​សិស្សានុសិស្ស​សាលា​ខេ​ម​ប្រ៊ី​ជ​អន្តរជាតិ​កម្ពុជា​បង្ហាញ​សមត្ថភាព​និង​ទេពកោសល្យ​

717
ចែករម្លែក
  • 5
    Shares

​ដោយៈ​សុផល/ភ្នំពេញៈសាលាខេមប្រ៊ីជអន្តរជាតិកម្ពុជា(CambridgeInternationalSchoolofCambodia)​កាលពី​ថ្ងៃទី​២២​ខែធ្នូ​ឆ្នាំ​២០១៨​បាន​ប្រារព្ធ​កម្មវិធី​ខេ​ម​ប្រ៊ិ​ជ​មាន​ទេពកោសល្យ​ប្រចាំឆ្នាំ​២០១៨Cambridge’sGotTalent)​។​នៅក្នុង​ពិធី​នេះ​មានការ​សម្តែង​សមត្ថភាព​ជំនាញ​សិល្បៈ​ជំនាញ​បី​ភាសា​ជំនាញ​និយាយ​និង​មានការ​ប្រគល់​ជ័យលាភី​ដល់​សិស្ស​ពូកែ​ប្រចាំត្រីមាស​សម្រាប់​សិស្ស​ថ្នាក់​ម​តេ្ត​យ្យ​សិក្សា បឋមសិក្សា និង មធ្យមសិក្សា​។​

​លោកស្រី​លី​ឡែ​ត​ប៉ិ​ពិ​តូ​(LiletPepito)​នាយិកា​មធ្យមសិក្សា​អន្តរជាតិ​បានបញ្ជាក់​ថា​រាល់​ការរៀបចំ​លម្អិត​សុទ្ធតែ​ដឹកនាំ​ដោយ​កុមា​រទាំង​អស់ទាំង​ពិធីករ​ពិធី​ការិនី​ទាំង​អ្នក​សម្តែង​។​នេះ​ជា​គន្លឹះ​ក្នុងការ​បណ្តុះ​គំនិត​ភាពជា​អ្នកដឹកនាំ​នូវ​គ្រប់​វិស័យ​។​ទន្ទឹមនឹងនោះ​សាលា​មានការ​រៀបចំ​ក្រុមប្រឹក្សា​កុមារ​ដែល​បោះឆ្នោត​ជ្រើសរើស​ដោយ​សិស្សានុសិស្ស​ពី​សិស្សានុសិស្ស​ដើម្បី​សិស្សានុសិស្ស​គ្នា​គេ​។​

​លោកស្រី​ចូ​អាន់​ឡ​រែ​ន​ណា​(JoanneLorena)​នាយិកា​ម​ត្តេ​យ្យ​សិក្សា​ដឹកនាំ​សិស្ស​ម​ត្តេ​យ្យ​ចូលរួម​ពិធី​នេះ​ជាមួយ​សិស្ស​បឋម​និង​មធ្យមសិក្សា​ដើម្បី​បង្កើតឱ្យមាន​មិត្តភាព​សិ្ន​ទ្ធ​ស្នាល​រវាង​អាណាព្យាបាល​សិស្សានុសិស្ស​និង​បុគ្គលិក​ទាំងអស់​។​ការបង្ហាញ​ពី​សមិទ្ធិផល​ដែល​សិស្ស​បាន​សិក្សា​កន្លងមក​នៅ​សាលា​និង​ការផ្លាស់ប្តូរ​ពហុវប្បធម៌ ជាការ​ព​ន្លឿ​ន​និង​អភិវឌ្ឍ​កុមារ​ពិតៗ ។​

​កុមា​រាជា​មុនី​រតន៍​(CheaMonyroth)​តំណាង​សិស្សានុសិស្ស​និង​ជា​ប្រធាន​ក្រុមប្រឹក្សា​កុមារ​សម្តែង​ក្តី​សោមនស្ស​រីករាយ​ដោយសារ​ពួកគេ​មានការ​លូតលាស់​ខ្លាំងក្លា​ជាង​មុន​រៀនសូត្រ​ច្រើនជាង​មុន​វៃឆ្លាត​ជាង​មុន​និង​មាន​ទំនុក​ចិត្តខ្លាំង​ជាមុន​ជា​រៀងរាល់ថ្ងៃ​។​សាលា​ខេ​ម​ប្រ៊ិ​ជ​អន្តរជាតិ​កម្ពុជា​បាននិងកំពុង​អនុវត្ត​លើ​វិស័យ​អប់រំ ដោយមាន​សេវាកម្ម​ដូចជា​កម្មវិធី​ម​ត្តេ​យ្យ​អន្តរជាតិ​:​សេវា​មើលថែ​កុមារ​តូច​និង​ម​តេ្ត​យ្យ​សិក្សា ។​

កម្មវិធីសិក្សា​អន្តរជាតិ​:​បឋមសិក្សា​និង​មធ្យមសិក្សា​។​កម្មវិធី​ភាសា​ខ្មែរ​:​កម្មវិធីសិក្សា​ជាតិ​ទទួល​ការ​អនុ​ញ្ញា​ត្ត​ពី​ក្រសួង​អប់រំ​យុវជន​និង​កីឡា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​និង​កម្មវិធី​ភាសា​ចិន​(文):​យកតាម​កម្មវិធី​ODONATACHINESECLASS​ប្រទេស​ម៉ាឡេស៊ី​ដែលជា​ប្រទេស​ប្រើប្រាស់​បី​ភាសា​ដ៏​មាន​ប្រសិទ្ធភាព​៕S/

​ចំណងជើង​រូបថត​៖​សិស្សានុសិស្ស​សាលា​ខេ​ម​ប្រ៊ី​ជ​អន្តរជាតិ​កម្ពុជា​បង្ហាញ​សមត្ថភាព​និង​ទេពកោសល្យ​(​រូបៈ​សុផល​)