​សិស្ស​កម្ពុជា​ទស្សនកិច្ច​សិក្សា​នៅ​ប្រទេស​សិង្ហ​បុរី​

456
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញៈ​សិស្សានុសិស្ស​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍​និង​ណ​ត្ស​ឡាញ​ន៍​ចំនួន​២៤​នាក់​និង​គ្រូ​៣​រូប​បាន​វិលត្រឡប់​ពី​កម្មវិធី​ផ្លាស់ប្តូរ​បទពិសោធន៍​នៅ​ប្រទេស​សិង្ហ​បុរី កាលពី​រសៀល​ថ្ងៃទី​២៧​ខែមករា ឆ្នាំ​២០១៩​។​កម្មវិធី​ផ្លាស់ប្តូរ​រវាង​សិស្សានុសិស្ស​ដែលមាន​រយៈពេល​៤​ថ្ងៃ​ផ្តើម​ពីថ្ងៃ​ទី​២៣​ដល់​ថ្ងៃទី​២៧​ខែមករា​ឆ្នាំ​២០១៩​នេះ មាន​សិស្ស​និង​គ្រូ​៣៦៥​នាក់​មកពី​បណ្តា​ប្រទេស​ចំនួន​២០ ចូលរួម​។​

​នៅឯ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​លោក​គង់​សំនៀង​ប្រធាន​នាយក​រដ្ឋបាល​និង​ប្រតិបត្តិការ​នៃ​ក្រុមហ៊ុន​វេស​ឡាញ​អេ​ដ្យូ​ខេ​សិន​គ្រុប​បាន​មានប្រសាសន៍ថា​៖​ក្រុមហ៊ុន​វេ​ស្ទ​ឡា​ញន៍​ទទួលបាន​សិទ្ធិ​ចូលរួម​ជា​ផ្លូវការ​ពី​ឯកអគ្គរដ្ឋទូត​យុវជន​សិង្ហ​បុរី​(YouthAmbassadorSingapore)​ប្រចាំ​នៅ​ប្រ​ទេ​សាំង​ហ្គា​ពួរ​។

ជាមួយនោះបាន​បា​នប​ញ្ចូ​ន​សិស្ស​ឆ្នើម​ចំនួន​២៤​នាក់​និង​គ្រូដឹកនាំ​ចំនួន​៣​នាក់ដើម្បីចូលរួមក្នុងកម្មវិធីយុវជនបរិស្ថាន«YouthEnvironmentSingapore»​ក្នុង​គោលបំណង​ឲ្យ​សិស្សានុសិស្ស​ផ្លាស់ប្តូរ​បទពិសោធន៍​ការសិក្សា​ការយល់ដឹង​ពិ​បរិស្ថាន​ធម្មជាតិ​ការថែរក្សា​បរិស្ថាន​ការគ្រប់គ្រង​សម្រាម​ការបំពុល​ទឹក​ការចេះ​កែច្នៃ​សំរាម​និង​សម្ភារៈ​ដែល​ប្រើប្រាស់​រួច​។​

​លោក​បាន​បញ្ជាក់ថា​ក្រៅពី​ចំណេះ​ដឹងបាន​ពី​ប្រធានបទ​បរិស្ថាន​សិស្សានុសិស្ស​បានទទួល​ចំនេះដឹង​ពី​ការធ្វើការ​ជា​ក្រុម ការចេះ​អភិវឌ្ឍ​ខ្លួន​ពេល​គ្មាន​អាណាព្យាបាល​គ្រប់គ្រង ការគ្រប់គ្រង​ពេលវេលា ភាព​មាន​ម្ចាស់ការ​លើ​ខ្លួនឯង​ជាពិសេស​ការចេះ​ថែរក្សា​អនាម័យ​ផ្ទាល់ខ្លួន​និង​បរិស្ថាន​ដែលជា​កត្តា​ចម្បង​ស្រប​ពេលដែល​ប្រទេស​កម្ពុជា​ជា​ប្រទេស​ដែល​កំពុងអភិវឌ្ឍន៍​។​

​ជា​លទ្ធផល​បន្ទាប់ពី​ការចូលរួម​ទស្សនកិច្ច​សិក្សា​និង​ប្រកួតប្រជែង​ស្តីពី​យុវជន​បរិស្ថាន​ជាមួយ​សិស្សានុសិស្ស​ចូលរួម​ប្រមាណ​៣៦៥​នាក់​ពី​បណ្តា​ប្រទេស​មួយចំនួន​ដូចជា ប្រទេស​ចិន កម្ពុជា វៀតណាម ឥណ្ឌូនេស៊ី​ម៉ាឡេស៊ី​និង​ប្រទេស​សិង្ហ​បុរី​សិស្សានុសិស្ស​នៃ​សាលា​វ៉េ​ស្ទ​ឡា​ញន៍​បាន​ទទួលពាន​កិត្តិយស​ពី​YouthAmbassadorSingapore​។​

