“​សិច​” ជួយ​ទប់ស្កាត់​ជំងឺ​បេះដូង​ចំពោះ​បុរស​

921
ចែករម្លែក

​ការស្រាវជ្រាវ​ថ្មី​មួយ​បង្ហាញថា ការរួម​សិច​ប៉ុន្មាន​ដង​ក្នុង​មួយ​សប្តាហ៍ អាច​បន្ថយ​កម្រិត homocysteine ដែលជា​សារជាតិ​មួយ​បង្ក​គ្រោះថ្នាក់​ក្នុង ឈាម​អាច​នាំ​ដល់​បញ្ហា​បេះដូង ។​
​ ​
“​សិច​” ជួយ​បុរស​មាន​ចលនា ឈាម​រត់​ល្អ និង​ជំរុញ​ឱ្យ​សរសៃឈាម​រឹងមាំ ។ រឿងនេះ គឺ​សំខាន់ បំផុត​ក្នុង ការទប់ស្កាត់​ការកកើត homocysteine តែ​ពួក​អ្នកវិទ្យាសាស្ត្រ​ឱ្យដឹងថា ស្ត្រី​មិន សូវ​ទទួលបាន​ផលប្រយោជន៍​នេះ​ទេ ដោយសារ​ការ​រំញោច​ផ្លូវភេទ​របស់​ស្ត្រី​មិនសូវ​ចំណុះ​ទៅ លើ​ចលនា​ឈាម​រត់​។​
​ ​
​ពួក​អ្នកស្រាវជ្រាវ​បាន​អំពាវនាវ​ឱ្យ​វេជ្ជបណ្ឌិត​គួរផ្តល់​ដំបូន្មាន​ឱ្យ​អ្នក ជំងឺ​បុរស​មាន​ហានិភ័យ បេះដូង ត្រូវ​រួមភេទ​ឱ្យ​ច្រើន ។​

​គេ​បានធ្វើការ​ស្រាវជ្រាវ​ជាច្រើន អំពី​ទំនាក់ទំនង​រវាង​ការរួម​ភេទ និង​បន្ថយ​ហានិភ័យ​ជំងឺ​តម្កាត់ ។ ការស្រាវជ្រាវ​ថ្មី​ត្រូវបាន​ប្រកាស​លើ​ព្រឹត្តិបត្រ អំពី​ថ្នាំ​ជំនួយ​ផ្លូវភេទ​ថា “​សិច​” អាចធ្វើឱ្យ​ថយ បរិមាណ homocysteine ។​
​ ​
​លទ្ធផល​នៃ​ការស្រាវជ្រាវ​ថ្មី ឱ្យដឹងថា បុរស​បានរួម​ភេទ​តិច​បំផុត​ពីរ ដង​ក្នុង​មួយ​សប្តាហ៍ មាន​បរិមាណ homocysteine ទាប​ជាង​បុរស​បានរួម ភេទ​មួយខែ​ម្តង ។​
​ ​
​ពួក​អ្នកស្រាវជ្រាវ​សន្និដ្ឋានថា ការបង្កើន​ការរួម​ភេទ​អាចមាន ប្រសិទ្ធភាព ការពារ​សុខភាព និង គុណភាព​ជីវិត​និយាយ​ជាពិសេស ចំពោះ​បុរស ។​
​ ​
​ខាងក្រោម​នេះ​ជា​ផលប្រយោជន៍​សុខភាព​១០ ត្រូវបាន​បញ្ជាក់ ដែល​ទទួលបាន​ពី​ការរួម​ភេទ ជាប្រចាំ​៖
១-​បង្កើន​ប្រព័ន្ធ​ភាពស៊ាំ​
២-​កែប្រែ​ប្រសើរឡើង​នូវ សុខភាព​បេះដូង​
៣-​បញ្ចុះ​សម្ពាធ​ឈាម​
៤-​បន្ថយ​ការឈឺចាប់​ដោយ ធម្មជាតិ​
៥-​បន្ថយ​ហានិភ័យ​មហារីក ក្រពេញ​ប្រូ​ស្តា​ត​
៦-​មាន​ដំណេក​ស្កប់​
៧-​មិនសូវ​តានតឹង​អារម្មណ៍​
៨-​ការចងចាំ​ប្រសើរឡើង​
៩-​បង្កើន​អាយុ​
១០-​បង្កើន​ភាពជឿជាក់​លើ​ខ្លួនឯង ៕ ប្រែ​សម្រួល​៖ រតនៈ​