“​សាក់​ឡូ​” អា​ហ្វ​ហ្គា​នី​ស្ថាន​នាំមក​នូវ​សំណើច​ឡើងវិញ​ដល់​ប្រជាពលរដ្ឋ​ដែល​ហត់នឿយ​ដោយសារ​សង្គ្រាម​

1292
ចែករម្លែក

​នៅក្នុង​ប្រទេសមួយ​ដូចជា​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​ដែលជា​ទូទៅ​គេ​ឃើញតែ​សកម្មភាព​បះបោរ ការផ្ទុះ​គ្រាប់​យ៉ាងខ្លាំង​ក្លា និង​ការ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​នោះ សមត្ថភាព​ក្នុងការ​ធ្វើឱ្យ​ប្រជាជន​ញញឹម​ដូចដែល “​ឆា​លី ឆា​ភ្លី​ន​” (​សាក់​ឡូ​) របស់​អា​ហ្វ​ហ្គា​នី​ស្ថាន​បានធ្វើ គឺជា​ការ​គំនិត​ផ្តួចផ្តើម​ដ៏​គួរឱ្យ​សរសើរ​ណាស់​។​

“​ឆា​លី ឆា​ភ្លី​ន​” របស់​អា​ហ្វ​ហ្គា​នី​ស្ថាន ដែលមាន​ឈ្មោះ​ពិត​គឺ​លោក ការី​ម អា​សឺ (Karim Asir) បាន​ប្តេជ្ញាចិត្ត​ផ្តល់​ហេតុផល​ដល់​ជនរួមជាតិ​របស់គាត់​ដើម្បី​កុំ​គិត​ច្រើន​អំពី​ការឈឺចាប់​និង​ភាព​សោកសង្រេង​នៃ​សង្គ្រាម និង​ធ្វើឱ្យ​ពួកគាត់​សើច​ឡើងវិញ​។​

​ដោយ​ពាក់មួក​ស្បែក​មូល​ពណ៌​ខ្មៅ ខោ​សំ​យ៉េះ​គូទ និង​ស្បែកជើង​ធំ​ហួសខ្នាត និង​សម្តែង​កាយវិការ​កំប្លែង​ស្ងួត លោក​អា​សឺ អាយុ ២៥ ឆ្នាំ​ជាធម្មតា​តែង​ឡើង​សម្តែង​នៅក្នុង​ព្រឹត្តិការណ៍​សាធារណៈ​។​

​អំឡុងពេល​កុមារភាព​របស់គាត់​ប​ន្ទា​ប់​ពី​រត់​ភៀសខ្លួន​ពី​ការគ្រប់គ្រង​របស់​ពួក​តា​លី​បង់​នៅ​ឆ្នាំ ១៩៩៦ គាត់​បាន​រីករាយ​មើល​ការសម្តែង​របស់​សាក់​ឡូ​នៅលើ​ទូរទស្សន៍​អ៊ីរ៉ង់​។ សាក់​ឡូ​អា​ហ្វ​ហ្គា​នី​ស្ថាន​បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​ស៊ិន​ហួរ​បស់​ចិន​ថ្មីៗ​នេះ​ថា គាត់​បាន​សម្រេចចិត្តថា​គាត់​ចង់​សម្តែង​ឱ្យ​ដូច​សាក់​ឡូ​នៅពេល​គាត់​ធំ​ឡើង ហើយនឹង​ធ្វើឱ្យ​ប្រជាជន​ញញឹម​ឡើងវិញ​៕ ដោយ៖ កញ្ញាដាលីស

សាក់​ឡូ​អា​ហ្វ​ហ្គា​នី​ស្ថាន លោក ការី​ម អា​សឺ