​សាងសង់​ផ្ទះមួយ​ខ្នង​ជូន​អតីតយុទ្ធជន​ពិការ​ជា​កិច្ច​តបស្នង​ចំពោះ​កម្លាំង​កង​ទ័​ព្ទ​

800
ចែករម្លែក

​ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​កាលពី​ព្រឹក​ថ្ងៃទី​៣០​ខែឧសភា​ឆ្នាំ​២០១៨​លោក​ឧត្ដមសេនីយ៍ទោ​ចាន់​សុ​ភ័​ក្ត្រា​មេបញ្ជាការរង​យោធភូមិភាគ​៤​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ព្រះវិហារ​និង​ជា​ប្រធាន​សមាគមន៍​អតីតយុទ្ធជន​ខេត្ត​។​

លោក​បាន​ដឹកនាំ​ប្រធាន​អនុប្រធាន​សាខា​ក្រុមការងារ​សមាគម​អតីតយុទ្ធជន​ចុះជួយ​សាងសង់​ផ្ទះមួយ​ខ្នង​ដែលមាន​លេខ​រៀង​ទី​១១​ជូន​ដល់​អតីតយុទ្ធជន​នៅ​ភូមិ​រំចេក​ឃុំ​រមណីយ​ស្រុករ​វៀង​ខេត្តព្រះវិហារ​ជា​កិច្ច​តបស្នង​ចំពោះ​កម្លាំង​កង​ទ័​ព្ទ​។​

​ផ្ទះ​ដែល​ត្រូវ​សាងសង់​ជូន​ដល់​អតីតយុទ្ធជន​ឈ្មោះ បាន គ​ន្ធា ភេទ​ស្រី អាយុ​៤៥​ឆ្នាំ ជា​គ្រួសារ ពលី​រស់នៅ​ភូមិ​ឃុំ​ខាងលើ មាន​ចំនួន​១​ខ្នង ទំហំ​៦​ម៉ែត្រ​គុណ​នឹង ៨​ម៉ែត្រ ធ្វើ​អំពី​ឈើ​ប្រក​ស័ង្កសី​។​ផ្ទះ​នេះ​ត្រូវ​ចំណាយ​ថវិកា​អស់​ចំនួន​៩.៥៨០.០០០​រៀល​ដែលជា​ថវិកា​ផ្ទាល់​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​ជា ប្រធាន​សមាគមន​អតីតយុទ្ធជន​កម្ពុជា​។​

​ក្នុងឱកាស​នោះដែរ​លោក​ឧត្ដមសេនីយ៍ទោ ចាន់ សុ​ភ័​ក្ត្រា បាន​លើកឡើងថា​ប្រទេស​យើង​មាន សុខសន្តិភាព​ពេញលេញ​ក៏​ដោយសារ​គុណបំណាច់​យុទ្ធជន​របស់​យើង​ដែល​បាន​លះបង់​សាច់​ស្រស់ ឈាម​ស្រស់​ដើម្បី​ការពារជាតិ​មាតុភូមិ​ឲ្យ​រួច​ផុតពី​ភ្លើងសង្គ្រាម​។​

លោក​បន្តថា​គ្រួសារ​អតីតយុទ្ធជន​ដែល​ទទួលបាន​ផ្ទះ​ក៏បាន​សម្តែង​នូវ​ការដឹងគុណ​ចំពោះ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន លោក​ជា​ប្រធាន សមាគមន៍​អតីត​យុទ្ធ​កម្ពុជា និង​នាយ​ឧត្ដមសេនីយ៍ គន់ គីម អគ្គលេខាធិការ​សមាគម​ន៍​អតីត យុទ្ធជន​ដែល ជានិច្ច​ជា​កាល​លោក​តែងតែ​យកចិត្តទុកដាក់​ចំពោះ អតីតយុទ្ធជន​ជានិច្ច​មិន​ថា​ក្នុង កាលៈទេសៈ​ណាក៏ដោយ​៕S/

សាងសង់​ផ្ទះមួយ​ខ្នង​ជូន​អតីតយុទ្ធជន​ពិការ​ជា​កិច្ច​តបស្នង​ចំពោះ​កម្លាំង​កង​ទ័​ព្ទ​