​សិក្ខាសាលា​ផ្សព្វផ្សាយ​ចែករំលែក​ព័ត៌មាន​និង​បែបបទ​នានា​ស្ដីពី​ការផ្ដល់​អាហារ​រូបករណ៍​

322
ចែករម្លែក

ដោយ​គូលែន​/​សៀមរាបៈ នៅ​រសៀល​ថ្ងៃ ទី​០១ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​បន្ទប់​ប្រជុំ​ធំសាលា​ខេត្តសៀមរាប មាន​បើក​សិក្ខាសាលា​ផ្សព្វផ្សាយ​ចែករំលែក​ព័ត៌មាន​និង​បែបបទ​នានា​ស្ដីពី​ការផ្ដល់​អាហារ​រូបករណ៍​របស់​រដ្ឋាភិបាល​អូស្ត្រាលី ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​លោក ពៅ ពិសិដ្ឋ អភិបាលរង​ខេត្តសៀមរាប លោក​John Walsh តំណាង​កម្មវិធី Australia Awards ប្រចាំ​ប្រទេស​កម្ពុជា ។​

​លោក​ពៅ​ពិសិដ្ឋ​អភិបាលរង​ខេត្តសៀមរាប​បានបញ្ជាក់​ថា​សិក្ខាសាលា​នេះ​មាន​គោលបំណង​ជួយ​ផ្សព្វផ្សាយ​កម្មវិធី​អាហា​រូប ករ​ណ៍​ដោយ​បើកចំហរ និង​ផ្ដល់ឱកាស​ដល់​មន្ត្រីរាជកា​រ បុគ្គលិក​អង្គការ​ឯកជន និង​និ​សិ​ត្ស​របស់​យើង​នៅក្នុង​ខេត្តសៀមរាប​ដែល​មានបំណង​ដាក់ពាក្យ​យក​អាហារ​រូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​អូស្ត្រាលី​។

លោក​បាន​បន្តថា សិក្ខាសាលា​នេះ​ក៏មាន​វាគ្មិន​ធ្វើ​បទ​បង្ហាញ​ចែករំលែក​ព័ត៌មាន​លម្អិត ក៏ដូចជា​បទពិសោធន៍​ល្អៗ​អំពី​ការទទួលយក​អាហារ​រូបករណ៍​នេះហើយ​កម្មវិធី​អាហារ​រូបករណ៍​នេះ​ផ្ដល់​អាទិភាព​ពិសេស​ដល់​បេក្ខជន​ជា​ស្ត្រី​បេក្ខជន​មកពី​បណ្ដា​ខេត្ត​និង​បេក្ខជន​ជា​ពិការភាព​ត្រូវបាន​លើកទឹកចិត្ត​យ៉ាងខ្លាំង​ក្នុងការ​ដាក់ពាក្យ​យក​អាហារ​រូបករណ៍ Australia Awards នេះ​៕S/