​សាច់​និង​ឆ្អឹង​គោ​ជាង​១០០​គីឡូក្រាម​ត្រូវ​ដុត​កម្ទេចចោល​ព្រោះ​ដឹក​អត់​ច្បាប់​

496
ចែករម្លែក

​ដោយៈ​សាត​ចាន់​បុត្រ​/​មណ្ឌលគិរីៈ​សាច់​និង​ឆ្អឹង​គោ​ទម្ងន់​១០៥​គីឡូក្រាម​ត្រូវបាន​សមត្ថកិច្ច​ស្រុក​កែវ​សីមា​ដកហូត​យកទៅ​ដុត​កម្ទេចចោល​នឹងត្រូវ​បាន​គេ​អះអាងថា​មូលហេតុ​មកពី​ការដឹកជញ្ជូន​គ្មាន​លិខិតបទដ្ឋាន​ច្បាស់លាស់​ពី​អាជ្ញាធរ​ជំនាញ​។​

​ប្រភពព័ត៌មាន​បានឱ្យ​ដឹងថា​នៅវេលា​ម៉ោង​១៣​និង​៥៥​នាទី​ថ្ងៃទី​១​ខែ​កក្ដ​ដា​ឆ្នាំ​២០១៩​នៅ​ការិយាល័យ​កសិកម្ម​ស្រុក​កែវ​សីមា និង​ឃុំ​ស្រែ​ខ្ទុ​ម​បានធ្វើ​ការដុត​កម្ទេចចោល​នូវ​សាច់សត្វ​គោ​ដែល​ដឹកជញ្ជូន​ឆ្លង​ពី ឃុំ​ក្រញូង​សែន​ជ័យ ស្រុក​ស្នួល ខេត្តក្រចេះ ឆ្ពោះ​មក​ស្រុក​កែវ​សីមា ដោយ​គ្មាន​លិខិត​ដឹកជញ្ជូន និង លិខិតបញ្ជាក់​ពី​អនាម័យ​ដែល​ចេញ​ដោយ​អាជ្ញាធរ​ជំនាញ​ឲ្យ​បាន​ត្រឹមត្រូវ​នោះទេ​។​

​សម្ថ​កិច្ច​ថា​ចំនួន​សាច់​ដែល​ត្រូវ​ដុត​ក​ម្ចេ​ច​ចោល​មាន​ចំនួន​១០៥​គីឡូក្រាម​ត្រូវបានធ្វើ​ការដុត​កម្ទេច​ចោល​នៅវេលា​ម៉ោង ១៣ និង ៥៥ នាទី​រសៀល ដោយមាន​សមាសភាព​ចូលរួម​ពី លោក ញ៉ែម ស៊ី​ដូច អនុប្រធាន​ការិយាល័យ​ផលិតកម្ម​និង​បសុព្យាបាល​ខេត្តមណ្ឌលគិរី​។​លោក​ផាន់​ម​ន្ថា​ប្រធានការិយាល័យ​ស្រុក​កែវ​សីមា កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស្រែ​ខ្ទុ​ម និង អាជីវករ ស្រុក​កែវ​សីមា​។​

​ចំណែកឯ​ម្ចាស់​សាច់សត្វ​គោ​ដែល​បាន​ធ្ធើ​ការដឹក​ជ​ញ្ជួ​ន​មក​មូលដ្ឋាន​ស្រុក​កែវ​សីមា​នេះ​ពុំ​ត្រូវបាន​គេ​បញ្ជាក់​អត្តសញ្ញាណ​នោះទេ​។​តែ​សេចក្តី​រាយ​ការ​ថា​កម្លាំង​ជំនាញ​ការិយាល័យ​ស្រុក​កែវ​សីមា​បានធ្វើ​កិច្ចសន្យា​ឱ្យ​បញ្ឈប់​ការដឹកជញ្ជូន​សាច់សត្វ​ដែល​គ្មាន​លិខិតអនុញ្ញាត​ឬ​ការត្រួតពិនិត្យ​ពី​ជំនាញ​ឱ្យបាន​ត្រឹមត្រូវ​ជាមុនសិន​។​

​ប្រភព​មួយទៀត​បញ្ជាក់ថា​មូលហេតុ​នៃ​ការឈាន​ទៅដល់​ឃាត់​និង​ដុត​កម្ទេចចោល​សាច់សត្វ​ស្រុក​ប្រភេទ​នេះ គឺ​គេ​ពុំ​អនុញ្ញាតអោយ​យក​សាច់​ពី​ខាងក្រៅ​ចូលក្នុង​ស្រុក​កែវ​សីមា​ឡើយ​។​ដោយហេតុ​ផល​ថា ក្នុងស្រុក​គេ​មាន​អ្នកដេញថ្លៃ​ហើយ​ដូច្នេះ​មិនអាច​មានការ​នាំចូល​ពី​ខាងក្រៅ​ដាច់ខាត​៕S/​