​សិក្សា​ផ្ទៀងផ្ទាត់​និង​ចុះ​ចុច​និយាម​ការ​រវាង​ទីតាំង​ដី​ទំនាស់​រវាង​ម្ចាស់​ដី​និង​គូវិវាទ​

73
ចែករម្លែក

ដោយ​៖​ភ្នំ​ស្វាយ​/​បន្ទាយមានជ័យ​៖​មន្ត្រី​ថ្នាក់ដឹកនាំ​និង​អ្នកជំនាញ​ពាក់ព័ន្ធ​បាន​កោះប្រជុំ​សិក្សា​ផ្ទៀងផ្ទាត់​និង​ចុះ​ចុច​និយាម​ការ​រវាង​ទីតាំង​និង​ទំហំ​ដី​របស់​ម្ចាស់​ដី​និង​គូវិវាទ​។​រូ​ម​មាន​លោក​លី​អ៊ុត​នី​ម្ចាស់​ដី​ជាមួយ​ដី​របស់​ក្រុម​គូវិវាទ​មាន​លោក ព្រាប​សារុន .​គង់ ជា​,​លោក​ហួត​គង់​ជាដើម​ដែល​ស្ថិតនៅ​ភូមិ​អូរ​អំពិល ឃុំ​ទួល​ពង្រ ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។​

​លោក លី សារី​អភិបាលរង​ខេត្តបន្ទាយមានជ័យ​បាន​ដឹកនាំ​មន្ត្រី​និង​ភាគី​ពាក់ព័ន្ធ​ចុះ​សម្របសម្រួល អនុវត្ត​ការងារ​នេះ​កាលពី​ថ្ងៃទី​១៧​ខែមីនា​ឆ្នាំ​២០២០​កន្លងមក​។​នៅ​សាលាឃុំ​ទួល​ពង្រ​គេ​ឃើញ​មនុស្សម្នា​មក​ប្រភពពី​ចម្រុះ​បាន​ចូលរួម​។​ក្នុងនោះ​ភាគច្រើន​ជា​អ្នក​ចាប់ដី​(​ជន​អាណាធិបតេយ្យ​មក​រំលោភ​ទន្ទ្រាន រុករាន​យក​ដី​ជា​កម្មសិទ្ធិ ) ។​

​ក្នុង​មេធាវី​តំណាង​របស់លោក​លី​អ៊ុត​នី​និង​អ្នក​មានឈ្មោះ​ដូចខាងលើ​បាន​អះអាង​ពី​ប្រវត្តិ​កិរិយា​កាន់កាប់​និង​សិទ្ធិ​កាន់កាប់​ដីធ្លី​របស់ខ្លួន​។​ចំណែក​លោក​លី​សារី​អភិបាលរង​ខេត្តបន្ទាយមានជ័យ​បាន​និយាយថា​៖​បំណង​នៃ​ដំណោះស្រាយ​វិវាទ​និង​ការរំលោភបំពាន​ដីធ្លី​នៅ​ភូមិ​អូរ​អំពិល​ឃុំ​ទួល​ពង្រ​ស្រុក​ម៉ាឡៃ​នៅលើ​ក​នេះ​គឺ​ប្រជុំ​សិក្សា​ផ្ទៀងផ្ទាត់​និង​ចុះ​ចុច​និយាម​ការ​រវាង​ទីតាំង​និង​ទំហំ​ដី​របស់​ម្ចាស់​ដី​និង​គូវិវាទ​។​

រូ​ម​មាន​លោក លី អ៊ុត​នី ម្ចាស់​ដី​ជាមួយ​ដី​របស់​ក្រុម​គូវិវាទ​មាន​លោក ព្រាប​សារុន .​គង់ ជា ,​លោក​ហួត គង់ ជាដើម​។​គឺ​ដើម្បី​ចង់ដឹងថា តើ​រវាង​និង​ទំហំ​ដី​របស់​អ្នក​ខាងលើ​មាន​ប៉ះពាល់​និង​ត្រួត​សុ​ី​គ្នា​ប៉ុន្មាន​? ហើយ​ចុះ​ដល់ទី​តាំង​ដើម្បី​ចុច​ប្រព័ន្ធ​កូអរដោនេ​ភូមិសាស្ត្រ​(GPS)​និង​និយាម​ការ​(TA)​រូ​ច​តម្លើង​គំនូស​បង្ហាញ​ប្លង់​ផែនទី ។​

​ជាការ​សង្កេត​គេ​ឃើញថា​ក្នុងពេល​មន្ត្រី​សម្របសម្រួល​ដោះស្រាយ​នោះ​លោក​គង់​ជា​អតីត​ទាហាន​ខ្មែរក្រហម​ហើយ​ជា​មេខ្យល់​ធំ​មួយ​(​ក្នុង​ក្រុម​លោក​ព្រាប​សារុន​អតីត​មេបញ្ជាការ​លើ​វរៈ​សេនា​តូច​លេខ​៦៧២​និង​វរៈ​៦៧៣​នៃ​កងពល​លេខ​២១​នៅ​ម៉ាឡៃ​)​ដែល​ចលនា​មនុស្ស​មកពី​ច្រើន​ប្រភព​ចូលមក​រានទន្ទ្រាន​សង់​លំនៅឋាន​អាណាធិបតេយ្យ​លើដី​របស់លោក​លី​អ៊ុត​នី​មាន​ចេតនា​ព្យាយាម​រារាំង​មន្ត្រី​មិនអោយ​ចុះ​អង្កេត​ដល់ទី​តាំង​ដី​វិវាទ​។​

​ប៉ុន្តែ​ពេលទៅដល់​ទិ​តាំង គេ​បាន​ឃើញថា លោក​គង់ ជា​បាន​អោយគេ​បោះបង្គោល​នឹង​សង់​សំណង់ កសាង​ផ្លូវ បង្កើត​ស្នាក់ការ​គ្រប់គ្រង​តំបន់​ដោយឡែក​របស់ខ្លួន មិន​ចំណុះ​អាជ្ញា​ធរមាន​សមត្ថកិច្ច ហើយ​បាន​កាន់កាប់​ដី​ប្រមាណ​៩០​ហិច​តា​ជាមួយនឹង​សង់​សំណង់​ជាច្រើន ៕S/