​សិស្ស​វិទ្យាល័យ​វត្ត​កោះ ​៥​នាក់​ដួលសន្លប់​ជា​បន្តបន្ទាប់​ ក្នុង​កម្មវិធី​សង្ក្រាន្ត​

427
ចែករម្លែក
  • 12
    Shares

ចាន់តូ​/​ភ្នំពេញ​៖​សិស្សានុសិស្ស​វិទ្យាល័យ​វត្ត​កោះ​ចំនួន​៥​នាក់ ​បាន​ដួលសន្លប់​បន្តបន្ទាប់ និង​មាន​អ្នកផ្សេង​ជាច្រើន​នាក់​ទៀតមាន​ស្មារតី​មិន​នឹងនរ​ ក្នុង​កម្មវិធី​សង្ក្រាន្ត​នៅ​វិទ្យាល័យ​វត្ត​កោះ​។ ហេតុការណ៍​ស្ថិតក្នុង​សង្កាត់​បឹងរាំង ​ខណ្ឌដូនពេញ​ កាល​ពី​ម៉ោង​១០​យប់​ថ្ងៃទី​៣​ ខែមេសា ​ឆ្នាំ​២០១៩​។​

​ប្រភពព័ត៌មាន​ឱ្យដឹងថា​ មុនពេល​កើតហេតុ រយ​:​ពេល​២​ថ្ងៃ ចន្លោះ​ពីថ្ងៃ​ទី​២ ដល់ទី​៣​នេះ មានកម្ម​វិធី​ស​ង្ក្រា​ន​ក្នុង​សាលា​វិទ្យាល័យ​វត្ត​កោះ ដោយ​កម្មវិធី​ចាប់ពី​ម៉ោងជាង​៨​ព្រឹក ដល់​ម៉ោង​៨​យប់ ដោយ​ពួកគាត់​តែងតែ​សប្បាយ​បន្ត​រហូតដល់​ម៉ោង​១០​ទៅ​១១ យប់​ឯ​ណោះ។ ខណ​:​នៅ​យប់កើតហេតុ សិស្សានុសិស្ស​មួយចំនួន​តូច​មានទំនាស់​ពាក្យសម្ដី​ដាក់គ្នា​បន្តិច​ប​ន្តួ​ច​។​

​ក្រោយមក​ក៏​ស្រាប់​តែមាន​យុវជន​ម្នាក់ និង​យុវតី​៤​នាក់ បាន​ដួលសន្លប់​ជា​បន្តបន្ទាប់​ឡើង​ទន់​ខ្លួន មិនដឹងថា​មាន​បញ្ហា​អ្វី​នោះទេ ដោយ​អ្នកខ្លះ​ប្រាប់ថា បណ្ដាលមកពី​ហត់​ពេក ហូប​អី​មិន​ទៀងទាត់ និង​អ្នក​ខ្លះទៀត​ប្រាប់ថា មកពី​ជំនឿ​ផ្លូវ​ងងឹត ដែល​មិនបាន​សែន​ព្រេនឲ្យ​គេ ទើប​មាន​បញ្ហា​នេះ ។

​ក្នុង​ករណី​នោះដែរ​ ក៏មាន​គ្រូបង្រៀន​ក្នុង​វិទ្យាល័យ​វត្ត​កោះម្នាក់​បាន​ឲ្យ​អ្នក​ដួលសន្លប់​ទាំងនោះទៅ​បន្ទប់រៀន​សិន ​ដោយ​មិនបាន​ទាក់ទង​ទៅ​រថយន្ត​សាមុយ​ឲ្យ​មក​ដឹក​ជនរងគ្រោះ​ទៅ​មន្ទីរពេទ្យ​ភ្លាមៗ​ទេ​។​រហូតដល់​មាន​សមត្ថកិច្ច​មូលដ្ឋាន​ដឹង ​ទើប​ទាក់ទង​ទៅ​រថយន្ត​សង្គ្រោះបន្ទាន់​ឯកជន​មក​ដឹក​ជនរងគ្រោះ ។​

ប៉ុន្តែ​មិន​ឲ្យ​រថយន្ត​សាមុយ​ចូលក្នុង​បរិវេណ​សាលា​នោះទេ ព្រមទាំង​ចាក់សោ​មិន​ឲ្យ​អ្នកសារព័ត៌មានចូលទៅ​ផ្ដិត​យក​រូបភាព​ផងដែរ​។​លុះ​មួយសន្ទុះ​ក្រោយមក​ដោយមាន​ការអន្តរាគមន៍​ពី​សមត្ថកិច្ ច​ទើប​មានការ​អនុញ្ញាត​ឲ្យ​រថយន្ត​សាមុយ​ចូលទៅក្នុង​បរិវេណ​សាលា ហើយ​ដឹក​ជនរងគ្រោះយកទៅ​សង្គ្រោះ​នៅឯ​មន្ទី​រពេទ្យ និង​បាន​ឲ្យ​សិស្សានុសិស្ស​ទាំងអស់ចេញពី​សាលា​វិទ្យាល័យ​វត្ត​កោះ ទៅផ្ទះ​រៀងៗ​ខ្លួន​អស់​៕S/​Ha