​សាខា​កាំកុងត្រូល​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​ចុះ​ពិនិត្យ​គុណភាព​ទំនិញ​នៅ​ផ្សារ​ដី​ហុយ​

774
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​សាខា​កាំកុងត្រូល​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ បាន​សហការ​ជាមួយ​នាយកដ្ឋាន​មន្ទីរពិសោធន៍ នៃ​អគ្គនាយកដ្ឋាន​កាំកុងត្រូល ។​បាន​នាំយក​រថយន្ត​ពិសោធន៍​ចល័ត​របស់​អគ្គនាយក​ដ្ឋា​ន​កាំកុងត្រូល​ចុះ​ពិនិត្យ​គុណភាព​ទំនិញ​នៅ​ផ្សារ​ដី​ហុយ​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី​ខណ្ឌ​សែន​សុខ​ដោយមាន​ការចូលរួម​ពី​មន្ទីរ​ពាណិជ្ជកម្ម​រាជធានី និង​គណៈកម្មការ​ផ្សារ​។​

​មន្ត្រី​សាខា​កាំកុងត្រូល​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ បាន​ឲ្យ​ដឹងថា ពេល​ចុះ​ពិនិត្យ​នោះ ទំនិញ​ជា​ចំណីអាហារ​ប្រចាំថ្ងៃ​ដែល​សង្ស័យថា​អាចមាន​ហានិភ័យ​ខ្ពស់ ចំនួន ៤៤​គំរូ ដែល​រួមមាន​៖ បន្លែ ផ្លែឈើ ត្រី​ប្រា​សំ​យ៉ុង ប្រហិត​ត្រី សរសៃ​គុយទាវ មី ។

ប្រភេទ​ជ្រក់ អាហារ​សមុទ្រ​ស្រស់​ក្លាសេ បង្អែម​លត​ខៀវ​លត​ស្វិត​បាញ់ឌុក​ជាដើម​ត្រូវបាន​យកមក​ពិនិត្យ​វិភាគ​រកសារ​ធាតុគីមី​ហាមឃាត់​នៅ​នឹង​រថយន្ត​ពិសោធ​ន៏​ចល័ត​កាំកុងត្រូល​ផ្ទាល់​។​ជា​លទ្ធផល​ផលិតផល​ដែល​បាន​ពិនិត្យ​ទាំង​៤៤​គំរូ​នេះ​គឺមាន​អនុលោមភាព​សុវត្ថិភាព ។​

​ក្នុងពេល​ចុះ​ពិនិត្យ​គុណភាព​ទំនិញ​នោះ មន្ត្រី​កាំកុងត្រូល​ក៏បាន​ចែក​ផ្សាយ​នូវ​រូបភាព Poster សំណូមពរ​ដល់​អ្នក​ផលិត ក៏ដូចជា​អ្នកលក់ដូរ​ចំណីអាហារ​ទាំងឡាយ សូម​ចូលរួម​រក្សា​អនាម័យ​ឲ្យ​បានល្អ សូមកុំ​ផលិត ចែកចាយ ឬ​យក​ទំនិញ​គ្មាន​គុណភាព ឬ​មាន​សារធាតុ​គីមី​មក​ដាក់តាំង​លក់ ព្រោះ​នាំ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​របស់​អ្នក​ទទួលទាន​។​

​ចំពោះ​អ្នកទិញ សូម​ទិញ​ចំណីអាហារ​ណា​មាន​សុវត្ថិភាព មាន​អនាម័យ​ល្អ ដោយ​សូមមេត្តា​ពិចារណា​មុននឹង​សម្រេចចិត្ត​ទិញ នូវ​ទំនិញ​ដែលមាន​លក្ខណៈ​ខុសប្លែក​ពី​ធម្មតា ទំនិញ​ដែលមាន​សម្រស់​ស្រស់​ឆើតឆាយ មាន​លក្ខណៈ​ទាក់ទាញ​ខ្លាំង​។​ល​។ ៕S/​