​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្តីពី​ការទប់ស្កាត់​ការរីក​រាលដាល​មេរោគ​អេដស៍​និង​ជំងឺអេដស៍​

412
ចែករម្លែក

ដោយ​គូលែន​/​សៀមរាបៈ មន្ទីរ​បរិស្ថាន​ខេត្តសៀមរាប បានរៀបចំ​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្តីពី ការទប់ស្កាត់​ការរីក​រាលដាល​មេរោគ​អេដស៍ និង​ជំងឺអេដស៍ និង​ការប្រើប្រាស់​គ្រឿងញៀន កាលពី​ថ្ងៃទី ២១​ខែមិថុនា​ឆ្នាំ​២០១៩​។​

សិក្ខាសាលា​នេះ​មានការ​ចូលរួម​ពី​លោក​សា​បូ​អូ​ហ្សា​ណូ​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​,​លោក​វេជ្ជបណ្ឌិត​តែ​ងគ​ន្ធី​អាជ្ញាធរ​ប្រយុទ្ធ​ជំងឺអេដស៍​និង​លោក​លឹម​តុង​ហួត​តំណាង​អគ្គលេខាធិការដ្ឋាន​អាជ្ញាធរ​ជាតិ​ប្រឆាំង​គ្រឿងញៀន ។​

​លោក​សា​បូ​អូ​ហ្សា​ណូ​បាន​បញ្ជាក់ថា​ក្រសួងបរិស្ថាន​បាន​សហការ​ជាមួយនឹង​គណៈកម្មាធិកា​រ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​និង​ជំងឺអេដស៍​អង្ក​ការ​ដៃគូ​ក៏ដូចជា​អង្ក​ភាព​មន្ទីរ​ទាំង​២៥​ខេត្ត​ក្រុង​ដើម្បី​ធ្វើការ​បញ្ជ្រាប​អប់រំ​ផ្សព្វផ្សាយ​ទាក់ទង​នឹង​បញ្ហា​នៃ​ការរីក​រាលដាល​មេរោគ​អេដស៍​និង​ជំងឺអេដស៍​និង​ការប្រើប្រាស់​គ្រឿងញៀន​ដល់​ម​ន្រី្ត​រាជការ​គ្រប់​ជាន់ថ្នាក់​។​

​ក៏ដូចជា​បងប្អូន​ប្រជាពលរដ្ឋ​ទូទាំងប្រទេស​មានការ​យ​ល់​ឲ្យ​កាន់តែច្បាស់​ពី​មូលហេតុ​នៃ​ការឆ្លង​និង​រីក​រាលដាល​មេរោគ​អេដស៍​និង​ជំងឺអេដស៍​នេះហើយ​ធ្វើយ៉ាងណា​ដើម្បី​ឲ្យ​មានការ​កាត់បន្ថយ​អាត្រា​ភាគរយ​ឲ្យ​មាន​កម្រិត​ទាប​នៃ​ចំនួន​អ្នក​ផ្ទុកមេរោគ​អេដស៍​នា​អំឡុង​ឆ្នាំ​២០២៥-២០៣០​ខាងមុខ​។​

​នេះ​គឺជា​សិក្ខាសាលា​ដំបូង​ក្នុង​អាណត្តិ​ទី​៦​នេះហើយ​ខេត្តសៀមរាប​គឺជា​ខេត្ត​ទីមួយ​ដែល​គណៈកម្មាធិការ​ក្រសួង​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​និង ជំងឺអេដស៍ បាន​សហការ​ជាមួយ​មន្ទីរ​បរិស្ថាន​ខេត្ត ដើម្បី​បង្កើត​សិក្ខាសាលា​នេះ​ឡើង​ហើយនឹង​បន្តធ្វើ​សិក្ខាសាលា​នេះ​នៅតាម​បណ្តា​ខេត្ត​/​ក្រុង​ផ្សេងៗ​ទៀត ៕S/


​រូបភាពៈ សិក្ខាសាលា​ផ្សព្វផ្សាយ​ស្តីពី ការទប់ស្កាត់​ការរីក​រាលដាល​មេរោគ​អេដស៍ និង​ជំងឺអេដស៍ និង​ការប្រើប្រាស់​គ្រឿងញៀន​របស់​មន្ទីរ​បរិ​ស្ថាន​ខេត្តសៀមរាប​៕​គូលែន​