​សិស្សសាលា​ទៅ​ពី​ក្រុង​បាត់ដំបង​ជិះទូក​នៅ​ស្រុក​បាណន់​លង់ទឹក​ស្លាប់​ម្នាក់​

1297
ចែករម្លែក

(​បាត់ដំបង​)៖​សិស្សសាលា​ម្នាក់​ក្នុងចំណោម​មិត្តភក្តិ​៤​ទៅ​៥​នាក់​បាន​លិច​ទូក​លង់ទឹក​ស្លាប់​កាលពី​ម៉ោង​៤​កន្លះ​រសៀល​ថ្ងៃទី​១១​ខែសីហា​ឆ្នាំ​២០១៧​នៅ​ចំណុច​ក្នុង​កស្សិណ​ទឹកមុខ​ប្រាសាទ​បាណន់​ស្ថិតនៅ​ភូមិ​បាណន់​ឃុំ​ក​ន្ទឺ​២​ស្រុក​បាណន់​។​ក្រៅពីនោះ​ត្រូវបាន​គេ​ជួយសង្គ្រោះ​ទាន់​។

​លោក​វើ​យ​ចំរើន​មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​បាណន់​បាន​ឳ្យ​ដឹងថា​ជនរងគ្រោះ​ឈ្មោះ​លាភ​ម៉េង​ហុង​ភេទ​ប្រុស​អាយុ​១៦​ឆ្នាំ​នៅ​ភូមិ​អណ្តូង​ចេញ​សង្កាត់​អូរ​ចារ​ក្រុង ខេត្តបាត់ដំបង​មុខរបរ​សិស្ស​។​បាន​លង់ទឹក​ស្លាប់​នៅ​ចំណុច​ខាងលើ​​លោក​មេបញ្ជាការរង​ស្រុក​បាន​បញ្ជាក់ថា​សិស្សសាលា​ដែល​លង់ទឹក​ស្លាប់​ដោយសារ​មូលហេតុ​ចុះ​ជិះទូក​លេង​ជាមួយ​មិត្តភក្តិ​ហើយ​មាន​ខ្យល់​មក​បណ្តាល​ឳ្យ​ទូក​លិច​ហើយ​ជនរងគ្រោះ​មិនចេះ​ហែល​ក៏​លិចទៅ​ក្រោម​បាត់​ទម្រាំ​រាវរក​ឃើញ​សលាប់បាត់​ទៅហើយ​។

​ចំណែក​សិស្ស​ផ្សេងទៀត​ចេះ​ហែល​ទឹក​ខ្លះៗ​ត្រូវបាន​អ្នកស្រុក​ជួយសង្គ្រោះ​ទាន់​។​ចំ​ណែ​ល​សាកសព​ត្រូវបាន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​គេហដ្ឋាន​៕S/​ដោយៈ​គ្រញូង​

​រូប​ថ​តៈ​សព​សិស្សសាលា​ដែល​លង់ទឹក​ស្លាប់​

​ ​ ​ ​