​សាលា​អនុវិទ្យាល័យ​ហ៊ុនសែន​ភូមិ​ថ្មី​ធ្វើ​ពិធី​រំដោះគ្រោះ​ក្រោយ​មាន​សិស្ស​៧៥​នាក់​ដួលសន្លប់​

279

(​រតនគិរី​)៖​លោកគ្រូ​អ្នកគ្រូ​អនុវិទ្យាល័យ​ហ៊ុនសែន​ភូមិ​ថ្មី​ក្រុង​បាន​លុង​កាលពី​ថ្ងៃទី​២​ខែមករា​ឆ្នាំ​២០១៨​បានរៀបចំ​ពិធីសូត្រមន្ដ​រំដោះគ្រោះ​ក្រោយ​មាន​សិស្ស​៧៥​នាក់​បាន​ដួលសន្លប់​កាលពីពេល​ថ្មីៗ​នេះ​។​

​គួររំលឹកថា​កាលពី​ថ្ងៃទី​២៧​ដល់​ថ្ងៃទី​៣០​ខែធ្នូ​ឆ្នាំ​២០១៧​នៅ​សាលា​អនុវិទ្យាល័យ​ហ៊ុនសែន​ភូមិ​ថ្មី​មាន​ករណី​សិស្សស្រី​ដួលសន្លប់​ជា​បន្ដបន្ទាប់​ដល់​ទៅ​ចំនួន​៧៥​នាក់​។​នៅ​គ្រា​ជាមួយគ្នា​នោះ​នាយក​សាលា​បាន​ខ្នះខ្នែង​ប្រាប់​ទៅ​សមត្ថកិច្ច​និង​អាណាព្យាបាល​សិស្ស​ឱ្យមក​ជួយ​ដឹក​ពួកគេ​យកទៅ​សង្គ្រោះ​ដោយ​អ្នកខ្លះ​យកទៅ​កាន់​មន្ទីរពេទ្យ​និង​ខ្លះទៀត​ដឹក​ទៅ​វត្ដ​ស្រោច​ទឹកមន្ដ​។​
​​ករណី​ដួលសន្លប់​នោះមក​ដល់ពេលនេះ​គេ​ពុំទាន់​បានបញ្ជាក់​ពី​មូល​ឱ្យបាន​ច្បាស់លាស់​នោះទេ​គឺ​ខាង​មន្ដ្រី​ពេទ្យ​ថា​បណ្ដាលមកពី​ខ្វះ​ជាតិ​ស្ក​និង​បរិយាកាស​ស្អុះស្អាប់​ទើប​បណ្ដាលឱ្យ​ថបដង្ហើម​ដួល​។​ចំណែក​ជនរងគ្រោះ​គ្រោះ​បន្ទាប់ពី​ដឹងខ្លួន​បាន​បញ្ជាក់ថា​ពួកគេ​បានឃើញ​ខ្មោច​ព្រាយ​អសុ​កាយ​មាឌធំៗ​ចេញមក​បំរុង​ចាប់​ទើប​ធ្វើឱ្យ​ពួកគេ​ភ័យ​យ៉ាងខ្លាំង​ក៏​ដួលសន្លប់​តែម្ដងទៅ​។​

​ទោះជា​យ៉ាងនេះ​ក្ដី​ក្រោយពី​កើតមាន​បញ្ហា​សិស្សសាលា​ដួលសន្លប់​រួច​ភ្លាមៗ​នោះ​ក៏មាន​ចាស់ទុំ​ដែល​ជឿ​លើ​ខ្មោច​ព្រាយ​ក៏បាន​នាំគ្នា​ធ្វើ​ពិធីសែនព្រេន​ចំនួន​ពីរដង​រួចមកហើយ​ដែរ​។​ក៏ប៉ុន្ដែ​មាន​ចៅ​ម្នាក់​អធិការ​វត្ដ​មួយអង្គ​បាន​មាន​សង្ឃ​ដិ​ការ​ថា​កា​ធ្វើ​ពិធីសែនព្រេន​ចំនួន​ពីរដង​កន្លងមកនេះ​គឺ​ពុំបាន​ទៅដល់​ប្រ​លឹ​ង​អ្នកថែរក្សា​គ្រប់​គ្រង់​នៅ​ទី​នោះឡើយ​។​

ចៅអធិកា​វត្ដ​បាន​ប្រាប់ទៀតថា​បើ​ចង់បាន​ផល​ល្អ​បញ្ជៀ​ស​គ្រោះភ័យ​កុំឱ្យ​ក្មេង​បន្ដ​មាន​អាការ​:​ឈឺ​ឬ​ខ្លាច​ភ័យ​តទៅទៀត​នោះ​ត្រូវធ្វើ​ពី​ធី​សូត្រមន្ដ​រំដោះគ្រោះ​ដោយមាន​ព្រះសង្ឃ​ចូលរួម​សូត្រធម៌​និង​ធ្វើ​កិច្ច​អញ្ជើញ​ប្រ​លឹ​ង​ពួក​ខ្មោច​ដែល​នៅក្នុង​បរិ​វេញ​សា​លាមក​ទទួល​ម​ផល​រួច​ឱ្យ​ចាក់​ចេញទៅ​កន្លែង​ផ្សេង​ទើបបាន​សុខ​។​

