​សុខ​សោ​ម៉ា​វ​ត្តី​លេចមុខ​ក្នុង​ខ្សែភាពយន្ត​”​ស្នេហា​យុវវ័យ​”​ជាមួយ​តួ​ប្រុស​រូប​សង្ហា​

843
ចែករម្លែក

​ដោយៈ​បូ​រិ​ន​/​ភ្នំពេញៈ​តារា​សម្តែង​ដ៏​ពូកែ​អ្នកនាង​សុខ​សោ​ម៉ា​វ​ត្តី​បាន​លេចមុខ​សាជាថ្មី​ក្នុង​ខ្សែភាពយន្ត​បែប “​ស្នេហា​យុវវ័យ​” យ៉ាង​កំសត់​លាយឡំ​ជាមួយ​ភាព​ផ្អែមល្ហែម​ដែល​តួ​ប្រុស​រូប​សង្ហា​វ័យក្មេង​គឺ​លោក យ៉ា​រូ ។

អ្នកនាង សុខ សោ​ម៉ា​វ​ត្តី និង លោក យ៉ា​រូ បានបង្ហាញ​ខ្លួន​ក្នុង​រឿង “​កែវ​វេទមន្ត​” ដែលជា​ខ្សែភាពយន្ត​ផ្អែមល្ហែម​។​ជាពិសេស​សម្បូ​រ៍​ទៅដោយ​ឈុត​ឆាក​កំ​ប្លែក សម្រាប់​ទស្សនិកជន​។ គ្រាន់តែ​ផលិតកម្ម​រ៉ក បញ្ចេញ​ឈុត​វី​ឌី​អូ​ខ្លី​បង្ហោះ​បាន​ប៉ុន្មាន​ថ្ងៃនេះ​សោះ មាន​អ្នកគាំទ្រ និង មហាជន​ជាច្រើន​ពេញចិត្ត ចង់​មើល​ផ្ទាល់ ខណៈ​ពួកគេ​កំពុង​ទន្ទឹម​រង់ចាំ​មើល​។

​តាមរយៈ​ខ្សែភាពយន្ត​នេះ បានបង្ហាញ​ឱ្យដឹងថា មាន​រសជាតិ​ស្នេហា ជា​រសជាតិ​ឆ្ងាញ់ កើត​ពី​បេះដូង​បាន​ភ្លក់​រសជាតិ​គ្នា​ទៅវិញទៅមក​។ លុះត្រាតែ​យើង​ម្នាក់ៗ​ប្រសព្វ​យល់ចិត្ត​គ្នា ផ្តល់​កិត្តិយស ផ្តល់ឱកាស​ឲ្យ​គ្នា​។ រឿង “​កែវ​វេទមន្ត​” កើតឡើង​មកពី​កែវ​កាហ្វេ ដែលមាន​អំណាច​វេទមន្ត ឲ្យ​ប្រុស​ស្រី​ពីរ​នាក់​បាន​ជួបគ្នា ស្រលាញ់គ្នា រហូត​ខ្វះ​គ្នា​មិនបាន ប្រៀប​ដូច​កាហ្វេ​និង​ទឹក​។

​បើ​កាហ្វេ​មានតែ​គ្រាប់ ទឹក​នៅតែ​ជា​ទឹក ស្ករ​នៅ​ដោយ​ស្ករ ទឹកដោះគោ​នៅ​ទី​ផ្សេង មិនបាន​រលាយ​ចូលគ្នា តើ​ធ្វើ​បែបណា​ទើប​កាហ្វេ​ឆ្ងាញ់​បាន​? ប្រាកដ​ណាស់​លុះត្រាតែ​យក​កាហ្វេ​លាយ​ជាមួយ​ស្ករ លាយ​ជាមួយ​ទឹកដោះគោ លាយ​ជាមួយ​ទឹក ហើយក៏​មាន​កែវ​វេទមន្ត​សម្រាប់​ផ្ទុក​កាហ្វេ​ជូន​អ្នក​ញាំ ទើប​ធ្វើ​ឲ្យ​កាហ្វេ​មាន​រសជាតិ​ពិសេស​សម្រាប់​អ្នក​ញាំ​។​

​តើ​ធ្វើ​បែបណា​ឲ្យ​ស្នេហា​ឆ្ងាញ់​ផ្អែម​បាន​ដូច​កាហ្វេ​ឆុង​រួច​? ដើម្បី​ស្រាយ​ចម្ងល់ និង​រក​ដំណោះស្រាយ​ស្នេហា សូម​អញ្ជើញ​ទស្សនិកជន​រង់ចាំ​ទស្សនា​រឿង “​កែវ​វេទមន្ត​” ដែល​នឹង​ចាក់​បញ្ចាំង​នៅ​ថ្ងៃ ព្រហស្បតិ៍ ទី ១៨ ខែតុលា ឆ្នាំ​២០១៨ ឆាប់ៗ​នេះ​តទៅ នៅ​គ្រប់​រោងភាពយន្ត​ទូទាំង​រាជធានី​ភ្នំពេញ និង​ខេត្តសៀមរាប​៕S/​

​សុខ​សោ​ម៉ា​វ​ត្តី​លេចមុខ​ក្នុង​ខ្សែភាពយន្ត​”​ស្នេហា​យុវវ័យ​”​ជាមួយ​តួ​ប្រុស​រូប​សង្ហា​