​សាមគ្គីភាព​នឹង​នាំមក​នូវ​ក្តី​សុខសាន្ត​និង​ចម្រុងចម្រើន​

83
ចែករម្លែក

ដោយ​បូកគោ​/​កំ​ពតៈ​សម្តេចព្រះ​អគ្គ​មហា​រាជាធិបតី​កិត្តិ​ឧទ្ទេស​បណ្ឌិត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​មាន​សង្ឃដីកា​ថា​សាមគ្គីភាព​នឹង​នាំមក​នូវ​សេចក្តីសុខ និង​អភិវឌ្ឍន៍​រីកចម្រើន​សម្រាប់​សង្គម​ជាតិ​។​
​ក្នុង​ពិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​និង​បង្សុកូល​ប្រគេន​ព្រះ​សព​ព្រះពុទ្ធ​វង្ស​ឯម​ភឿង​ព្រះ​រាជាគណៈ​ថ្នាក់​ត្រី​និង​ជា​ព្រះ​ជលធី​វា​សី​ព្រះ​មេគុណ​ខេត្តកំពត​នៅ​វត្ត​ជុំ​ក្រៀល​ស្ថិតក្នុង​ឃុំ​ជុំ​ក្រៀល​ស្រុក​ទឹកឈូ​កាលពី​រសៀល​ថ្ងៃទី​១០​ខែកញ្ញា​ឆ្នាំ​២០១៩​។​សម្តេចព្រះ​មហាសង្ឃរាជ​ទេព​វង្ស​បាន​មាន​សង្ឃដីកា​ថា​ទាំង​ថ្នាក់ដឹកនាំ​ក្នុង​ជួ​រស​ង្ស​ក៏ដូចជា​ថ្នាក់ដឹកនាំ​ខេត្ត​ព្រមទាំង​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវគោរព​អនុវត្តរ​តាម​ពុទ្ធឱវាទ​ឱ្យបាន​ខ្ជាប់ខ្ជួន​។

​ជាទូទៅ​ពុទ្ធឱវាទ​មាន​ច្រើន​ស្ទើរ​រាប់មិនអស់​ដោយ​ក្នុងនោះ​ក៏​តម្រូវឱ្យមាន​សាមគ្គីភាព​ដែល​នឹង​នាំមក​នូវ​សេចក្តីសុខ អភិវឌ្ឍន៍​រីកចម្រើន​ដល់​រាល់​វត្ត​អារាម​គ្រូ​សារ​ស្ថាប័ន​អង្គភាព​និង​សង្គមជាតិ​ទាំងមូល​។ ព្រះ​អគ្គ​មហា​រាជាធិបតី​កិត្តិ​ឧទ្ទេស​បណ្ឌិត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បានបញ្ជាក់​ថា​ទាំង​កិច្ចការងារ​ក្នុង​វត្ត​អារាម​ទាំង​ក្នុងភូមិ​ឃុំ​ស្រុក​ក៏ដូចជា​តាម​មន្ទីរ​អង្គភាព​ក្រសួង​ចាំបាច់​ត្រូវតែ​រក្សា​ឱ្យបាន​នូវ​សាមគ្គី​ផ្ទៃក្នុង​។​

រួមគ្នា​កសាង​អភិវឌ្ឍន៍​ដោយ​ស្មារតី​ទទួលខុសត្រូវ​និង​មាន​ក្តី​យោគយល់​គ្នា​ទៅវិញទៅមក​។​ប្រណិប័តន៍​បាន​នូវ​ឱវាទ​ទាំងនេះ​ពិតជា​រក្សាបាន​ចំពោះ​ប្រយោជន៍​រួម​ពិសេស​គឺ​ជាំ​ធ្យុ​បាយ​សម្រាប់​ដំណោះស្រាយ​ទំនាស់ និង​ការ​អាក់អន់ចិត្ត​ទាំងឡាយ​ប្រកបដោយ​សន្តិវិធី​។

​សូម​រំលឹកថា​ព្រះអង្គ​ព្រះពុទ្ធ​វង្ស​ឯម​ភឿង​បានទទួល​អនិច្ច​ធម្មកា​លពី​ព្រឹក​ថ្ងៃទី​១៨​ខែសីហា​ឆ្នាំ​២០១៩​កន្លង​ទៅក្នុង​ជន្មាយុ​៨១​ព្រះវស្សា​នៅ​វត្ត​ជុំ​ក្រៀល​ទី​ដែល​ព្រះអង្គ​គង់​ជា​ព្រះចៅអធិការ​នៃ​អារាម​នេះ​។ ក្នុង​សកម្មភាព​បម្រើ​ព្រះពុទ្ធសាសនា​របស់​ព្រះអង្គ​ព្រះពុទ្ធ​វង្ស​ឯម​ភឿង​ជា​ព្រះ​មេគុណ​ខេត្តកំពត​នាពេល​កន្លងមក ព្រះ​អង្គជា​ធនធាន​ដ៏​ឆ្នើម​លើ​ការដឹកនាំ​ក្នុង​វិស័យ​ពុទ្ធចក្រ​ដោយ​ពេញ​មួយ​ព្រះជន្ម ព្រះអង្គ​បាន​សាង​ព្រះ​ផ្នួស​បូជា​លះបង់​ព្រះកាយ​ដើម្បី​បម្រើ​ព្រះពុទ្ធសាសនា​និង​បង្កើត​សមិទ្ធផល​ជាច្រើន​សម្រាប់​សង្គមជាតិ​៕S/

#