​សិក្សា​ទ្រឹស្តី​ក្នុង​ថ្នាក់​កម្មវិធី​អប់រំ​បេតិកភណ្ឌ​កុមារ​ក្នុង​តំបន់​អង្គរ​​រៀន​ក្រៅ​ថ្នាក់​បន្ថែមទៀត​

551
ចែករម្លែក

ដោយ​បាយ័ន​/​សៀមរាបៈ​កាលពី​ថ្ងៃទី​១​ខែសីហា​ឆ្នាំ​២០១៩​ក្រុមការងារ​អប់រំ​បេតិកភណ្ឌ​សហការ​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា​និង​អង្គការ​គាំពារ​កេរ​មរតក​ដឹកនាំ​កុមារ​ចេញ​ក្រៅ​សាលា​ដើម្បី​បង្រៀន​បន្ថែម​អំពី​ការ​ផាត់​ពណ៌​និង​អាន​សៀវភៅ​។​

ទាក់ទង​ការអប់រំ​ផ្នែក​វប្បធម៌​និង​បេតិកភណ្ឌ​ដើម្បី​បញ្ជ្រាប​ចំណេះដឹង​ក្រៅពី​សិក្សា​ក្នុង​ថ្នាក់​ឬ​សិក្សា​តាម​រមណីយដ្ឋាន​និង​យល់​អំពី​ស្ថានភាព​ជាក់ស្ដែង​កំពុង​ប្រឈម​ប៉ុណ្ណោះ​ទេ​។ កុមារ​ទាំងនោះ​ថែមទាំង​បាន​បានផ្ដល់​ចំណេះដឹង​នេះ​ដល់​កុមារ​ដទៃ និង​សហគមន៍​ខ្លួន​។

ត្បិត​អី​នាពេល​អនាគត​កុមារ​នឹង​ក្លាយជា​អ្នក​ស្នង​តំណរ​និង​ជា​អ្នកថែរក្សា​ការពារ​សម្បត្តិ​វប្ប​ធ៌​ម​ទាំងនេះ​នៅក្នុង​សហគមន៍​របស់ខ្លួន​នាពេល​អនាគត​។​កម្មវិធី​នេះ​អនុវត្ត​បន្ទាប់ពី​ផ្ដល់​ចំណេះដឹង​ជា​មូលដ្ឋាន​ពី​បេតិកភណ្ឌ​ដែល​សិក្សា​ទាំង​ទ្រឹស្តី​ក្នុង​ថ្នាក់​និង​ចុះ​សិក្សា​តាម​រមណីយដ្ឋាន​នានា​ដោយផ្ទាល់​ចំពោះ​កុមារ​ថ្នាក់​ទី​៥​និង​ទី​៦​ចំនួន​១៦៥​នាក់​មកពី​សាលាបឋមសិក្សា​ស្រះស្រង់​និង​សាលាបឋមសិក្សា​លលៃ អស់​រយៈកាល​ជាង​៧​ខែ​កន្លងមក​។

​ការរៀន​ផាត់​ពណ៌​ក្នុង​គោលបំណង​ដើម្បី​បង្កើតជា​ល្បែង​សម្រាប់​កុមារ​បឋមសិក្សា​ផ្ដល់ឱ្យ​កុមារ​នូវ​ចំណេះដឹង​និង​ទេ​ព្យ​កោសល្យ​ចំពោះ​ការ​ផាត់​ពណ៌​អប់រំ​កុមារ​ឱ្យ​ស្គាល់​សម្បត្តិ​វប្បធម៌​កាន់តែច្បាស់​តាម​រូបភាព​នីមួយៗ បង្កើន​ស្មារតី​កុមារ​ឱ្យ​ស្រឡាញ់ និង​ជួយ​ថែរក្សា ការពារ​បេតិកភណ្ឌ​បន្ថែមទៀត​។​

​គួរ​បញ្ជាក់ដែរថា​ទាំង​ខ្លឹមសារ​រូបភាព​និង​ពាក្យពេចន៍​ជំ​រុញឱ្យ​មនុស្ស​គ្រប់រូប​យល់​កាន់តែច្បាស់​នូវ​សារៈសំខាន់​នៃ​ការថែរក្សា​-​ការពារ​មរតក​ដូនតា​ថែមទាំង​ជំ​រុញឱ្យ​សហគមន៍​មនុស្ស​ទាំងនេះ​អាចធ្វើ​ជា​ភ្នែក​ជា​ត្រចៀក​ជា​ច្រមុះ​ជួយ​ឃ្លាំមើល​។​ជួយ​ការពារ​ជួយ​អភិរក្ស​និង​ជួយ​លើកកម្ពស់​ដល់​កិច្ច​អភិរក្ស​នូវ​សម្បត្តិ​វប្បធម៌​ទាំងនេះ​ឱ្យបាន​គង់វង្ស​សម្រាប់​ជា​គុណប្រយោជន៍​ជាតិ​នាពេល ខាងមុខ​៕S/​