​សិស្ស​អនុ​វិទ្យា​ល​យ័​ភូមិ​រហាល​ចំនួន​៥​នាក់​ដួលសន្លប់​ដោយ​មិនទាន់​ដឹង​មូលហេតុ​

140
ចែករម្លែក

ដោយ​គូលែន​/​សៀមរាប​: យ៉ាងហោចណាស់​ក៏មាន​សិស្សសាលា​អនុវិទ្យាល័យ​ភូមិ​រហាល ចំនួន​៥​នាក់ បាន​ដួលសន្លប់​ដោយ​មិនដឹង​មូលហេតុ​។​ករណី​សិស្សសាលា​ដួលសន្លប់​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​៣​ខែមីនា​ឆ្នាំ​២០២០​នេះ​ស្ថិតនៅ​ភូមិ​រហាល​ឃុំ​តា​សៀម​ស្រុក​ស្វាយ​លើ ខេត្តសៀមរាប​។​

​លោក​វរសេនីយ៍ទោ​ស៊ុន​ថៃ​អធិការរង​នគរបាល​ស្រុក​ស្វាយ​លើ​បាន​និយាយថា​នៅវេលា​ម៉ោង​០៨​និង​៣០​នាទី​មាន​សិស្សសាលា​អនុ​វិទ្យា​ល​យ័​ភូមិ​រហាល​ចំនួន​៥​នាក់​បាន​ដួលសន្លប់​នៅពេល​ក្នុង​ម៉ោង​អង្គុយ​រៀន​។​លោក​បាន​បន្តថា​ក្រោយ​កើតហេតុ​សិស្ស​ទាំងអស់​ត្រូវបាន​ប​ញ្ជូ​ន​ទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព​ស្រុក​ស្វាយ​លើ ។

សិស្ស​ដែល​ដួលសន្លប់​ទាំង​៥​នាក់​នោះ​គឺមាន​ទី​១,​ឈ្មោះ​សិ​ធីតា​ភេទ​ស្រី​អាយុ​១៤​ឆ្នាំ​រស់នៅ​ភូមិ​តា​សៀម ឃុំ​តា​សៀម សិស្ស​ថ្នាក់​ទី​៨(B),​ទី​២,​ឈ្មោះ​ព្រិ​កសុគ​ង់​ភេទ​ប្រុស​អាយុ​១៦​ឆ្នាំ​នៅ​ភូមិ​រហាល​ឃុំ​តា​សៀម​សិស្ស​ថ្នាក់​ទី​៩A,​។​ទី​៣,​ឈ្មោះ​ដឿ​ម​សៃ​មុំ​ភេទ​ស្រី​អាយុ​១៣​ឆ្នាំ​នៅ​ភូមិ​រហាល​ឃុំ​តា​សៀម​សិស្ស​ថ្នាក់​ទី​០៧B,​។​ទី​៤,​ឈ្មោះ​ដឿ​ម​សៃ​នាង​ភេទ​ស្រី​អាយុ​១៣​ឆ្នាំ​រស់នៅ​ភូមិ​រហាល​ឃុំ​តា​សៀម​សិស្ស​ថ្នាក់​ទី​៨A,​និង​ទី​៥,​ឈ្មោះ​ក្លាយ​ស្រីមុំ​ភេទ​ស្រី​អាយុ​១៦​ឆ្នាំ​រៀន​នៅ​ថ្នាក់​ទី​៩B​រស់នៅ​ភូមិ​រហាល​ឃុំ​តា​សៀម​៕S/

រូបភាព​: សិស្ស​នៅ​អនុ​វិទ្យា​ល​យ័​ភូមិ​រហាល ចំនួន​៥​នាក់​ដួលសន្លប់​ដោយ​មិនដឹង​មូលហេតុ​៕​គូលែន​