​សិស្សានុសិស្ស​ត្រូវយក​ចិត្ត​ទុកដាក់​រៀនសូត្រ​និង​ក្លាយជា​ទំពាំង​ស្នង​ឬ​ស្សី​នៃ​ប្រទេសជាតិ

112
ចែករម្លែក
  • 1
    Share

ខេត្តស្វាយរៀងៈ​លោក​រស់​ផា​រិ​ទ្ធ​អភិបាលរង​ខេត្តស្វាយរៀង​កាលពី​នា​ថ្ងៃ​ថ្ងៃទី​២២​ខែមីនា​ឆ្នាំ​២០១៩​នេះ​បាន​មានប្រសាសន៍ថា​ស្របពេល​ដែលមាន​សាលារៀន​ល្អ​សូម​សិស្សានុសិស្ស​ត្រូវយក​ចិត្ត​ទុកដាក់​រៀនសូត្រ​ក្រេប​យកចំណេះ​វិជ្ជា​ដើម្បី​ក្លាយជា​កូន​ល្អ​សិស្ស​ល្អ​មិត្ត​ល្អ​និង​ក្លាយជា​ទំពាំង​ស្នង​ឬ​ស្សី​នៃ​ប្រទេសជាតិ​ប្រកបដោយ​ចំណេះ ជំនាញ​ពិតប្រាកដ​។​

​លោក​រស់​ផា​រិ​ទ្ធ​អភិបាលរង​ខេត្តស្វាយរៀង​តំណាង​លោក​ម៉ែន​វិបុល​អភិបាលខេត្ត​បាន​មានប្រសាសន៍​ដូច្នេះ​ក្នុងឱកាស​ដែល​លោក​បាន​អញ្ជើញ​ជា​អធិបតី​នៅក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​នូវ​អគារសិក្សា​ថ្មី​១​ខ្នង ស្ថិតនៅ​សាលាបឋមសិក្សា​ឡឹ​ក​សំបុណ្យ ល័​ក្ខ​រាជា ស្ថិតនៅ​ភូមិ​ល័​ក្ខ​រាជា ឃុំ​កំពង់​ចក ស្រុក​រំដួល​។

​ដែលជា​អំណោយ​របស់​សប្បុរសជន​រួមមាន​លោក​ព្រឹទ្ធាចារ្យ​ម៉ៅ​លន់​និង​លោក​ឧបាសិកា យ៉ិ​ក ស៊ុ​ណ្ណារ៉ាត លោកស្រី​ម៉ៅ​ណា​រ៉ា​លោក​ម៉ៅ​សោភ័ណ​រួមទាំង​សប្បុរសជន​មួយចំនួនទៀត​មាន ៥​បន្ទប់ មាន​បំពាក់គ្រឿងសង្ហារឹម​សម្ភារៈ​សិក្សា​និង​បង្គន់​អនាម័យ​១​ខ្នង​៧២.២៩០​ដុល្លារ​។​ពិធី​នេះ​មានការ​អញ្ជើញ​ចូលរួម​ពី​លោក ម៉ៅ សោភ័ណ​ប្រធាន​នាយកដ្ឋាន​លទ្ធកម្ម ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ព្រមទាំង​អស់លោក លោកស្រី​ជា​សប្បុរសជន​ជិត​ឆ្ងាយ​ជាច្រើនរូប​ផងដែរ​។​

​ចុងបញ្ចប់​នៃ​ពិធី​នេះ ក៏មាន​ការចែកជូន​នូវ​អំណោយ​ដល់​លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យាយជី​តាជី ប្រជាពលរដ្ឋ កងកម្លាំង​ទាំងបី​ប្រភេទ​និង​ប្រគល់ជូន​ថវិការ​ដល់​សាលារៀន​បឋមសិក្សា​ឡឹ​ក​សំបុណ្យ ចំនួន​៨​លាន​រៀន​ផងដែរ​៕S/​