​សិក្ខាសាលា​ស្ដីពី​ក្លិប​អ្នក​ថតរូប​នៅ​កម្ពុជា ដោយ Canon Image Square

1731
ចែករម្លែក


​ដោយ​:​គឹម ប៊ុន​/​ភ្នំពេញៈ កាលពីពេល​ថ្មីៗ​កន្លងទៅនេះ នៅ​មជ្ឍមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា​-​កូរ៉េ ភ្នំពេញ (CKCC) វេលា​ម៉ោង​៣​រសៀល ដល់​ម៉ោង​៧​យប់ ក្រុមហ៊ុន i-Qlick Marketing Co., Ltd. បានរួម​សហការ​ជាមួយ Canon Image Square​រៀបចំ​សិក្ខាសាលា​មួយ​ស្ដីអំពី​ក្លឹប​អ្នក​ថតរូប​ដើម្បី​លើកកម្ពស់​លើ​វិស័យ​ថត​រូប​នៅ​កម្ពុជា​អោយ​ល្អប្រសើរ​ឡើង​។​កម្មវិធី​នេះ​ផងដែរ​មានការ​ចូលរួម​យ៉ាងច្រើន​កុះករ​ពី​ក្រុម​សមា​ជិក​​អ្នក​ចូល​​ចិត្ត​វិស័យ​ថតរូប​របស់​Canon ចំនួន ៤៥០ នាក់ ដោយ​ឥតគិតថ្លៃ​។

​ការបង្កើត​កម្មវិធី​នេះ​ឡើង​គឺ​ដើម្បី លើកកម្ពស់​ដល់​អ្នក​ដែល​ស្រលាញ់​ពេញចិត្ត​លើ​វិស័យ​ថតរូប និង​ទទួល​បាន​​រូបភាព​ដ៏​ស្រស់ស្អាត​ជាមួយនឹង​បច្ចេកទេស​នៃ​ការថតរូប​ដ៏​អស្ចារ្យ​ពី​Canon​។​អ្វីដែល​អស្ចារ្យ​ជាងនេះ​ទៅទៀត សិក្ខាសាលា​នេះ​បាន​ពាំ​នាំមក​ជូន​នូវ​បទបិសោធ​ន៏​ល្អៗ​ចំនេះដឹង​ថ្មីៗ បច្ចេកទេស​ទំនើបៗ ដោយ​ការប្រើប្រាស់​ពន្លឺ​ក្នុ​ការថតរូប​នៅក្នុង Studio និង នៅ​ខាងក្រៅ Studio ការថតរូប​ដែលមាន​ផ្ទៃ​ទំហំ​ធំ ថតរូប​ព្រិល​ពីក្រោយ និង​ការថតរូប​តាម​ជំនាញ​ផ្សេងៗ​ទៀត​។

​ការចែករំលែក​នៃ​បទ​ចំណោះ​វិជ្ជា​នេះ​ផ្តល់ជូន​ដោយ​អ្នកជំនាញ​អាជីព​មកពី​ប្រទេស សិង្ហ​បុរី គឺ​លោក TristomYeo​ជនជាតិ​សិង្ហ​បុរី​។​លោក​TristomYeo​ជា​អ្នកជំនាញ​ថតរូប​មួយរូប​ដែល​ត្រូវបានគេទទួលស្គាល់​ថា​ជា​អ្នក​ថតរូប​ដែលមាន​ស្នាដៃ​ដ៏​ល្អ​បំផុត​ប្រចាំ​ទស្សវត្ស​ន៍​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​។ ដោយសារ​ការខិតខំ​ប្រឹង​ប្រែង​ឥតឈប់ឈរ​លើ​វិស័យនេះ​លោក​Triston​ត្រូវបាន​ទទួលស្គាល់​ជា​អនុបណ្ឌិត​សមាជិក​ក្នុង​សមាគម​ថតរូប​នៃ​ចក្រភព​អង់គ្លេស​ផងដែរ​។​បច្ចុប្បន្ន​លោក​Triston​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ក្រុមហ៊ុន Canon ក្នុងការ​ផ្តល់នូវ​បទពិសោធន៍​នៃ​ការថតរូប​និង​ជា​សាស្ត្រាចារ្យ​មួយរូប​ក្នុង Canon ImageSquare​នៅ​ប្រទេស​សិង្ហ​បុរី​ផងដែរ​។​លោក​TristomYeo​មាន​ជំនាញ​ស្ទើរតែ​គ្រប់ផ្នែក​ក្នុង​វិស័យ​ថតរូប ដូចជា Landscape, Commercial, Using Light, Studio & Outdoor Shooting​។

​ ​គួរ​រំលឹក​ផងដែរ លោក Kevin Chua, Regional Manager, Marketing Mass Media នៃ​ក្រុមហ៊ុន i-Qlick Marketing Co., Ltd បាន​មានប្រសាសន៍​នៅក្នុង​សិក្ខាសាលា​នេះ​ថា​”​វា​ជា​ឱកាស យ៉ាង​ល្អ​ក្រៃ លែង និង​ជា​ក្តី​សោ​មន​ណស្ស​រីករាយ​បំផុត ដែល i-Qlick Marketing Co., Ltd​សហការ ជាមួយ Canon Image Square រៀបចំ​សិក្ខាសាលា​នេះ​ឡើង​ក្នុង​ទស្សនៈវិស័យ​បង្កើន​វប្បធម៌​នៃ​ការ ថតរូប​ក្នុងប្រទេស​កម្ពុជា​។

