នៅក្បែ​សព​ដែល​ឃាតករ​ដុតចោល​ឡើង​រួញ​ខ្មៅ​បង្ក​ការភ្ញាក់ផ្អើល​នៅត្រង់ចំណុច​ដី​ឡូ​មួយកន្លែង​ខាងជើង​ប្រហែល​៥០០​ម៉ែត្រ​ពី​វិមាន​ឈ្នះៗ​ស្ថិតក្នុង​ភូមិ​បាក់​ខែង​លើ​សង្កាត់​បាក់​ខែង​ខណ្ឌ​ជ្រោយចង្វារ​កាលពី​យប់​ថ្ងៃទី​២៩​ខែមិថុនា​ឆ្នាំ​២០១៩​។​

ជនរងគ្រោះ​ខាងលើ​មិនទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ ទំនងជា​ស្ត្រីភេទ ត្រូវបាន​ជនសង្ស័យ​រំលោភ វ៉ៃ​សម្លាប់​ហើយ​ដុតចោល​តែម្តង ពីព្រោះ​មាន​បន្សល់ទុក​នៅ​អាវទ្រនាប់​ក្បែ សាកសព ចំងាយ​មួយ​ម៉ែត្រ និង​ដែក​ទីព​ប្រវែង​ប្រហែល​៦​តឹក​ចំនួន​៤​កំណាត់​ដែក​ទីព​។​

​តាម​សម្តី​កម្មករ​បូម​ខ្សាច់​ម្នាក់​ដែល​ធ្វើការ​ជិត​នោះបាន​ឱ្យដឹងថា​នៅពេល​កើតហេតុ​ខាងលើ​ក៏មាន​អណ្តាតភ្លើង​ឆេះ​យ៉ាង​សន្ធោសន្ធៅ​កម្មករ​ទាំងនោះ​ក៏បាន​នាំគ្នា​ទៅ​មើល​ក្រែងលោ​ឆេះ​ព្រៃ​ក៏​ប្រទះ​ឃើញថា​ជា​សាកសព​។​ក៏​នាំគ្នា​រត់ចេញ​ពី​កន្លែងកើតហេតុ​ហើយក៏​រាយ​ការ​ណ៏​ប្រាប់​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មកដល់​កន្លែងកើតហេតុ​ក៏បាន​យក​ទឹក​ទៅ​ជះ​ឱ្យ​រលត់​តែ​កម្ម​អកុសល​បាន​ឆេះ​ខ្លោច​រួញ​ស្លាប់បាត់​បង់ជីវិត​ទៅហើយ​។​

​ក្រោយមក​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ទាក់ទង​សមត្ថកិច្ច​ជំនាញ​ខាង​កោសល្យ​វិ​ច្ឆ័​យមក​ពិនិត្យ​ដោយសារ​កន្លែងកើតហេតុ​មាន​ភ្លៀងរលឹម​ផង​សមត្ថកិច្ច​បានឱ្យ​រថយន្ត​ដឹក​សព​យកទៅ​ដ​ម្ក​ល់​ទុក​នៅ​វត្ត​ស្ទឹងមានជ័យ​រងចាំ​ពេលព្រឹក​ពិនិត្យ ម្តងទៀត​៕S/​