​សារមន្ទីរ​វាយ​ន​ភណ្ឌ​អាស៊ី អិ​ម ជី ស៊ី ចូលរួម​អបអរ​ទិវា​សារមន្ទីរ​អន្ដរជាតិ​

869
ចែករម្លែក

ដោយៈ​គូលែន​/​សៀមរាបៈ​សារមន្ទីរ​វាយ​ន​ភណ្ឌ​អាស៊ី អិ​ម ជី ស៊ី ចូលរួម​អបអរ​ទិវា​សារមន្ទីរ​អន្ដរជាតិ​ក្រោម​ប្រធានបទ «​សារមន្ទីរ​ដែលមាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ វិធីសាស្ត្រ​ថ្មី សាធារណជន​ថ្មី​» ដែល​ប្រារព្ធ​ជា​រៀងរាល់ឆ្នាំ​គឺ​នៅ​ថ្ងៃទី​១៨ ឧសភា ពិភពលោក​បាន​ប្រារព្ធ​ទិវា​សារមន្ទីរ​អន្ដរជាតិ​។

ប្រធានបទ​សម្រាប់​អបអរ​ទិវា​សារមន្ទីរ​ជាតិ​នៅ​ឆ្នាំនេះ គឺ «​សារមន្ទីរ​ដែលមាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ វិធីសាស្ត្រ​ថ្មី សាធារណជន​ថ្មី​»​។ សារមន្ទីរ​វាយ​ន​ភណ្ឌ​អាស៊ី អិ​ម ជី ស៊ី ក៏បាន​ចូលរួម​អបអរសាទរ​ក្នុង​ទិវា​ដ៏​មាន​សារប្រយោជន៍​នេះដែរ​។​
​លោកស្រី ចៅ ស៊ុន​កិរិយា បាន​បញ្ជាក់ថា ដើម្បី​ជាការ​អបអរ​ទិវា​សារមន្ទីរ​អន្ដរជាតិ (International Museum Day) សារមន្ទីរ​វាយ​ន​ភណ្ឌ​អាស៊ី បាន​បើក​ឱ្យ​សាធារណជន​ទាំងអស់ ចូល​ទស្សនា​ក្នុង​សារមន្ទីរ​ដោយ​ឥតគិតថ្លៃ​រយៈពេល​ពេញ​មួយ​ថ្ងៃទី​១៨ ឧសភា ចាប់ពី​ម៉ោង​៨​ព្រឹក​តទៅ​។ ជាមួយគ្នានេះ សារមន្ទីរ​ជាតិ​ក៏បាន​ចូលរួម​អបអរសាទរ​ចំពោះ​ទិវា​នេះដែរ​។

​លោកស្រី បាន​លើកឡើងថា ថ្ងៃទី​១៨ ឧសភា ជា​ថ្ងៃ​ដែល​ប្រជាជន​គ្រប់រូប​ត្រូវ​ចងចាំ កម្ពុជា​បានក្លាយ​ជា​បេក្ខភាព​ក្នុង​ក្រុមប្រឹក្សា​អន្តរជាតិ​នៃ​សារមន្ទីរ (International council of museums =ICOM)​ចាប់ពី​ឆ្នាំ​១៩៩៧​មក​ម្លេះ​ហើយ​សារមន្ទីរ​ទាំងអស់​ជា​សមាជិកភាព​នៃ​ស្ថាប័ន​ដ៏​មាន​សារសំខាន់​មួយ​នេះ​។

គួររម្លឹកថា ក្រុមប្រឹក្សា​សារមន្ទីរ​អន្ដរជាតិ ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ ១៩៤៦ ដែលមាន​ស្នាក់នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង​។ ក្រុមប្រឹក្សា​នេះ​បង្កើតឡើង​ក្នុង​បំណង​ដើម្បី​លើកកម្ពស់ និង​ការពារ​បេតិកភណ្ឌ​ធម្មជាតិ និង​បេតិកភណ្ឌ​វប្បធម៌ នាពេល​បច្ចុប្បន្ន និង​អនាគត ទាំង​ផ្នែក​រូបី និង​អរូបី​។ បច្ចុប្បន្ន សមាជិកភាព​នៃ​ក្រុមប្រឹក្សា​អន្ដរជាតិ​សារមន្ទីរ មាន​ចំនួន​ជាង ៣៧០០០ នៅក្នុង​ប្រទេស​ចំនួន ១៤១៕S/

​សារមន្ទីរ​វាយ​ន​ភណ្ឌ​អាស៊ី អិ​ម ជី ស៊ី ចូលរួម​អបអរ​ទិវា​សារមន្ទីរ​អន្ដរជាតិ​

#