មេដាយមាស​ពី​ការខិតខំ​ប្រឹងប្រែង​ក្នុង​វិញ្ញ​សា​«​ការកែច្នៃ​សំរាម​និង​សម្ភារៈ​ដែល​ប្រើប្រាស់​រួច​»​។​គួរបញ្ជាក់​ផងដែរ​ថា​សិស្សានុសិស្ស​នស​សាលារៀន​វ៉េ​ស្ទ​ឡា​ញន៍ និង​ណ​ត្ស​សាញ​ន៍​បានទទួល​ពាន​កិត្តិយស​មួយ​ក្នុងចំណោម​ពាន​កិត្តិយស​ចំនួន​បី​ដែល​ក្នុងនោះ​មាន​ក្រុម​ប្រកួត​ប្រមាណ​៣០​ក្រុម​ផងដែរ​។​

​លោក គង់ សំនៀង បានឱ្យដឹងថាៈ កម្មវិធី​ផ្លាស់ប្តូរ​ដូច្នេះ ជា​លើក​ទី​៣​ហើយ ដែល​សាលា​វ៉េ​ស្ទ​ឡា​ញន៍ បាន​បញ្ជូន​សិស្សានុសិស្ស​ទៅ​សិង្ហ​បុរី​ហើយនឹង​បន្ត​បញ្ជូន​ជា​បន្តបន្ទាប់​ទៀត​ដោយសារ​សាលា​មាន​អនុស្សរណៈ​យោគយល់​គ្នា​ជាមួយ Youth Ambassador Singapore ។​សិស្ស​ដែល​ត្រូវបាន​ជ្រើសរើស​ទៅ ត្រូវតែ​ប្តេជ្ញា​និង​ខិតខំ​ធ្វើ​ការងារ​ជា​ក្រុម​និង​ចូលរួម​ធ្វើ​សកម្មភាព​ផ្សេងៗ​និង​ជា​សិស្ស​ឆ្នើម​និង​ជា​សិស្ស​ដែល​ប្រើប្រាស់​ភាសា​អង់គ្លេស​បាន​។​

​យុវតី​ប៊ុន​ណា​បូ​ណា​រ័ត្ន​សិស្សសាលា​វ៉េ​ស្ទ​ឡា​ញន៍​បាន​និយាយថា​៖«​ខ្ញុំ​សប្បាយចិត្ត​ដែល​បាន​ចូលរួម​កម្មវិធី​នេះ​។​វា​ជា​បទពិសោធន៍​ដ៏​ធំ​មួយ​នៃ​ជីវិត​យើង​។​យើង​បាន​រៀនសូត្រ​ជាច្រើន​នៅ​ទីនោះ​។​សិង្ហ​បុរី​ជា​ប្រទេស​ដែលមាន​បរិស្ថាន​ស្អាត​។​ដូច្នេះ​អ្វីដែល​ទទួលបាន​ពី​ការរៀនសូត្រ​នៅ​សិង្ហ​បុរី​យើង​នឹង​យកមកអនុវត្ត​នៅ​កម្ពុជា​»​។​ណា​រ័ត្ន បាន​បញ្ជាក់ថា​«​ខ្ញុំ​ចង់ឱ្យ​កម្ពុជា ស្អាត​ដូច​នៅ​សិង្ហ​បុរី​»​។​

​បូ​ណា​រ័ត្ន​បានឱ្យដឹងថាៈ​នៅ​ទីនោះ​គាត់​ទទួលបាន​បទពិសោធន៍​ក្នុងការ​ធ្វើការ​ជា​ក្រុម​ការទទួលខុសត្រូវ​លើ​ខ្លួនឯង និង​បាន​សិក្សា​អំពី​បិ​រ​ស្ថាន​ដូចជា ការបំពុល​ទឹក ការថែរក្សា​បរិស្ថាន ការគ្រប់គ្រង​សម្រាម ការកែច្នៃ​សំរាម​និង​សម្ភារៈ​ដែល​ប្រើប្រាស់​រួច​។​

យុវជន​សា​រុំ​និម្មិត​សិស្សសាលា​ណត​ឡា​ញន៍​បាន​និយាយថា​៖​នៅ​សិង្ហ​បុរី​គាត់​បានទទួល​បទពិសោធ​ន៍​ពី​របៀប​គិត​បាន​លឿន​និង​រហ័ស​ចេះ​គ្រប់គ្រង​ពេលវេលា​ខ្លួនឯង​ចេះ​យល់​ពី​គេ​ត្រូវ​ចេះ​អត់ធ្មត់​និង​បាន​រៀនសូត្រ​ច្រើន​ពី​របៀប​ថែរក្សា​បរិស្ថាន​៕S/

ចំណងជើង​រូ​បថ​តៈ​សិស្សានុសិស្ស​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍​និង​ណ​ត្ស​ឡាញ​ន៍​ចំនួន​២៤​នាក់​និង​គ្រូ​៣​រូប​បាន​វិលត្រឡប់​ពី​ទស្សនកិច្ច​សិក្សា​នៅ​ប្រទេស​សិង្ហ​បុរី កាលពី​រសៀល​ថ្ងៃទី​២៧​ខែមករា ឆ្នាំ​២០១៩(​រូប​ថ​តៈ​សុផល​)