“​សា​លិ​”​​កុមារ​ចេះ​១៧​ភាសា​ទទួលបាន​ការយកចិត្ត​ទុកដាក់​ពីស​ម្តេច​តេ​ជោ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​

205
ចែករម្លែក

​ដោយៈ​សុផល​/​ភ្នំពេញៈ​ក្នុង​ដំណើរ​បំពេញការងារ​នៅក្នុង​ប្រទេស​ចិន​លោក​សុខ​សុ​ក្រឹ​ត្យា​ទីប្រឹក្សា​ផ្ទាល់​សម្តេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​និង​ជា​រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​បាន​អញ្ជើញ​ទៅ​ទស្សនកិច្ច​ឧទ្យាន​អប់រំ​ហៃ​លៀង​(HailiangEducationPark)​ដើម្បី​ជួប​សួរសុខទុក្ខ​កុមារា​ធុច​សា​លិ​ដែល​កំពុង​សិក្សា​នៅក្នុង​ឧទ្យាន​អប់រំ​ក្នុងប្រទេស​ចិន​។​

​ក្នុងឱកាស​នោះ​លោក​សុខ​សុ​ក្រឹ​ត្យា​បាន​នាំយក​នូវ​ក្តី​នឹករលឹក​និង​ពាក្យពេចន៍​ផ្តាំផ្ញើ​សួរ​ទុក្ខ​របស់​សម្ដេច​តេ​ជោ​ហ៊ុនសែន​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន​ចំពោះ​កុមារា​សា​លិ​និង​សិស្ស​នៅ​ទីនោះ​។ ព្រមទាំង​បាន​នាំយក​អំណោយ​ជា​កាដូ​ឆ្នាំ​ថ្មី​របស់​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ចែកជូន​ពួកគេ​ផងដែរ​។​សា​លិ​ត្រូវបាន​គេ​ឱ្យ​រហ័ស្ស​នាម​ជា​ក្មេង​អច្ឆរិយៈ​របស់​កម្ពុជា​ដែល​ល្បីល្បាញ​ក្នុង​បណ្តាញ​សង្គម​នៅ​កម្ពុជា​ក៏ដូចជា​ប្រទេស​ចិន​ផងដែរ​ដោយសារតែ​រូបគេ​ចេះ​និយាយ​១៧​ភាសា​។

​សា​លិ​មាន​ស្រុកកំណើត​នៅ​ខេត្តបាត់ដំបង​និង​ធ្លាប់ជា​អ្នកលក់​វត្ថុ​អនុស្សាវរីយ៍​នៅតាម​ប្រាសាទបុរាណ​នានា​ក្នុង​ខេត្តសៀមរាប​។​នៅ​ខែវិច្ឆិកា​ឆ្នាំ​២០១៨​សា​លិ​ត្រូវបាន​ស្ត្រី​ទេសចរ​ជនជាតិ​ម៉ាឡេស៊ី​ម្នាក់​បង្ហោះ​វីដេអូ​នៅលើ​ប្រព័ន្ធ​អ៊ីនធឺណិត​ស្តីពី​ទេពកោសល្យ​ផ្នែក​ភាសា​របស់គាត់​ដែលនាំឱ្យ​មានឈ្មោះ​ល្បីល្បាញ​មកដល់​សព្វថ្ងៃ​។​

​បន្ទាប់ពី​មានការ​ចែកចាយ​យ៉ាង​ផុលផុស​នូវ​វីដេអូ​នោះ​លោក​FengHailiang​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន​HailiangGroup​បាន​ទស្សនា​វីដេអូ​នេះ​នៅលើ​ទូរស័ព្ទដៃ​របស់លោក​ហើយ​ចាប់អារម្មណ៍​ថា សា​លិ​ពិត​ក្មេង​ម្នាក់​ឆ្លាត​និង​ពូកែ​ខាង​ភាសា​។​លោក​បាន​គិតថា​ប្រសិនបើ​សា​លិ​ទទួលបាន​ការបណ្ដុះបណ្ដាល​ដ៏​ល្អ​មួយ​នៅពេល​អនាគត​គាត់​នឹង​អាច​ក្លាយជា​អ្នកមាន​ទេពកោសល្យ​ម្នាក់​នៅក្នុង​សង្គម​ជាក់​ជាមិនខាន​។​

ក្រោយពី​គិត​ដូច្នោះ លោក Feng Hailiang ក៏បាន​ស្នើសុំ​ឱ្យ​គណៈ​គ្រប់គ្រង​នៃ​ឧទ្យាន​អប់រំ​ហៃ​លៀង (HailiangEducationPark)​ស្វែងរក​សា​លិ​និង​ផ្ដល់​អាហារូបករណ៍​ដល់​យុវ​សិស្ស​ម្នាក់នេះ​ដើម្បី​បំពេញ​ក្តី​សុ​បិ​ន្ត​ដែល​ចង់ទៅ​បន្ត​ការសិក្សា​នៅ​មហាវិទ្យាល័យ​នៅ​ទីក្រុង​ប៉េកាំង​។​សា​លិ​បាន​មកដល់​ប្រទេស​ចិន​ចំនួន​៥​ខែ​ហើយ​ក្រៅពី​រៀនសូត្រ​យុវ​សិស្ស​រូបនេះ​កំពុង​ទទួលបាន​ការចាប់​អារម្មណ៍​ខ្លាំង​ពី​បណ្តាញសារព័ត៌មាន​ចិន​។​

សា​លិ​បាន​ក្លាយជា​«NetIdol»​ដ៏​មាន​ប្រជាប្រិយភាព​ឧទ្យាន​អប់រំ​ហៃ​លៀង​(HailiangEducationPark)​តាមរយៈ​គោលនយោបាយ​«​ខ្សែក្រវាត់​និង​ផ្លូវ​»​បានផ្ដល់​អាហារូបករណ៍​មិន​គិតថ្លៃ​ដល់​យុវជន​ក្រីក្រ​ដែលមាន​សមត្ថភាព​មួយចំនួន​នៅតាម​បណ្តា​ប្រទេស​ស្ថិតក្នុង​គម្រោង​«​ខ្សែក្រវាត់​និង​ផ្លូវ​»​ឱ្យទទួល​បានការ​អប់រំ​នៅ​ប្រទេស​ចិន​ជា​រៀងរាល់ឆ្នាំ​។​

​ដោយ​មើលឃើញ​ពី​ប្រជាប្រិយភាព​របស់​សា​លិ​ក្នុង​បណ្តាញ​អ៊ី​ន​ធឺ​ណេ​តរបស់​ចិន​នោះ​លោក​រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​គ្រោង​រៀបចំ​ឱ្យ​សា​លិ​ជួយ​ផ្សព្វផ្សាយ​ពី​វិស័យ​ទេសចរណ៍​និង​ការវិនិយោគទុន​នៅ​កម្ពុជា​។​លោក​បណ្ឌិត​ក៏បាន​សំណូមពរ​ឱ្យ​យុវជន​សា​លិ​លើកឡើង​ពី​វីរភាព​និង​គោលនយោបាយ​រក្សា​ទំនាក់ទំនង​ល្អជា​មួយ​ចិន​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ហ៊ុនសែន​នៅ​គ្រប់​វេទិការ​ដែលមាន​យុវជន​បាន​ចូលរួម​ផងដែរ​៕S/