​លោក​ធន់​យុន​នាយក​សាលា​អនុវិទ្យាល័យ​ហ៊ុនសែន​ភូមិ​ថ្មី​បានបញ្ជាក់​ឱ្យដឹង​កាលពី​ថ្ងៃទី​២​ខែមករា​ឆ្នាំ​២០១៨​ថា​ក្នុង​នា​ជា​យក​សាលា​រួម​និង​លោកគ្រូ​អ្នកគ្រូ​បានសម្រេច​រៀបចំ​ពី​ធី​សូត្រមន្ដ​ជា​លើក​ទី​បី​ដោយ​និមន្ដ​ព្រះសង្ឃ​បួន​អង្គ​និង​អាចារ​ភ្លក់​ចូលរួម​សូត្រធម៌​បណ្ដេញ​ដើម្បី​រំដោះគ្រោះ​និង​សុំ​សេចក្ដីសុខ​។

​លោកនាយក​សាលា​បាន​បញ្ជាក់ថា​សិស្ស​ដែល​ដួលសន្លប់​កន្លងមក​មាន​ចំនួន​ដល់​ទៅ​៧៥​នាក់​ហើយ​សុទ្ធតែជា​ក្មេងស្រី​អាយុ​១២​និង​១៣​ឆ្នាំ​រៀន​នៅ​ថ្នាក់​ទី​៧​និង​ទី​៨​។​ពួកគេ​ក្រោយពី​សង្គ្រោះ​រួច​បាន​ប្រាប់ថា​មាន​បី​សាច​ចេញមក​បំរុង​ចាប់​ពួកគេ​។​ករណីបែបនេះ​មិនដែល​ធ្លាប់​កើតមាន​នៅ​សាលារៀន​ទេ​នេះ​ទេ​គឺជា​លើកទីមួយ​។​ប៉ុន្ដែ​យើង​សង្ឃឹមថា​ប្រ​លឹ​ង​ខ្មោច​វា​នឹង​ចាក​ចេញពី​ទីនេះ​ក្រោយ​ធ្វើ​ពិធី​រំដោះគ្រោះ​រួច​។​

​លោកតា​ញ៉ែម​ដន​គឺជា​អាចារ​ភ្លក់​ម្នាក់​(​អាចារ​ខ្មោច​)​នៅ​វត្ដ​ភូមិ​ថ្មី​បាន​ប្រាប់ឱ្យដឹង​នៅក្នុង​កម្មវិធី​នោះ​ថា​ថ្ងៃនេះ​លោក​បាន​ចូលរួម​ធ្វើ​ពិធីសូត្រមន្ដ​កាត់​គ្រោះ​បណ្ដេញ​ប្រ​លឹ​ង​ខ្មោច​ព្រាយ​ឱ្យ​ចាក់​ចេញពី​ក្នុង​បរិ​វេញ​សាលារៀន​អនុវិទ្យាល័យ​ដើម្បី​កុំឱ្យ​វា​បន្ដ​អុក​ឡុង​ដល់​កូនសិស្ស​តទៅទៀត​។​

លោក​អាចារ​បានបញ្ជាក់​ទៀតថា​ពិធី​នេះ​ធ្វើឡើង​តាម​ជំនឿ​ពី​បុរាណ​គឺមាន​ពែ​បាយ​ស្ពក​ម្ហូបអាហា​នំចំណី​អាកាសា​ហាវ​រួម​និង​ខោអាវ​មួយចំនួន​ដោយ​ធ្វើ​កិច្ច​ឧទិស​កុស​ល្យ​ជូនទៅ​ដល់​ពួក​ខ្មោច​ប្រ​ត​អា​សុ​កាយ​និង​ខ្មោច​អាណា​ថាឱ្យ​វាទ​ទួល​យកទៅ​សើយ​សុខ​និង​កាន់​សុគតិភព​ចាប់ពីពេលនេះ​កុំឱ្យ​បន្ដ​បន្លាច​ដល់​សិស្សសាលា​និង​មនុស្សលោក​តទៅទៀត​៕S/​ដោយ​:​បាន​លុង​
​ ​

​សាលា​អនុវិទ្យាល័យ​ហ៊ុនសែន​ភូមិ​ថ្មី​ធ្វើ​ពិធី​រំដោះគ្រោះ​ក្រោយ​មាន​សិស្ស​៧៥​នាក់​ដួលសន្លប់​


​ ​