​សីតុណ្ហភាព​នឹង​ឡើងដល់​៤០​អង្សា​សេ​ជាថ្មី​ក្រោយ​ចូលឆ្នាំ​នេះ​

961
ចែករម្លែក
  • 311
    Shares
ទិដ្ឋភាពភ្លៀងនៅស្រុកព្រៃនប់ខេត្តព្រះសីហនុនារសៀលថ្ងៃទី១៨ខែមេសា(រូបថតធនធានទឹក)

ដោយៈ​ប​ខុន​/​ភ្នំពេញៈ​ឥទ្ធិពល​ជ្រលង​សម្ពាធ​ទាប​ចាប់ផ្តើម​ចុះខ្សោយ​ទៅវិញ​ធ្វើឱ្យ​ភ្លៀង​កក់ខែ​ស្ទើរតែ​លែ​ ​ង​មាននៅ​តំបន់​ខ្លះ​ក្នុង​សប្តាហ៍​បន្ទាប់ពី​ចូលឆ្នាំថ្មី​រួច​ព្រម​ពេល​ជាមួយគ្នានេះ​សីតុណ្ហភាព​អតិបរមា​បាន​កើនឡើង​វិញ​ដល់​ក្នុង​រង្វង់​៤០​អង្សា​សេ​ជាមួយនឹង​បាតុភូត​ផ្គរ​រន្ទះ​និង​ខ្យល់​កន្ត្រាក់​កាន់តែខ្លាំង​។​
​លោក​ចាន់ យុ​ត្ថា អ្នកនាំពាក្យ​និង​ជា​រដ្ឋលេខា​ធ​ការ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង​នៅ​ថ្ងៃទី​១៨​ខែមេសា​ឆ្នាំ​២០១៩​ថា​ជ្រលង​សម្ពាធ​ទាប​ចុះ​ភ្លៀង​កក់ខែ​ស្ទើរតែ​លែងមាន​ស៊ី​តុ​ណ្ហ​ភាព​អតិបរមា​បាន​កើន​ឡើងវិញ​លើសពី​៤០ អង្សា​សេ​នៅពេល​ខ្លះ​ក្នុង​រយៈពេល​ខ្លី​។ ព្រម​ពេល​ជាមួយគ្នានេះ​បាតុភូត​ផ្គរ​រន្ទះ​និង​ខ្យល់​កន្ត្រាក់​កើតមាន​កាន់តែ​ច្រើន​និង​ខ្លាំង​ជាង​ពេលមុន​ទៀត​។​

ភ្លៀងនៅស្រុកបាកាន និងស្រុកវាលវែងខេត្តពោធិសាត់រសៀលថ្ងៃទី១៨ខែមេសា(រូបធនធានទឹក)


​លោក​រដ្ឋលេខាធិការ​បា​ន​បញ្ជាក់ថា​ស្ថានភាព​ដូចខាងលើ​នេះ​បាន​បង្កើន​ឥទ្ធិពល​ជា​លំដាប់​ក្នុង​រង្វង់​ជាង​មួយខែ​ទៀត​ទើប​ចុះខ្សោយ​វិញ​។​ឯ​រដូវ​ស្សា​នៅតែ​មកដល់​យឺត​ជាង​ពេល​ធម្មតា​ពោលគឺ​ដល់​សប្តាហ៍​ទី​បី​ទើប​មកដល់ យឺត​ជាង​ធម្មតា​ពីរ​សប្តាហ៍​។​
​តាម​ការ​ព្យាករ​របស់​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​ផ្សាយ​នៅ​ថ្ងៃទី​១៨​ខែមេសា​បានសរសេរថា​ជ្រលង​សម្ពាធ​ទាប​ដែល​ឥទ្ធិពល​មកលើ​ប្រទេស​កម្ពុជា​បង្កឱ្យមាន​ភ្លៀង​កក់ខែ​ជា​បន្តបន្ទាប់​បាន​ចុះខ្សោយ​ទៅវិញ​ចាប់ពី​ថ្ងៃទី​ថ្ងៃ​១៩​ដល់​ថ្ងៃទី​២៤​ខែមេសា​បណ្តា​រាជធានី​ខេត្ត​មួយចំនួន​ភ្លៀង​កក់ខែ​ចុះខ្សោយ​និង​អាច​កន្លែង​ខ្លះ​ស្ទើរតែ​គ្មាន​ទាំ​ស្រុង ព្រម​ពេល​ជាមួយគ្នា​សីតុណ្ហភាព​អតិបរិមា​បន្ត​កើនឡើង​ពី​៣៧​ដល់​៤០​អង្សា​សេ​៕​សរន