​សាហាវ​ណាស់​!​កូនប្រសារ​សម្លាប់​ឪពុកក្មេក​ព្រោះតែ​ជម្លោះ​ប្តី​ប្រពន្ធ

352
ចែករម្លែក
  • 86
    Shares

ដោយ​:​អង្គរតូច​/​សៀមរាប​៖​កូនប្រសារ​ម្នាក់​បាន​ទាញ​កាំបិត​ខ្វែវ​កាប់​ឪពុកក្មេក​ឲ្យ​ស្លាប់​ក្នុង​ថ្លុកឈាម​រួច​គេចខ្លួនបាត់​ព្រោះតែ​ជម្លោះ​ប្តី​ប្រពន្ធ​។​ហេតុការណ៍​នេះ​កើតឡើង​នៅ​ភូមិ គោក​ត្របែក ឃុំ គោក​ដូង ស្រុក​អង្គរជុំ ខេត្តសៀមរាប​កាលពី​វេលា​ម៉ោង​១៩​និង​០០​នាទី​ថ្ងៃទី​១៩​ខែកុម្ភៈ​ឆ្នាំ​២០១៩ នៅ​។​

​អធិការនគរបាល​ស្រុក​អង្គរជុំ គឺ​លោក​វរសេនីយ៍ឯក ម៉ាន់ សុខា​ត់ បាន​ឲ្យ​ដឹងថា មាន​ករណី​ឃាតកម្ម​ដោយ​ចេតនា កើត​ឡើងលើ​ជនរងគ្រោះ ឈ្មោះ ផន ប្រេ​ម ភេទ ប្រុស អាយុ​៨៥​ឆ្នាំ នៅ​ភូមិ កកើត​ហេតុ​ខាងលើ​។ ដែល​បង្ក​ឡើ​ដោយ​ជនសង្ស័យ​ជា​កូនប្រសារ​ឈ្មោះ សាន ចិក ភេទ ប្រុស​អាយុ​៦៥​ឆ្នាំ​។​ពេល​កាប់​រួចហើយ​ក៏បាន​រត់គេចខ្លួន​បាត់ស្រមោល​។​

​លោក​បន្តថា​ជនសង្ស័យ​ឈ្មោះ សាន ចិក បាន​ទាស់​គ្នា​ជាមួយ​ប្រពន្ធ ឈ្មោះ សែន អាក់ អាយុ ៣៨ ឆ្នាំ​។ ព្រោះ​ជនសង្ស័យ​នេះ​បាន​ប្រច័ណ្ឌ​ប្រពន្ធ​ដោយ​ចាប់​ប្រពន្ធ​ដាក់​ក្នុងផ្ទះ​បិទទ្វារ​ជិត​។លុះ​ប្រពន្ធ​បាន​លោត​ចុះពីលើផ្ទះ ។

​ឪពុកក្មេក ស្ដីបន្ទោស ជនសង្ស័យ​ក៏​ទាញ​កាំបិត​ខ្វែវ កាប់​លើ​ជនរងគ្រោះ​ចំនួន​៣​ខ្វែវ កាប់​ចំក្បាល​ផ្នែក​ខាងឆ្វេង​មួយ​ខ្វែវ ចំ​ផ្នែក​ខាងមុខ​មួយ​ខ្វែវ និង កាប់​ចំ​ស្មា​ខាងស្ដាំ​មួយ​ខ្វែវ​ទៀត បណ្ដាលអោយ​ដួល​ស្លាប់​នៅមុខ​ផ្ទះ​តែម្តង​។ ពេល​កាប់​ហើយ​ជនសង្ស័យ​រត់​កេ​ច​ខ្លួន​ទៅ​ទិស​ខាងត្បូង​ឈៀង​ខាងកើត​បាត់ទៅ​។​

បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​រក​ជនបង្ក ដែល​កំពុង​រត់គេចខ្លួន​នៅក្នុង​ព្រៃ នៃ​ភូមិសាស្ត្រ​ស្រុក​អង្គរជុំ​ចាប់ខ្លួន​មក​ផ្តន្ទាទោស​៕S/​

#