“​សិទ្ធិ​បញ្ចេញ​សាច់​ដៃ​” ក្នុង​សភា​អូស្ត្រាលី ក្លាយជា​ប្រធានបទ​ក្តៅ​តាម​បណ្តាញ​សង្គម​

373

​បណ្តា​អ្នកប្រើប្រាស់​បណ្តាញ​ទំនាក់ទំនង​សង្គម​កំពុង​បង្ហាញ​ការគាំទ្រ​របស់ខ្លួន​ចំពោះ​ស្ត្រី​អ្នកសារព័ត៌មាន​ម្នាក់​បន្ទាប់ពី​គាត់​លាតត្រដាង​ថា​គេ​បាន​បណ្តេញ​គាត់​ចេញពី​សភា​អូស្ត្រាលី ដោយសារតែ​ការបញ្ចេញ​សាច់​ដៃ​។

​ស្ត្រី​អ្នកសារព័ត៌មាន​ដែលមាន​ឈ្មោះថា ភែ​ទ្រី​ស្យា ខា​វ៉េ​ឡាស (Patricia Karvelas) ខាងលើនេះ​និយាយថា គាត់​ត្រូវគេ​បណ្តេញចេញ​អំឡុង​វគ្គ​សួរ​សំណួរ​ទៅ​អ្នកនយោបាយ ដោយសារ “​អ្នកឯង​បញ្ចេញ​សាច់​ពេក​”​។​

​ករណីនេះ​បាន​ញាំ​ង​ឱ្យមាន​ការប្រៀបធៀប រវាង​សម្លៀកបំពាក់​របស់គាត់ និង​សម្លៀកបំពាក់ របស់លោក​ស្រី​សមាជិកសភា ជូ​លី ប៊ី​សប់ (Julie Bishop) ដែលជា​រឿយៗ​ពាក់អាវ​ដៃខ្លី ឬ​រ៉ូ​ប​គ្មាន​ដៃ​ចូលរួម​សម័យប្រជុំ​សភា​។​

​ពេលនេះ មនុស្ស​ជាច្រើន​បាន​ចូល​ទៅកាន់​បណ្តាញ​ទំនាក់ទំនង​សង្គម​ដើម្បី​គាំទ្រ ពិធី​ការិនី បណ្តាញ​ព័ត៌មាន ABC News ខាងលើ​ដោយ​អ្នកខ្លះ​បានចាត់ទុក​ចំណាត់ការ​បណ្តេញ​ស្ត្រី អ្នកសារព័ត៌មាន​រូប​នេះ​ថា ជា​រឿង​គួរឱ្យ​អស់សំណើច​៕ ប្រែ​សម្រួល​: ខុម​