​សិស្ស​ជាប់​បាក់​ឌុប​ទទួលបាន​ការចង្អុល​បង្ហាញ​ពី ស​.​ស​.​យ​.​ក រាជធានី​ភ្នំពេញ

825
ចែករម្លែក

ដោយ : ស្រីវី/​​ភ្នំពេញ​ : សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បានរៀបចំ​កម្មវិធី​អបអរសាទរ​លទ្ធផល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​អម​ជាមួយ​វេទិកា​តម្រង់ទិស​ការសិក្សា​យ៉ាង​អ​ធឹ​ក​អធ័ម នៅ​ទីស្នាក់ការ​របស់ខ្លួន កាលពី​ថ្ងៃ ទី​១៥ ខែកញ្ញា ឆ្នាំ​២០១៨ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម​ប្រធាន ស​.​ស​.​យ​.​ក រាជធានី​ភ្នំពេញ ​រដ្ឋលេខាធិកា​រ ក្រសួង​អប់រំ​យុវជន និង​កីឡា ​អភិបាលរង​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​មានការ​ចូលរួម​ពី​សិ​ស្សា​នុស្ស អាណាព្យាបាល​សិស្ស លោកគ្រូ​-​អ្នកគ្រូ និង​ស្ថាប័ន​ពាក់ព័ន្ធ​ប្រមាណ​ជាង​៧០០​នាក់​។

​ការរៀបចំ​ពិធី​អបអរសាទរ​លទ្ធផល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​(​បាក់​ឌុប​)​នា​ថ្ងៃនោះ ក្រុមការងារ ស​.​ស​.​យ​.​ក រាជធានី​ភ្នំពេញ បានផ្តល់​នូវ​រង្វាន់​លើកទឹកចិត្ត​ដល់​សិស្សានុសិស្ស និង​វិទ្យាល័យ​ដែល​បាន​ជ័យលាភី​ក្នុងការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​២០១៨​។

ព្រឹត្តិការណ៍​នេះ​ក៏​ជាការ​ប្រកាស​អោយដឹងពី ពិព័រណ៍​តម្រង់ទិស​កា​រ​សិក្សា ដោយ​ផ្តោត​សំខាន់​លើ​ការតម្រង់ទិស​សម្រាប់​ការបន្ត​ការសិក្សា​នៅ​កម្រិត​ឧ​ត្ត​មសិ​ក្សា ការតម្រង់ទិស​សម្រាប់​ការសិក្សា​ជំនាញ​វិជ្ជាជីវៈ យន្តការ​ទ្រទ្រង់​សម្រាប់​តម្រង់ទិស​ការសិក្សា ដោយមាន​វាគ្មិន​សំខាន់ៗ​ចូលរួម​ឧទ្ទេសនាម​ដើម្បី​ចែក​រំ​លែង​គំនិត​យោបល់ ក៏ដូចជា​បទពិសោធន៍​ល្អៗ​ដល់​សិស្ស​អោយ​ដែល​ជាប់​បាក់​ឌុប​។

ក្នុងឱកាស​នោះ​ក្រុមការងារ ស​.​ស​.​យ​.​ក រាជធានី​ភ្នំពេញ បានប្រកាស​ជា ផ្លូវការឲ្យប្រើ​ប្រាស់​កម្ម​វិធី​ទូរ​សព្ទ​ឆ្លាត​វៃ (Mobile App) និង​គេហទំព័រ​វគ្គ​បំប៉ន​បាក់​ឌុប (www.uyfcbacii.org) ដែល​ប្អូនៗ​អាច​ប្រើប្រាស់​ជា​វេទិកា​រួម (Common Platform) ក្នុងការ​ចែករំលែក​ប​ទ​ពិសោធន៍ ភាពជោគជ័យ និង​ពត៌មាន​ផ្សេងៗ​ទៀត​ពាក់ព័ន្ធ​នឹង​ការសិក្សាអប់រំ ក៏ដូចជា​អាជីព​ការងារ​ក្នុងពេល​សិក្សា​សម្រួល​ដល់​ការលំបាក​។ ជាមួយគ្នា​នោះដែរ ពិព័រណ៍​ទាំងមូល ក៏មាន​ការដាក់​តាំង​បង្ហាញ​ស្តង់​ពិព័រណ៍​ចំនួន៥២​ស្តង់ ក្នុងនោះ​មាន គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា និង​សាលា​វិជ្ជាជីវៈ ធនាគារ មីក្រូហិរញ្ញវត្ថុ​ផ្តល់​កម្ចី​សិក្សា ក្រុមហ៊ុន និង​សហគ្រាស​ដៃគូ​វគ្គ​បំប៉ន​បាក់​ឌុប និង​សមាគម អង្គការ​យុវជន​នានា​។​

​ គួរ​រំលឹក​ផងដែរ​ថា​ នៅ​ពេលមុន​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​នោះដែរ ដើម្បី​ជាការ​ត្រៀម​បំប៉នបន្ថែម​ដល់​សិស្សានុសិស្ស​ត្រៀមប្រឡង​បាក់​ឌុប បានរៀបចំ​វគ្គ​បំប៉ន​ដែលមាន​ការចូលរួម​ពី​លោកគ្រូ អ្នកគ្រូ​ស្ម័គ្រចិត្ត​ចំនួន ៣៧៨​នាក់ និង​មាន​សិស្ស​ចូលរៀន​ចំនួន ៧ ៣៦៦ នាក់​។ វគ្គ​បំប៉ន​នេះ​ត្រូវបាន​រៀបចំឡើង​នៅតាម​វិទ្យាល័យ​ទាំង៣៤ នៅ​ទូទាំង​រាជធានី​ភ្នំពេញ អស់​រយៈពេល៧​សប្តាហ៍ ដោយ​ផ្តោតលើ​មុខវិជ្ជា​ចំនួន៥ រួមមាន គណិតវិទ្យា ភាសា​ខ្មែរ រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា ហើយ​មានការ​បង្រៀន​សរុប​ចំនួន ៨ ២៦៨​ម៉ោង​។ ព្រឹត្តិការណ៍​នេះ នឹងធ្វើ​ឡើង​ពេញ​រយៈពេល​២​ថ្ងៃ គឺ​ថ្ងៃទី​១៥ និង​១៥ កញ្ញា ដោយ​មានការ​រំពឹងថា​នឹងមាន​សិស្ស​ទើប​ជាប់​បាក់​ឌុប​កុះករ​ចូលរួម ដើម្បី​ជា​ប្រយោជន៍​ក្នុងការ​សិក្សា​៕B