​សាហាវ​ដូច​រឿងកុន​!​រថយន្ត​ពីរ​គ្រឿង​បុក​គ្នា​កណ្តាល​ក្រុង​សៀមរាប​

742

(​សៀមរាប​)៖​រថយន្ត​ពីរ​គ្រឿងក្នុង​ដំណើរ​បញ្ច្រាសទិស​បាន​បុក​គ្នា​គ្នា​ពេញទំហឹង​ដូច​ក្នុង​រឿងកុន​នៅត្រង់ចំណុច​ភ្លើងស្តុប​កណ្តាល​ក្រុង​សៀមរាប​លាន់ឮ​ដូច​រន្ទះបាញ់​បណ្តាល​ឲ្យ​រថយន្ត​ម្ខាង​ក្រឡាប់​ជាច្រើន​ត្រឡប់​តែ​មិន​ស្លាប់​មនុស្ស​នោះទេ​។​ហេតុ​ការ​ដ៏​គួរ​ឲ្យ​ព្រឺ​ខ្លាច​នេះ​បាន​កើតឡើង​ត្រង់ចំណុច​ភ្លើងស្តុប​(​សុខា​)​ឬ​ស្តុ​ប​តុលាការ​ចាស់​កណ្តាល​ក្រុង​សៀមរាប​អង្គរ​កាលពី​ម៉ោង​២​និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ​ឆ្លង​ចូល​ថ្ងៃទី​៩​ខែកុម្ភៈ​ឆ្នាំ​២០១៨​។​

លោក​ខេមរា​មន្ត្រីនគរបាល​ច​រាចរ​ណ៏​ខេត្តសៀមរាប​បាន​ឲ្យ​ដឹង​តាម​ទូរ​សព្ទ័​ថា​រថយន្ត​ពីរ​គ្រឿង​ដែល​បុក​គ្នា​ពេញ​ទំ​ហ៊ឹង​កណ្តាល​ភ្លើងស្តុប​នេះ ទី​១​ម៉ាក​តា​កូ​ម៉ា​ពាក់​ស្លាក​លេខ​ភ្នំពេញ​2K9145 បើកបរ​ដោយ​ឈ្មោះ​វិ​ន មេ​ង​ហួរ ភេទ​ប្រុស​អាយុ​៣៣​ឆ្នាំ មាន​ស្រុកកំណើត​ខេត្តកំពង់ចាម​។ បច្ចុប្បន្ន​ស្នាក់នៅ​ផ្សារ​ស្វាយ​ធំ ស្រុក​ប្រាសាទបាគង ជា​អ្នក​តំឡើង​អង់​តែ​ន​ប្រព​ន្ធ័​០១២​។ បើកបរ​ក្នុង​ដំណើរ​ពី​ជើង​ទៅ​ត្បូង មាន​គ្នា​ពីរ​នាក់​រងរបួស​ស្រាល​។

​ចំណែក​មួយគ្រឿង​ទៀត​ម៉ាក​ស៊ីន​ណា​(syinna)​ពាក់​ស្លាក​លេខ​ភ្នំពេញ​2AJ3407 បើកបរ​ដោយ​ឈ្មោះ​យុម រដ្ឋា ប្រុស​អាយុ​៣៨​ឆ្នាំ មាន​ទីលំនៅ​ខេត្តបន្ទាយមានជ័យ ក្នុង​ដំណើរ​ពី​លិចទៅ​កើត ក្រឡាប់​ជាច្រើន​ត្រឡប់ មាន​អ្នករួមដំណើរ​ម្នាក់ រងរបួស​ស្រាល​។​

មន្ត្រី​ដដែល​ឲ្យ​ដឹង​ទៀតថា ទោះបីជា​រថយន្ត​ទាំងពីរ​គ្រឿង ត្រូវ​អូស​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរ​ណ៏ ដើម្បី​រងចាំ​ដោះស្រាយ​តាមផ្លូវ​ច្បាប់​។​តែ​ក៏​នៅ​មិនទាន់​បញ្ចា​ក់បាន​ថា ភាគី​ណា​រំលោភ​លើផ្លូវ​ភាគី​ណា​នោះទេ ពេលនេះ​កំពុង​ពិនិត្យ​លើ​ប្លង់​គំនូសចរាចរ​ណ៏​នៅឡើយ​។ ប៉ុន្តែ​ភាគី​តា​កូ​ម៉ា​ជា​អ្នក​បុក ហើយ​ម្ខាង​ទៀត​ក្រឡាប់​ជាច្រើន​ត្រឡប់ បណ្តាល​ឲ្យ​មនុស្ស​រងរបួស​ស្រាល និង​រថយន្ត​ទាំងពីរ​ខូចខាត​ស្ទើ​ទាំងស្រុង​។​

​សាក្សី​ឃើញ​ហេតុ​ការ​ណ៏​និយាយថា នៅមុន​កើតហេតុ ដោយ​ភ្លើងស្តុប​កំពុង​លោត​សញ្ញា​ពណ៌​លឿង​បង្ហាញ​អំពី​ការប្រុងប្រយ័ត្ន គេ​ឃើញ​រថយន្ត​ទាំងពីរ​គ្រឿង​បោះពួយ​យ៉ាង​លឿន ហាក់បីដូចជា​ប្រ​ញ៉ាប់​ថា នៅផ្ទះ​រៀងខ្លួន​មានរឿង​ធំ​អី​យ៉ាង​ចឹ​ង​។ លុះ​ពេលមកដល់​ស្តុ​បម្នាក់ៗ​ហាក់ដូច​ដណ្តើមយក​ផ្លូវ​រៀងខ្លួន​ក៏​បុក​គ្នា​យ៉ាង​ពេញ​ទំ​ហ៊ឹង​លាន់ឮ​ដូច​រន្ទះបាញ់​ផ្អើល​មនុស្សម្នា​ទាំង​កណ្តាល​អា​ធ្រា​ត្រ ហើយ​ភាគី​ម្ខាង​ក្រឡាប់​ជាច្រើន​ត្រឡប់​។

ក្នុង​ស្ថាន​ការ​ណ៏​នេះ មើលទៅ​វា​សាហាវ​ជាង​រឿង​ក្នុង​កុន ហូលីវូដ​ទៅទៀត​។ ប៉ុន្តែ​វា​ក៏​ជា​សំនាង​មួយ​ដ៏​សែន​ធំ​ផងដែរ ដែល​ក្នុង​ខណៈនោះ​មិនមាន​រថយន្ត​ផ្សេង ឬ​ម៉ូតូ​ផ្សេងៗ​មកដល់​ស្របគ្នា មិន​ចឹ​ង​ទេ ពួកគេ​បុក​គ្នា​សប្បាយ​ហើយ​អ្នករងគ្រោះ​ឬ​ស្លាប់បាត់​បង់ជីវិត​បែ​ជា​អ្នក​មិនដឹង​រឿង​ទៅវិញ​។​ពួក​ទាំងនេះ​ប៉ូលិស​គួរ​ពិន័យ​ឲ្យ​ដក់​ក្នុង​កំរិត​ធ្ងន់ធ្ងរ​ទើបត្រូវ​ព្រោះ​កណ្តាល​ក្រុង​ពួកគេ​បើកបរ​ប្រៀបដូចជា​ទីលានប្រណាំង​ឡាន​អីចឹង​៕S/​ដោយៈ​អង្គរតូច

​សាហាវ​ដូច​រឿងកុន​!​រថយន្ត​ពីរ​គ្រឿង​បុក​គ្នា​កណ្តាល​ក្រុង​សៀមរាប​