​សិស្ស​និទ្ទេស​A​ចំនួន​៣១​រូប​ទទួលបាន​ម៉ូតូ​ថ្មី​ម្នាក់​១​គ្រឿង​នៅ​ខេត្តសៀមរាប​

859
ចែករម្លែក

​ដោយ​គូលែន​/​សៀមរាបៈ នាយ​ឧ​ត្ត​ម​សេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ខេត្តសៀមរាប នៅ​ព្រឹក​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០១៨​នេះ បានធ្វើ​ពិធី​ផ្តល់​ម៉ូតូ​ថ្មី​សន្លាង​ចំនួន​៣១​គ្រឿង សម្រាប់​សិស្ស​ដែល​ជាប់​និទ្ទេស​A​ចំនួន​៣១​រូប សម្រាប​ឆ្នាំ​សិក្សា​២០១៧- ២០១៨​។

​ពិធី​នេះ​ធ្វើឡើង​នៅ​សាលាខេត្ត​សៀមរាប ក្រោម​វត្តមាន​នាយ​ឧ​ត្ត​ម​សេនីយ៍ ទៀ បាញ់ និង​សិស្ស​និទ្ទេស​A​ចំនួន​៣១​រូប លោកគ្រូ អ្នកគ្រូ មាតាបិតា​សិស្ស និង​មន្ត្រីរាជការ​ជាច្រើនរូប បាន​អញ្ជើញ​ចូលរួម អបអរសាទរ​ក្នុង​ជ័យ​លាប​ភី​នេះ​។​

​សកម្មភាព​ខាងលើនេះ គឺ​ស្តែង​ចេញពី​ការសន្យា​របស់​នាយ​ឧ​ត្ត​ម​សេនីយ៍ ទៀ បាញ់ ដែល​សន្យាថា នឹង​ប្រគល់ជូន​ម៉ូតូ​ម្នាក់​១​គ្រឿង​ចំពោះ​សិស្ស​ទទួលបាន​ចំណាត់ថ្នាក់​និទ្ទេស​A​ទូទាំង​ខេត្តសៀមរាប ដែល​សម័យ​ប្រលង​ថ្ងៃទី​២០ -២១ ខែសីហា​ឆ្នាំ​២០១៨​កន្លងទៅ​។​

កាលពី​ឆ្នាំ​សិក្សា​២០១៦​និង​២០១៧​កន្លងទៅ​សិស្ស​ជាប់​និទ្ទេស​A​ទូទាំង​ខេត្តសៀមរាប​មាន​ចំនួន​ជាង​៤០​រូប​ក៏បាន​ទទួល​ម៉ូតូ​ថ្មីស្រឡាង​ពី​នាយ​ឧ​ត្ត​ម​សេនីយ៍​ទៀ​បាញ់​ផងដែរ​ដែល​នេះ​គឺជា​ការបញ្ជាក់​ពី​ការលើកទឹកចិត្ត​យ៉ាង​ធំធេង​ពី​ថ្នាក់លើ ចំពោះ​ប្រជាពលរដ្ឋ​របស់ខ្លួន​៕S/

​សិស្ស​និទ្ទេស​A​ចំនួន​៣១​រូប​ទទួលបាន​ម៉ូតូ​ថ្មី​ម្នាក់​១​គ្រឿង​នៅ​ខេត្តសៀមរាប​