​សាខា​កាកបាទក្រហម​ខេត្តកំពត​ទទួលបាន​ជាង​៦២​ម៉ឺន​ដុល្លារ​បន្ថែម​សម្រាប់​ការងារ​មនុស្សធម៌​

843
ចែករម្លែក

ដោយ បូកគោ​/​កំពត​: តាមរយៈ​ការ​កៀរគរ និង​អំពាវនាវ​ដល់​សប្បុរស​ជន​នានា​ក្នុង​ពិធី​អបអរ ខួប លើក​ទី​១៥៦ ទិវា​ពិភពលោក​កាកបាទក្រហម អឌ្ឍចន្ទ​ក្រហម ៨​ឧសភា ប្រព្រឹត្តឡើង​កាលពី​ថ្ងៃទី​៣ ខែឧសភា​ឆ្នាំ​២០១៩​គណៈកម្មាធិការ​កាកបាទ​ក្រហម​កម្ពុជា​សាខា​ខេត្តកំពត​ទទួលបាន​ថវិកា​ប្រមាណ​ជាង​៦២​ម៉ឺន​ដុល្លារ​បន្ថែមទៀត​សម្រាប់​សកម្មភាព​មនុស្ស​ធម៌​។

​ជាមួយនឹង​ថវិការ​ដែល​ទទួលបាន​លើសពី​ការរំពឹងទុក​នេះ​លោក​ប៉ែន​ស៊ីម៉ន​ប្រធាន​គណៈកម្មការ​ទី​១០​រដ្ឋសភា និង​ជា​តំណាងរាស្ត្រ​មណ្ឌល កំពត បាន​មានប្រសាសន៍ថា​សកម្មភាព​នៃ​ចលនា​អន្តរជាតិ​កា ក​បាទ​ក្រហម អឌ្ឍចន្ទ​ក្រហម តែង​បង្ហាញ​ពី​ភាព​ស្រឡាញ់ ក្តី​អាណិតអាសូរ ការយកចិត្តទុកដាក់ និង​ក្តី​ព្រួយបារម្ភ​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​នៅ​គ្រប់​ទីកន្លែង​។​

​ដែល​ត្រូវការ​ជំនួយ​សង្គ្រោះ​ដោយ​គោរព​លើ​គោលការណ៍​គ្រឹះ​មនុស្សធម៌ ភាពមិនលម្អៀង អព្យាក្រឹត ឯករាជ្យ សេវាកម្ម​ស្ម័គ្រចិត្ត ឯកភាព សកល​ភាព​។ ដោយឡែក​ការចូលរួម​ពី​សំណាក់​សមាជិក សមាជិកា​សប្បុរសជន​នាពេលនេះ​ជា​សក្ខីភាព​បង្ហាញ​អំពី​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ដល់​សកម្មភាព​កាកបាទក្រហមកម្ពុជា ក៏​ដូច​សាខា​កាកបាទក្រហម​ខេត្តកំពត​។

លោក​បណ្ឌិត​បាន​បន្តថា​ជាមួយនឹង​ថវិកា​ដែល​ទទួលបាន​នា​ថ្ងៃនេះ​ធ្វើឱ្យ​សាខា​កាកបាទ​ក្រហ​កម​ខេត្តកំពត​កាន់តែ​មានលទ្ធភាព​ក្នុងការ​បំពេញ​សកម្មភាព​មនុស្សធម៌​ជូន​ដល់​ជនរងគ្រោះ​គ្រប់​មូលដ្ឋាន​។ កាកបាទក្រហម​ក៏ដូចជា​សាខា​កាកបាទក្រហម​ខេត្ត​មាន​តួនាទី​ជា​ជំនួយការ​ដល់​អាជ្ញាធរ​សាធារណៈ​លើ​វិស័យ​មនុស្សធម៌​នាំមុខគេ​នៅ​កម្ពុជា​។

សម្រាប់​បេសកកម្ម​កសាង​ពង្រឹង​ប្រមូលផ្ដុំ​កម្លាំង​មនុស្សធម៌​ទាំង​ធនធានមនុស្ស​បច្ចេកទេស​ថវិកា​។​ដើម្បី​ជួយ​ដល់​ជនរងគ្រោះ​និង​ជន​ងាយ​រងគ្រោះ​បំផុត​តាមរយៈ​ការគ្រប់គ្រង​គ្រោះមហន្តរាយ សុខភាព និង​ការថែទាំ​សុខភាព​តាម​សហគមន៍ និង​លើកកម្ពស់ គោលការណ៍ គ្រឹះ នៃ​តម្លៃ មនុស្សធម៌ ក្នុង​ចលនា​អភិវឌ្ឍ​សហគមន៍​។

​សូមបញ្ជាក់ថា​ក្នុង​ពិធី​អបអរ​ទិវា​កាកបាទក្រហម​អឌ្ឍចន្ទ​ក្រហម​លើក​ទី​១៥៦​ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃទី​៣​ខែឧសភា​ឆ្នាំ​២០១៩​គណៈកម្មាធិការ​កាកបាទ​ក្រហម​កម្ពុជា​សាខា​ខេត្តកំពត​ទទួល​ថវិកា​ពី​សប្បុរសជន​នានា​បាន​ចំនួន​៦២៦.៥៦៥​ដុល្លារ ។

ខណៈដែល​ក្ត៏​រំពឹងថា​នឹង​អាច​កបាន​ប្រមាណ​៦០​ម៉ឺន​ដុល្លារ​។ ដោយឡែក​ពិធី​ដូចគ្នា​ដែល​ប្រព្រឹត្តឡើង​កាលពី​ថ្ងៃទី​១​ខែឧសភា​ឆ្នាំ​២០១៨​ទទួលបាន​ត្រឹមតែ​៤១០.២៦១​ដុល្លារ​ប៉ុណ្ណោះ​៕S​/