​លោក​បាន​បន្ដទៀតថា​សិក្ខាសាលា​មួយ​នេះ​ធ្វើឡើង​ដើម្បី​ផ្តល់ជូន​អ្នកមាន​ចំណាប់អារម្មណ៍​ក្នុងការ​ថតរូប​គ្រប់ផ្នែក​ទាំងអស់​ដែល​បាន​ចូលរួម មិន​ត្រឹមតែ​អ្នកចេះ​ថតរូប​នោះទេ អ្នក​ដែល​មិនមាន​កាមេរ៉ា តែ​ស្រលាញ់​ផ្នែក​ថតរូប ក៏​អាច​ចូលរួម​ក្នុង​សិក្ខាសាលា​មួយ​នេះ​បានដែរ ដើម្បី​ទទួលបាន​នូវ​ចំណេះដឹង​និង​ការបង្ហាញ​ពី​វិធី​នៃ​ការថតរូប​បែប​សាមញ្ញ​តែ​ទទួលបាន​រូបភាព​កាន់តែ​ស្រស់ស្អាត​។ សម្រាប់ ក្រុមហ៊ុន i-Qlick Marketing Co., Ltd តែងតែ​ខ្វល់​ពី​អតិថិជន​នឹង​បង្រៀន ពី​ការប្រើប្រាស់​កាមេរ៉ា​ក្នុងការ​ថតរូប​ដើម្បី​ទទួលបាន​នូវ​រូបភាព​យ៉ាង​ស្រស់ស្អាត​ពី Canon តាមរយៈ​សិក្ខាសាលា​របស់​ក្រុមហ៊ុន​ដោយ​ឥតគិតថ្លៃ​។

​ជាពិសេស​ទៅទៀត​នៅក្នុង​សិក្ខាសាលា​នេះ​ផងដែរ​អ្នកចូលរួម​ទាំងអស់​អា​ច​មានឱកាស​ទទួល​ការបណ្តុះ​បណ្តាល​ពី ការរៀន​ថតរូប​ដោយផ្ទាល់ នៅក្នុង Q-Studio នា​ថ្ងៃអាទិត្យ ទី​២៥​ខែមីនា​២០១៨ ចំនួន​២០​នាក់​។​សម្រាប់​វគ្គ​សិក្សា​ពិសេស​នេះ​អ្នក​ដែល​ចូលរួម​អាច​ប្រើប្រាស់​បច្ចេកទេស​ថត​ដោយ​ប្រើ​ពន្លឺ​ក្នុង Q-Studio សម្រាប់​ការអនុវត្តន៍​ផ្ទាល់​ដែលមាន​បំពាក់​ឧបករណ៍​យ៉ាង​ពេញលេញ​។ លើសពីនេះទៅទៀត ក្រុមហ៊ុន i-Qlick Marketing Co.,Ltd​ក៏មាន​គម្រោង​ក្នុង​ការបើក​ថ្នាក់​បណ្ដុះ បណ្ដាល​លើ​វិស័យ​ថតរូប​នៅ​កម្ពុជា​ផង​ដែរ​។​”

​ ​សូមបញ្ជាក់​ផងដែរ i-Qlick Marketing Co., Ltd​គឺជា​ក្រុមហ៊ុន​តំណាង​ចែកចាយ​ផ្តាច់ មុខ​លើ​ផលិតផល​Canon ប្រចាំ​ប្រទេស​កម្ពុជា​។ ជា​ចុងបញ្ចប់ ក្រុមហ៊ុន i-Qlick Marketing Co., Ltd សូម​ជម្រាប​ជូនដំណឹង​ដល់​អ្នក​ដែល​គាំទ្រ​ដល់ កាមេរ៉ា​Canon ទាំងអស់​អោយបាន​ជ្រាបថា លោកអ្នក​អាច​មានឱកាស​ទទួលបាន​ការសាកល្បង​ដោយផ្ទាល់​ជាមួយ​កា​Camara​និង​ការលក់ បញ្ចុះតម្លៃ​ពិសេស​សម្រាប់​ម៉ូ​ឌែ​ល​មួយចំនួន​ក្នុង​រយៈពេល​៧​ថ្ងៃ​ដែល​ការបញ្ចុះ​តម្លៃ​នេះ​នឹង​ធ្វើឡើង​ចាប់ពី​ថ្ងៃទី​២៤​រហូតដល់ ទី ៣០ ខែមីនា ឆ្នាំ 2018​។ ដូច្នេះ​សម្រាប់​អ្នក​ដែលមាន​បំណង​ក្នុងការ​ជាវ កាមេរ៉ា Canon អាច​រួសរាន់​ឡើង​សំរាប់​ឱកាស​ដ៏​ល្អ​មួយ​នេះ​៕​មន​