​សីតុណ្ហភាព​ចុះ​ទាប​ជាង​ពេល​ធម្មតា​ពី​៤​ទៅ​៦​អង្សា​សេ​និង​នៅ​បន្ត​ចុះ​ថែម​បន្តិចទៀត​

205
ចែករម្លែក

ដោយៈ​ប​.​ខុន​/​ភ្នំពេញៈ​សីតុណ្ហភាព​បាន​ចុះ​ជា​មធ្យម​ពី​៤​ទៅ​៦​អង្សា​បើ​ធៀប​ទៅនឹង​ពេលមុន​នេះ​និង​អាច​បន្ត​ចុះ​បន្ថែម​ពីមួយ​ទៅ​ពីរ​អង្សា​ស​ទៀត​នៅ​តំបន់​ទីប្រជុំជន​មួយចំនួន​ជាពិសេស​នៅ​តំបន់​កណ្តាល​ភាគ​ពាយព្យ តំបន់​ខ្ពង់រាប​ភាគ​ឦសាន​និង​តំ បន់ ជួរ​ភ្នំ​ដងរែក​។​

​លោក​ចាន់​យុ​ត្ថា​អ្នកនាំពាក្យ​និង​ជា​រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង​នៅ​ថ្ងៃទី​៣​ខែធ្នូ​ឆ្នាំ​២០១៩​ថា​សីតុណ្ហភាព​ពីរ​ថ្ងៃ​ចុង​ក្រោយនេះ​បាន​ចុះ​គំហុក​ជា​មធ្យម​ពី​៤​ទៅ​៦​អង្សា​សេ​បើ​ធៀប​ទៅនឹង​ពេលមុន​នេះ​។​ដោយ​អាកាសធាតុ​មាន​ភាព​ត្រជាក់​ខ្លាំង​ពេលព្រឹក​នៅ​ខេត្ត​រតនគីរី​។​

នៅ​ខេត្ត​រតនគីរី​នា​ថ្ងៃទី​៣​ខែធ្នូ​នេះ​អ្នកនាំពាក្យ​ខាងលើ​បញ្ជាក់ថា​សីតុណ្ហភាព​បាន​ចុះមក​នៅក្នុង​កម្រិត​១៦.៥​អង្សា​សេ​នៅ​ខេត្ត​មណ្ឌល​គី​រី​១៧​អង្សា​សេ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ប្រសាទ​តា​ក្របី​ប្រាសាទព្រះវិហារ ១៧​អង្សា​សេ និង​នៅ​ខេត្ត ស្ទឹងត្រែង ១៩.៥​អង្សា​សេ​។​

​លោក​ចាន់​យុ​ត្ថា​បាន​និយាយ​ឱ្យដឹងទៀតថា​សីតុណ្ហភាព​នៅ​បន្ត​ចុះ​ពីមួយ​ទៅ​ពីរ​អង្សា​សេ​ទៀត​ពី​ពេលនេះ​(៣​ធ្នូ​)​ដល់​ថ្ងៃទី​៩​ខែធ្នូ​តែ​នៅមាន​ចុះ​ច្រើនតែ​នៅ​តំបន់​ទីប្រជុំជន​។​ឯ​នៅ​តំបន់​ជួរ​ភ្នំ​សីតុណ្ហភាព​បាន​ចុះ​ដល់​កម្រិត​ទាប​ហើយ​នៅ​លើក​ទី​១​នេះ​។​

ចំណែកឯ​ព្យុះ​ទី​២៨​ឈ្មោះ​កា​មូ​រី​ដែល​កំពុង​បក់បោក​ខ្លាំង​លើ​ប្រទេស​ហ្វីលីពីន​ធ្វើឱ្យ​រំខាន​ដល់​ការប្រកួត​កីឡា​ស៊ី​ហ្គែ​ម​ផ្នែក​ខ្លះ​នោះ​លោក​ចាន់​យុ​ត្ថា​បញ្ជាក់ ថា​វា​នឹង​ថយឥទ្ធិពល​បន្តិច​ទៅវិញ​នៅពេល​ចូលដល់​ក្នុង​សមុទ្រ​ចិន​ខាងត្បូង​នា​ថ្ងៃទី​៤​ខែធ្នូ​។​អាច​នឹង​រលាយ​ទៅវិញ​នៅក្នុង​សមុទ្រ​ចិន​នៅ​ថ្ងៃទី​៦​ខែធ្នូ​ដោយ​គ្មាន​ឥទ្ធិពល​អ្វី​ដល់​កម្ពុជា​ទេ​។​ទោះជា​យ៉ាងណា​ពេលនេះ​ក្រុមមន្ត្រី​ជំនាញ​បាន​បន្ត​តាមដាន​យ៉ាង​យកចិត្តទុកដាក់​ចំពោះ​ការវិវត្ត​របស់​ព្យុះ​នេះ​៕S/​