“​សារមន្ទីរ​ទ្វារមាស​” ដំបូងបង្អស់​របស់​ពិភពលោក​បើកសម្ពោធ​នៅ​ទីក្រុង​ឡុង​ដ៍​

258
ចែករម្លែក

​សារមន្ទីរ​ទ្វារមាស​ដំបូងបង្អស់​របស់​ពិភពលោក ដែល​បង្កើតឡើង​ក្នុង​គោលបំណង​លាត ត្រដាង​អា​ថ៍កំ​បាំង​នៃ​ប្រព័ន្ធ​បន្ត​ពូជ​របស់​ស្ត្រី ដែលជា​ទូទៅ​ជាប់​បម្រាម​សង្គម ឬ​ប្រពៃណី សាសនា​នោះ ត្រូវបាន​បើកសម្ពោធ​ជា​ផ្លូវ​ការទទួល​ស្វាគមន៍​អ្នក​ចូល​ទស្សនា​ហើយ​នៅក្នុង ទីក្រុង​ឡុង​ដ៍ ប្រទេស​អង់គ្លេស កាលពី​ថ្ងៃទី​១៦ ខែវិច្ឆិកា​។

“​សារមន្ទីរ​ទ្វារមាស​” (Vagina Museum) ដែលមាន​ទីតាំង​ស្ថិតនៅក្នុង​ផ្សារ​ឃែ​ម​ឌិន (Camden Market) នេះ​មាន​ដាក់តាំង​បង្ហាញ​ប្រព័ន្ធ​បន្ត​ពូជ​របស់​ស្ត្រី ដើម្បី​លើកកម្ពស់​ពិភព​ដែល​គ្មាន ការ​ខ្មាសអៀន​ចំពោះ​រាងកាយ​របស់ខ្លួន​។

​សារមន្ទីរ​ដែលមាន​ចាក់​បញ្ចាំង​ស្លាយ និង​រឿង​កំប្លែង​ជុំវិញ​ប្រធានបទ​ទ្វារមាស​ដែរ​នេះ ត្រូវ បាន​បង្កើតឡើង​ដោយ​ស្ត្រី​ម្នាក់​ឈ្មោះ ផ្ល​រ៉េ​នស៍ ស្កិ​ត​ធ័​រ (Florence Schechter) អ្នកធ្វើ​វីដេអូ យូ​ធ្យូ​ប​ស្តីពី​វិទ្យាសាស្ត្រ ឬ Science YouTuber ដែល​សម្រេចចិត្ត​បង្កើត​អគារ​មួយ​ដាច់​ដោយ ឡែក​សម្រាប់​ដាក់តាំង​ទ្វារមាស បន្ទាប់ពី​គាត់​រកឃើញ​សារមន្ទីរ​លិង្គ Phallological Museum នៅក្នុង​ប្រទេស​អៀរ​ឡង់ និង​រៃអង្គាស​មូលនិធិ​ពី​សាធារណជន​បាន​មួយចំនួនធំ​៕ ប្រែ​សម្រួលៈ ខុម​